ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/05/2026 - 22:24

យុវ​វ័យ​ទី​ក្រុង​កឹង​ធើ​សកម្ម​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ 

ពង្រីក​ស្មារតី​ឈាន​មុខ​និង​ស្ម័គ្រ​ចិត្ត​របស់​យុវ​វ័យ ប៉ុន្មាន​ឆ្នាំ​កន្លង សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន​ទី​ក្រុង​កឹង​ធើ តែង​សកម្ម​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ ដោយ​អនុ​វត្ត​សំ​ណង់​និង​ការ​ងារ​យុវ​ជន​ជា​ច្រើន បង្ក​បរិ​យា​កាស​ប្រ​ឡង​ប្រ​ណាំង​យ៉ាង​ពុះ​ពោរ​របស់​យុវ​វ័យ​លើ​គ្រប់​វិស័យ​នៃ​ជីវ​ភាព​សង្គម។

សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ឃុំ​ង៉ុក​តូ បើក​យុទ្ធ​នា​ការ​សម្អាត​ស្មៅ ដាំ​ដើម​ឈើ
 "ថ្ងៃអាទិត្យបៃតង"។

ដាស់​ស្មារតី​ឈាន​មុខ​និង​ស្ម័គ្រ​ចិត្ត​របស់​យុវ​វ័យ សម្ព័ន្ធ​យុវ​ជន​ឃុំ​ង៉ុក​តូ បាន​និង​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​យ៉ាង​ពុះ​ពោរ បង្ក​បាន​ជា​ស្នា​ដៃ​លេច​ធ្លោ​ជា​ច្រើន។ តាម​លេ​ខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ង៉ុក​តូ សម​មិត្ត ឡេ​ធី​បែ​ខ្វៀង បាន​ឱ្យ​ដឹង ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ សម្ព័ន្ធ​យុវ​ជន​ឃុំ​ង៉ុក​តូ បាន​ចល​នា​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ចូល​រួម​ក្នុង​សំ​ណង់ និង​សកម្ម​ភាព​មាន​អត្ថ​ន័យ​ជា​ច្រើន ដូច​ជា៖ ដាំ​និង​ថែ​ទាំ​ផ្កា​ជាង ៣០០ ដើម ប្រ​មូល​កាក​សំ​ណល់​ជ័រ​ជម្រះ​ស្មៅ​តាម​ដង​ផ្លូវ​ជន​បទ រួម​ចំ​ណែក​ឱ្យ "ដង​ផ្លូវ​យុវ​ជន" កាន់​តែ​បៃ​តង ជ្រះ ស្អាត។ ទន្ទឹម​នឹង​នោះ ជំ​រុញ​បណ្តា​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ការ​ពារ​បរិ​ស្ថាន និង​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ តាម​រយៈ​ចល​នា "ប្រ​ឆាំង​នឹង​កាក​សំ​ណល់​ប្លា​ស្ទិក", "ថ្ងៃ​សៅរ៍​ស្ម័គ្រ​ចិត្ត", "ថ្ងៃ​អា​ទិត្យ​បៃ​តង" និង​សកម្ម​ភាព​របស់​ក្លឹប "យុវ​ជន​ឈាន​មុខ​ការ​ពារ​បរិ​ស្ថាន" ដោយ​ចូល​រួម​ផ្ទាល់​ក្នុង​ការ​សម្អាត​អនា​ម័យ​និង​ដាំ​ផ្កា​នៅ​ជុំ​វិញ​ផ្ទាំង​សិ​លា​ចា​រឹក ទី​បញ្ចុះ​សព​របស់​ឃុំ។ ទន្ទឹម​នឹង​នោះ កៀរ​គរ​បរិច្ចាគ​បាន​ជាង ១០០ ឯក​តា​ឈាម ឆ្លើយ​តប​បាន​តម្រូវ​ការ​ឈាម​សម្រាប់​ការ​សង្គ្រោះ​បន្ទាន់​និង​ការ​ព្យា​បាល​អ្នក​ជំ​ងឺ...។ អាច​និ​យាយ​បាន​ថា រាល់​សកម្ម​ភាព​នី​មួយៗ ទោះ​បី​ធំ​ឬ​តូច​របស់​យុវ​ជន​នា​ពេល​បច្ចុប្បន្ន សុទ្ធ​តែ​បង្ហាញ​ពី​ស្មារ​តី "ទី​ណា​មាន​តម្រូវ​ការ ទី​នោះ​មាន​យុវ​ជន ភារ​កិច្ច​ណា​ពិ​បាក​មាន​យុវ​ជន" ដូច​អ្វី​ដែល​លោក​ប្រ​ធាន​ហូ​ជី​មិញ​ជា​ទី​គោ​រព​ស្រ​ឡាញ់​តែង​តែ​ប្រាថ្នា​ចង់​បាន។

សមា​ជិក​សម្ព័ន្ធ​យុវ​ជន​សង្កាត់​មី​ស្វៀង ចូល​រួម​ជួយ​ប្រ​ជា​ជន​ដំ​ឡើង​កម្ម​វិធី VNeID។

សម​មិត្ត ទ្រីវ​ហ្វា​តី - អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​សង្កាត់​មី​ស្វៀង​បាន​ឱ្យ​ដឹង៖ "ដោយ​យល់​ច្បាស់​ពី​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌ និង​ឥរិ​យា​បថ​ហូ​ជី​មិញ​គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់ និង​ជា​ត្រី​វិស័យ​សម្រាប់​សកម្ម​ភាព​និង​ចល​នា​នា​នា។ រៀង​រាល់​ឆ្នាំ សម្ព័ន្ធ​យុវ​ជន​សង្កាត់​បាន​ម្ចាស់​ការ​ក្នុង​ការ​កសាង​ផែន​ការ​និង​ភាគ​កម្រិត​ជាក់​ស្តែង ដោយ​សមា​ជិក​ម្នាក់ៗ​ស្វ័យ​កសាង​ផែន​ការ​ផ្ទាល់​ខ្លួន​និង​ខិត​ខំ​ប្រឹង​ប្រែង​សម្រេច​ឱ្យ​បាន​នូវ​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ។ ទន្ទឹម​នឹង​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចល​នា​នា​នា ដូច​ជា៖ ថ្ងៃ​សៅរ៍​ស្ម័គ្រ​ចិត្ដ ថ្ងៃ​អា​ទិត្យ​បៃ​តង...។ ឆ្នាំ ២០២៥ សម្ព័ន្ធ​យុវ​ជន​សង្កាត់​មី​ស្វៀង បាន​ចូល​រួម​ជំ​នួយ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទីលំ​នៅ​និង​រុះ​រើ​ផ្ទះ​ជូន​ប្រ​ជា​ជន​បាន​ជាង ៥០ ខ្នង។ ព្រម​ទាំង​សហ​ការ​ជា​មួយ​បណ្តា​អង្គ​ការ​មហា​ជន ជូន​អំ​ណោយ​ជាង ៤០០ ចំ​ណែក ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​គោល​នយោ​បាយ សមា​ជិក​យុវ​ជន​និង​យុវ​ជន​ដែល​មាន​ជីវ​ភាព​លំ​បាក។ ក្រៅ​ពី​នេះ ​បង្កើត​ក្រុម​ផ្លាស់​ប្តូរ​ឌី​ជី​ថល​សហ​គមន៍ និង​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត ដើម្បី​សហ​ការ​អនុ​វត្ត​ការ​ជួយ​ប្រ​ជា​ជន​ក្នុង​ការ​ដំ​ឡើង​កម្ម​វិធី​និង​បញ្ចូល​គណនី​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក ព្រម​ទាំង​ការ​ប្រើ​ប្រាស់​សៀវ​ភៅ​សុខ​ភាព​អេ​ឡិច​ត្រូ​និក​នៅ​លើ VNeID ផង​ដែរ​។ល។ ដោយ​មាន​សមា​ជិក​យុវ​ជន​ចូល​រួម​ជាង ១០០ លើក​នាក់។ តាម​រយៈ​សកម្ម​ភាព​ដ៏​សម្បូរ​បែប និង​ពុះ​ពោរ​ទាំង​នេះ បាន​បង្ក​បរិ​យា​កាស​ល្អសម្រាប់​យុវ​ជន​ក្នុង​ការ​ហ្វឹក​ហាត់ លះ​បង់​និង​វិវឌ្ឍន៍​ខ្លួន។ ឆ្លង​តាម​រយៈ​នេះ មាន​គំរូ​ឆ្នើម​ជា​ច្រើន​បាន​លេច​ឡើង ហើយ​បាន​ឧទ្ទេស​នាម​ឱ្យ​ចូល​ក្នុង​កង​ជួរ​បក្ស។

អាច​សន្និ​ដ្ឋាន​បាន​ថា លទ្ធ​ផល​ទាំង​ឡាយ​ដែល​សម្រេច​បាន​គឺ​ជា​សក្ខី​ភាព​ដ៏​រស់​រវើក បង្ហាញ​ឱ្យ​ឃើញ ឧត្តម​គតិ សីល​ធម៌ និង​ឥរិ​យា​បថ​ហូ​ជី​មិញ ជា​ចន្លុះ​បំ​ភ្លឺ​ផ្លូវ​និង​ជា​ប្រ​ភព​កម្លាំង​ផ្ទៃ​ក្នុង​ដ៏​ធំ​ធេង ដើម្បី​ឱ្យ​បុគ្គល​ម្នាក់ៗ​និង​រាល់​ស្ថា​ប័ន អង្គ​ភាព​និង​ភូមិ​ភាគ​មិន​បង្អង់​ក្នុង​ការ​ខិត​ខំ ប្រឹង​ប្រែង លះ​បង់ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ទី​ក្រុង​កឹង​ធើ​ឱ្យ​កាន់​តែ​មាន​ភាព​អរិយ​ធម៌​និង​អភិ​វឌ្ឍ៕

ថាញ់​វ៉ាង-ដា​លីន

ចែករំលែកអត្ថបទ