ការរៀនសូត្រនិងធ្វើតាមអ៊ំ ភូមិភាគជាច្រើននៅទីក្រុងកឹងធើ បានធ្វើឱ្យជាក់ស្តែងតាមរយៈការងារពិតប្រាកដ គិតគូរជីវភាពប្រជាជន ជាពិសេសគឺនៅតំបន់ជនជាតិភាគតិច រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីជូនប្រជាជន។

រៀនសូត្រតាមអ៊ំ យកចិត្តទុកដាក់គិតគូរជីវភាពប្រជាជន។
កាលនៅមានជីវិត លោកប្រធានហូជីមិញ បានអះអាងថា៖ “ក្នុងលម្ហអាកាសគ្មានអ្វីមានតម្លៃស្មើប្រជាជនទេ។ នៅលើលោកនេះ គ្មានកម្លាំងអ្វីស្មើកម្លាំងសាមគ្គីរបស់ប្រជាជនឡើយ”។ ឧត្តមគតិនេះនៅតែបន្តអនុវត្តយ៉ាងស៊ីជម្រៅក្នុងការអនុវត្តជាក់ស្តែង ហើយក្លាយជាត្រីវិស័យដើម្បីភូមិភាគនានាអនុវត្តមានប្រសិទ្ធភាពដំណោះស្រាយគិតគូរជីវភាពប្រជាជន។
ពង្រីកការផ្សព្វផ្សាយស្មារតី “យកប្រជាជនជាធំ” រយៈពេលកន្លង ឃុំលិតហោយធឿង បានអនុវត្តដំណោះស្រាយជាក់ស្តែងព្រមៗគ្នាជាច្រើន ដើម្បីគិតគូរជីវភាពរបស់ប្រជាជន ក្នុងនោះយកចិត្តទុកដាក់ពិសេសចំពោះជនជាតិភាគតិច ស្រូបអត្រាជាង ៥០% នៃចំនួនប្រជាជនទូទាំងឃុំ ។
កំណត់ការអភិវឌ្ឍសេដ្ឋកិច្ចគឺជាមូលដ្ឋានគ្រឹះលើកកម្ពស់ជីវភាព ភូមិភាគបង្កលក្ខណៈដើម្បីប្រជាជនខិតជិតប្រភពទុនអនុគ្រោះ ឧបត្ថម្ភផ្លាស់ប្តូរការផលិត ពង្រីកទម្រង់រកស៊ីសមស្រប។ អាស្រ័យហេតុនោះ គ្រួសារជាច្រើន ពិសេសគឺជនរួមជាតិខ្មែរ រកបានប្រាក់ចំណូលលំនឹង ឈានឡើងចាកផុតភាពក្រីក្រប្រកបដោយចីរភាព។ ទម្រង់ចិញ្ចឹមសត្វ ដាំដំណាំ ចិញ្ចិមជលផល បានអនុវត្តប្រកបដោយប្រសិទ្ធភាព រួមចំណែកទាញយកផលបានល្អសក្តានុពល និងឧត្តមភាពរបស់ភូមិភាគ។
រួមជាមួយនឹងអភិវឌ្ឍសេដ្ឋកិច្ច ការងារគិតគូរសុខុមាលភាពសង្គមតែងបានយកចិត្តទុកដាក់។ ឃុំបានចាត់តាំងបណ្តាសកម្មភាពសំដៅឧបត្ថម្ភដល់អ្នកក្រីក្រ គ្រួសារគោលនយោបាយ អ្នកមានដែលស្ថានភាពលំបាក។ ពិសេស វិស័យអប់រំនិងសុខាភិបាលមានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។ កុមារនៅក្នុងអាយុរៀនសូត្រ បានបង្កលក្ខណៈសិក្សាគ្រប់គ្រាន់ បន្ថយអត្រាបោះបង់ការសិក្សា; ការពិនិត្យ ព្យាបាល ផ្ដល់ឱសថដោយឥតគិតថ្លៃបានរក្សាបន្ត ពិសេសចំពោះជនជាតិភាគតិចនិងអ្នកវ័យចំណាស់។

ចាត់តាំងកម្មវិធីពិនិត្យ ព្យាបាល ផ្ដល់ឱសថដោយឥតគិតថ្លៃដល់ប្រជាជន។
ទន្ទឹមនឹងនោះ ឃុំលិតហោយធៀងថែមទាំងផ្តោតលើការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ បណ្ដាពិធីបុណ្យ សកម្មភាពវប្បធម៌បានចាត់តាំងឡើងត្រូវតាមទំនៀមទម្លាប់ រួមចំណែកថែរក្សាលក្ខណៈប្រពៃណី ទន្ទឹមនឹងនោះ ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។
លោកថាច់សយ – ប្រធានគណៈប្រជាជនភូមិហោយទ្រុង ឱ្យដឹង៖ “ការរៀនសូត្រ និងធ្វើតាមអ៊ុំ បានធ្វើឱ្យជាក់ស្តែងតាមរយៈការងារជិតស្និទ្ធ ជាក់ស្តែង ដូចជាចលនាប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច រក្សាអនាម័យបរិស្ថាន គិតគូរដល់គ្រួសារលំបាក។ អ្វីដែលសំខាន់បំផុតនោះគឺ យើងត្រូវជិតស្និទ្ធប្រជាជន យល់ចិត្តប្រជាជន ដើម្បីឧបត្ថម្ភទាន់ពេលនៅពេលដែលប្រជាជនត្រូវការ”។
បន្តស្មារតីនោះ នៅសង្កាត់ខាញ់ហ្វា ការរៀនសូត្រនិងធ្វើតាមអ៊ំ បានបង្ហាញយ៉ាងច្បាស់តាមរយៈស្មារតីទទួលខុសត្រូវ អាកប្បកិរិយាបម្រើប្រជាជនរបស់កងជួរកម្មាភិបាល អ្នករដ្ឋការ។
សង្កាត់ផ្តោតសំខាន់ជំរុញកំណែទម្រង់រដ្ឋបាល លើកកម្ពស់គុណភាពដោះស្រាយនីតិវិធីជូនប្រជាជន តាមទិសដៅឆាប់រហ័សនិងប្រសិទ្ធភាព។ ការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រង ប្រតិបត្តិ បានពង្រឹងជួយប្រជាជនខិតជិតនិងអនុវត្តនីតិវិធីរដ្ឋបាលងាយស្រួល។
ទន្ទឹមនឹងនោះ ការងារសុខុមាលភាពសង្គមអនុវត្តព្រមៗគ្នា ទាន់ពេលវេលានិងមានប្រសិទ្ធភាព។ សកម្មភាពគិតគូរជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារគោលនយោបាយបានរក្សាជាប្រចាំ រួមចំណែកលើកកម្ពស់ជីវភាពប្រជាជន។ លេចធ្លោគឺសង្កាត់បានសហការចាត់តាំងពិធីបុណ្យចូលឆ្នាំកងទ័ព – ប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៦ ជាមួយនឹងសកម្មភាពជាក់ស្តែង និងអត្ថន័យជាច្រើន រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាពរវាងកងទ័ព – ប្រជាជន សាយភាយស្មារតី ស្រឡាញ់រាប់អានគ្នាទៅវិញទៅមកក្នុងសហគមន៍។
តាមលោក ឡេវ៉ាំងតាម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស និងជាអនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ខាញ់ហ្វា ឱ្យដឹង៖ “យើងខ្ញុំបានកំណត់ច្បាស់ថា យកការពេញចិត្តរបស់ប្រជាជនធ្វើជារង្វាស់ប្រសិទ្ធភាពការងារ។ ដូច្នេះ កម្មាភិបាល អ្នករដ្ឋការគ្រប់រូប ត្រូវលត់ដំនូវចរិយាមារយាទជិតស្និទ្ធប្រជាជន ដោះស្រាយតម្រូវការ និងសេចក្តីប្រាថ្នាចាំចាច់របស់ប្រជាជនបានទាន់ពេលវេលា”។
អាចបញ្ជាក់បានថា ការរៀនសូត្រនិងធ្វើតាមអ៊ំនៅនឹងមូលដ្ឋាន មិនមែនជាពាក្យស្លោកទៀតឡើយ តែបានក្លាយជាសកម្មភាពជាក់ស្តែង ពិតប្រាកដក្នុងការគិតគូរជីវភាពប្រជាជន។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ រួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជន បង្កសន្ទុះដើម្បីភូមិភាគនានាអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ស្របតាមគោលលំនាំរបស់មហាសន្និបាតតំណាងទូទាំងប្រទេស លើកទី XIV របស់បក្ស៖ "សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - លោតផ្លោះ - អភិវឌ្ឍន៍"៕
ហុងទើ - ទីទុយ