ដោយការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការងារបន្ថយភាពក្រីក្រ រយៈពេលកន្លង គណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់របស់ទីក្រុងកឹងធើ បានសកម្មផ្សព្វផ្សាយនូវគោលនយោបាយសុខុមាលភាពសង្គមនានា។ ក្នុងនោះ មានកម្មវិធីឧបត្ថម្ភសាងសង់ផ្ទះ កែលម្អជីវភាព បង្កមូលដ្ឋានគ្រឹះដើម្បីកសាងអនាគតល្អប្រសើរជាងសម្រាប់គ្រួសារក្រីក្រ។

ផ្ទះថ្មីសាងសង់ពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមរបស់បងយ័ញហយ នៅឃុំវិញធ្វឹងដុង ទីក្រុងកឹងធើ។
រយៈពេលកន្លង ចលនាប្រឡងប្រណាំង “បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម” បានគ្រប់ថ្នាក់ គ្រប់ផ្នែកនិងភូមិភាគផ្សព្វផ្សាយយ៉ាងសកម្ម មានប្រសិទ្ធភាព។ បញ្ជ្រាបខ្លឹមសារចង្អុលការរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងរបស់លេខាគណៈកម្មាធិការបក្សទីក្រុង លោកង្វៀងហ្វីកឿង លេខាគណៈកម្មាធិការបក្សឃុំវិញធ្វឹងដុង ឱ្យដឹង៖ “ឆ្នាំ២០២៥ ឃុំបានឧបត្ថម្ភសាងសង់ផ្ទះពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ជូនគ្រួសារអ្នកមានសគុណ គ្រួសារក្រីក្រ គ្រួសារក្បែរក្រនិងគ្រួសារជនជាតិភាគតិចលើភូមិឋានឃុំ បាន ៨៣ ខ្នង ក្នុងនោះ ជួសជុល២៧ខ្នង សរុបថវិកាជាង ៤ ពាន់លានដុង”។ បងយ័ញហយ នៅឃុំវិញធ្វឹងដុង ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលបានឧបត្ថម្ភសាងសង់ផ្ទះ ចែករំលែក៖ “អាស្រ័យមានគោលនយោបាយឧបត្ថម្ភរបស់រដ្ឋនិងអង្គការនានា ទើបគ្រួសារខ្ញុំមានផ្ទះថ្មីដើម្បីជ្រកក្តៅជ្រកភ្លៀង ជួយឱ្យខ្ញុំនឹងនរចិត្តពលកម្មផលិត កែលម្អជីវភាព”។
ផ្ទះមួយខ្នងៗដែលបានសាងសង់រួចរាល់ មានន័យថាគ្រួសារក្រីក្រមានកន្លែងរស់នៅលំនឹង មិនបាច់បារម្ភពីផ្ទះ ហើយនឹងនរចិត្តពលកម្មផលិត ឈានឡើងក្នុងជីវភាព។ ឥឡូវ បងស្រីចែនធីថា នៅឃុំមីទូ ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលបានឧបត្ថម្ភសង់ផ្ទះនៅឃុំមីទូ លែងបារម្ភពីផ្ទះទ្រុឌទ្រោមដែលមិនដឹងថានឹងរលំពេលណា។ បងស្រីថា ចែករំលែក៖ “គ្រួសារខ្ញុំជាគ្រួសារក្រីក្រ គ្មានដីផលិត។ ប្រាក់ចំណូលបានមកពីធ្វើការឈ្នួលរបស់ប្តីប្រពន្ធមិនគ្រប់សង់ផ្ទះស្លឹកឡើងវិញ។ បានរដ្ឋអំណាចភូមិភាគឧបត្ថម្ភសាងសង់ផ្ទះ តាមរយ:កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន សម្រាប់គ្រួសារខ្ញុំគឺជាក្តីរីករាយដ៏ធំ នេះជាកម្លាំងជំរុញជួយឱ្យយើងខ្ញុំនឹងនរចិត្តពលកម្មផលិត ជម្នះលំបាក ឈានឡើងក្នុងជីវភាព”។
តាមប្រសាសន៍លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ មកទល់ពេលនេះ ទូទាំងទីក្រុងបានអនុវត្តសម្រេចលើសល្បឿនដំណើរការកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ដោយសាងសង់ផ្ទះបាន ១១.៤៦២ខ្នង សរុបវថិកាជាង ៣១២,៤៧ ពាន់លានដុង។ ផ្ទះសម្បែងរឹងមាំទាំងនេះ គឺជាមូលដ្ឋានគ្រឹះដើម្បីអ្នកក្រនិងមុខសញ្ញាដែលងាយរងគ្រោះ ឈានឡើងចាកភាពក្រីក្រដោយចីរភាព រួមចំណែកក្នុងការអភិវឌ្ឍរួមរបស់ទីក្រុង។
លំនៅឋានផ្តើមពីកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម មិនត្រឹមតែមានតម្លៃផ្នែកខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងផ្តល់ទំនុកចិត្តនិងក្តីសង្ឃឹមពីជីវភាពល្អប្រសើររបស់មាមីងក្រីក្រ ជានិមិត្តរូបដ៏រស់រវើកនៃកម្លាំងសាមគ្គី ក្តីស្រឡាញ់និងមនោសញ្ចេតនាជនរួមជាតិ៕
ថាញវ៉ាង-មុនី