លោក ង្វៀងវ៉ាំងដើយ (កើតឆ្នាំ ១៩៥២) ជាជនជាតិខ្មែរ នៅភូមិអង្កោល ឃុំឡុងវិញ ខេត្តវិញឡុង មិនត្រឹមតែជាអ្នកឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដោយទម្រង់ចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាអ្នកសម្រុះសម្រួលនៅក្នុងភូមិទៀតផង។ អស់រយៈពេលជាង ៤០ ឆ្នាំ ផ្សារភ្ជាប់នឹងភូមិកំណើត គាត់បានក្លាយជាទីបង្អែកស្មារតី បានជនរួមជាតិខ្មែរជឿទុកចិត្ត។

លោកង្វៀងវ៉ាំងដើយ។
កើតនិងធំដឹងក្ដីនៅតំបន់កោះមានការលំបាកច្រើន ឆ្នាំ ១៩៧២ ខណៈពេលអាយុប្រមាណ ២០ ឆ្នាំ លោកង្វៀងវ៉ាំងដើយ បានចូលរួមធ្វើបដិវត្តន៍ និងមានឋានៈជាប្រធានកង។ ក្រោយពីឯកភាពទឹកដី លោកបានចេញពីជួរទ័ព ហើយវិលត្រឡប់មកស្រុកកំណើត។ ឆ្នាំ ១៩៧៦ លោករៀបការ ហើយកសាងជីវភាពគ្រួសារ និងផ្សារភ្ជាប់ជាមួយទឹកដីភូមិអង្កោលរហូតមក។
មិនត្រឹមតែគិតគូរអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ លោកដើយថែមទាំងសកម្មចូលរួមការងារនៅភូមិភាគ។ លោកធ្លាប់ធ្វើជានគរបាលភូមិ រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់ បង្កភាពសុខសាន្តជូនមាមីងនៅក្នុងភូមិស្រុក។ លើសពីនេះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លោកមិនញញើតក្នុងការផ្លាស់ប្តូរទម្រង់ផលិតពីចិញ្ចឹមបង្គា ក្តាម បង្វែរមកចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់។ ដោយខ្នះខ្នែងចូលរួមវគ្គហ្វឹកហាត់បច្ចេកទេសវារីវប្បកម្ម អាស្រ័យភូមិភាគចាត់តាំង លោកបានអនុវត្តប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង នាំមកនូវប្រាក់ចំណូលលំនឹង លើកកម្ពស់ជីវភាពគ្រួសារ។ មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ គាត់ថែមទាំងចែករំលែកបទពិសោធន៍ ណែនាំបច្ចេកទេសចិញ្ចឹមបង្គាដល់មាមីងនៅក្នុងភូមិ ជួយគ្រួសារជាច្រើនបង្កើនប្រាក់ចំណូល ឈានឡើងចាកផុតភាពក្រីក្របន្តិចម្តងៗ។ ដោយអស់ពីចិត្តពីថ្លើម ស្និទ្ធស្នាលនិងទទួលខុសត្រូវ បានធ្វើឱ្យមាមីងនៅក្នុងភូមិជឿទុកចិត្ត។
បងស្រី ហ្វិញធីកឹមវ៉ូយ ប្រធានគណៈរណសិរ្សភូមិអង្គោល ឱ្យដឹង៖ “លោកង្វៀងវ៉ាំងដើយ ជាជនជាតិខ្មែរ ម៉្លោះហើយគាត់តែងយល់ច្បាស់ពីទឹកចិត្តនិងបំណងរបស់មាមីងនៅទីនេះ។ ពេលមានវិវាទកើតឡើង គាត់តែងចូលរួមសម្រុះសម្រួលនិងដោះស្រាយករណីជាច្រើនសម្រេចដោយជោគជ័យ។ ទន្ទឹមនឹងនោះ គាត់ថែមទាំងសកម្មឃោសនា អំពីសន្តិសុខ សណ្តាប់ធ្នាប់និងជាអ្នកឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្លាយជាគំរូល្អសម្រាប់មាមីរៀនសូត្រតាម”។
ដោយការរួមចំណែកជាក់ស្តែង ឆ្នាំ ២០២៣ លោកង្វៀងវ៉ាំងដើយ បានមាមីងជឿទុកចិត្ត និងជ្រើសរើសជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរនៅភូមិអង្កោល ឃុំឡុងវិញ។ មិនត្រឹមតែជាអ្នកឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ គាត់ថែមទាំងជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចនិងប្រជាជន រួមចំណែកកសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ និងអភិវឌ្ឍភូមិភាគពីមួយថ្ងៃទៅមួយថ្ងៃប្រកបដោយចីរភាព៕
ទីទុយ