គណៈកម្មាធិការបក្ស និងរដ្ឋអំណាចឃុំ សង្កាត់គ្រប់ថ្នាក់នៅទីក្រុងកឹងធើ តែងចាត់ទុកការលើកកម្ពស់គុណភាពកងជួរកម្មាភិបាល អ្នករដ្ឋការជាកត្តាចម្បង ដើម្បីអភិវឌ្ឍន៍ និងសមាហរណកម្ម។ ផ្តើមពីនោះ ភូមិភាគនានាបានម្ចាស់ការបណ្តុះបណ្តាល បំប៉នដើម្បីធ្វើឱ្យសុក្រឹតកងជួរកម្មាភិបាល អ្នករដ្ឋការ ឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

លោកស្រី ឡឹមធីមីញៀង នាយិកាមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលសង្កាត់សុកត្រាំង (ឈរខាងឆ្វេង) រួមជាមួយអ្នករដ្ឋការមជ្ឈមណ្ឌល កំពុងដោះស្រាយបែបបទចុះបញ្ជីកំណើតជូនជនជាតិអាមេរិកដើមកំណើតវៀតណាម។
នៅឃុំទ្រុងហឹង មានកម្មាភិបាល អ្នករដ្ឋការប្លុកបក្សចំនួន ១៧ នាក់; កម្មាភិបាល អ្នករដ្ឋការប្លុករណសិរ្សមាតុភូមិចំនួន ១០ នាក់ និងកម្មាភិបាល អ្នករដ្ឋការប្លុករដ្ឋអំណាចចំនួន៣៥នាក់។ តាមប្រសាសន៍លោក ង្វៀងថាញហឹង ប្រធានគណៈកម្មការកសាងបក្សឃុំ មុននិងក្រោយពីរួមបញ្ចូលបង្កើតឃុំ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចឃុំទ្រុងហឹងគ្រប់ថ្នាក់ តែងយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល បំប៉នលើកកម្ពស់គុណភាពកងជួរកម្មាភិបាល អ្នករដ្ឋការ។ ឃុំជ្រើសរើសអ្នកមានបទដ្ឋានគ្រប់គ្រាន់បញ្ចូលក្នុងផែនការរបស់គណៈកម្មាធិការបក្ស កម្មាភិបាលថ្នាក់ដឹកនាំ និងគ្រប់គ្រង; បញ្ជូនកម្មាភិបាល អ្នករដ្ឋការរាប់រយនាក់រៀនវគ្គបណ្តុះបណ្តាល លើកកម្ពស់កម្រិតវិជ្ជាទ្រឹស្តីនយោបាយ មុខជំនាញវិជ្ជាជីវៈ ភាសាបរទេស និងព័ត៌មានវិទ្យា។
លោកស្រី ង្វៀនធីហ្វែ នាយិកាមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលឃុំ ឱ្យដឹង៖ មជ្ឈមណ្ឌលបានបញ្ជូនកម្មាភិបាល អ្នករដ្ឋការ ៦ នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបែប បទរដ្ឋបាលតាមបរិស្ថានបណ្តាញ។ ទន្ទឹមនឹងរៀនសូត្រលើកកម្ពស់មុខជំនាញ ទ្រឹស្តីនយោបាយ អ្នករដ្ឋការមជ្ឈមណ្ឌលនៅទាំងសកម្មចូលរួមវគ្គបំប៉នភាសាអង់គ្លេស និងព័ត៌មានវិទ្យា ដើម្បីឆ្លើយតបតម្រូវការភារកិច្ចក្នុងសម័យសមាហរណកម្ម និងអភិវឌ្ឍន៍ទៀតផង។
បច្ចុប្បន្ន កម្មាភិបាល អ្នករដ្ឋការទាំងអស់នៅឃុំទ្រុងហឹង មានកម្រិតមុខជំនាញពីមហាវិទ្យាល័យឡើងទៅ ក្នុងនោះ មានអនុបណ្ឌិត ៩ នាក់; កម្មាភិបាល អ្នករដ្ឋការមានកម្រិតវិជ្ជាទ្រឹស្តីនយោបាយពីកម្រិតមធ្យមឡើងទៅចំនួន ៥៧ នាក់ ក្នុងនោះ កម្មាភិបាល អ្នករដ្ឋការមានកម្រិតវិជ្ជាទ្រឹស្តី នយោបាយកម្រិតខ្ពស់ចំនួន ១៥ នាក់; បរិញ្ញាបត្រភាសាអង់គ្លេស៦នាក់; កម្មាភិបាល អ្នករដ្ឋការទាំងអស់មានចំណេះដឹងជំនួយបន្ថែម ដូចជា វិញ្ញាបនបត្រព័ត៌មានវិទ្យាកម្រិត A និងវិញ្ញាបនបត្រភាសាអង់គ្លេសកម្រិត B។
គណៈកម្មាធិការបក្ស រដ្ឋអំណាចសង្កាត់សុកត្រាំង តែងយកចិត្តទុកដាក់លើកកម្ពស់គុណភាព កងជួរកម្មាភិបាល អ្នករដ្ឋការឆ្លងតាមរយៈការកសាងផែនការ បង្កលក្ខណៈ និងបញ្ជូនកម្មាភិបាល អ្នករដ្ឋការរៀនវគ្គបណ្តុះបណ្តាល បំប៉នលើកកម្ពស់មុខជំនាញ ទ្រឹស្តីនយោបាយ ព័ត៌មានវិទ្យា និងភាសាបរទេស។ តាមប្រសាសន៍លោក ហ្វិញឌឹកយុង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ មកដល់ពេលនេះ សង្កាត់បានបញ្ជូនកម្មាភិបាល ១៣ នាក់រៀនទ្រឹស្តីនយោបាយកម្រិតខ្ពស់ និងកម្មាភិបាល ៥ នាក់រៀនទ្រឹស្តីនយោបាយកម្រិតមធ្យម; មានកម្មាភិបាល អ្នករដ្ឋការចូលរៀនវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាល បំប៉នមុខជំនាញ វិជ្ជាជីវៈ និងចំណេះដឹងជំនួយបន្ថែមជាង២០០លើកនាក់។
លោកស្រីឡឹមធីមីញៀង លេខាសាខាបក្ស នាយិកាមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលសង្កាត់ ឱ្យដឹង៖ “ក្រៅពីបានបញ្ជូនទៅរៀនទ្រឹស្តីនយោបាយកម្រិតខ្ពស់ បានបញ្ចប់ការសិក្សានៅឆ្នាំ ២០២៥ ខ្ញុំនៅទាំងបានបង្កលក្ខណៈសិក្សាដោយខ្លួនឯងកម្ម វិធីបរិញ្ញាបត្រផ្នែកភាសាអង់គ្លេស បានបញ្ចប់ការសិក្សានៅឆ្នាំ២០២៥ ផងដែរ។ អាស្រ័យហេតុនោះ ខ្ញុំរឹងប៉ឹងគ្រប់ផ្នែកការងារ ចាត់ការសកម្មភាពរបស់មជ្ឈមណ្ឌលយ៉ាងមានប្រសិទ្ធភាព”។
ចាប់ពីបង្កើត (នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥) មកដល់ពេលនេះ មជ្ឈមណ្ឌលបម្រើសេវារដ្ឋ បាលសង្កាត់សុកត្រាំង បានទទួលនិងដោះស្រាយ ឯកសារបែបបទរដ្ឋបាលជាង ១៣.០០០។ កងជួរកម្មាភិបាល អ្នករដ្ឋការដោះស្រាយបែបបទរដ្ឋបាលយ៉ាងឆាប់រហ័ស បង្កបានការពេញចិត្តជូនអង្គការ និងបុគ្គល។
ដើម្បីកសាងកងជួរកម្មាភិបាល អ្នករដ្ឋការមានកម្រិតវិជ្ជាមានសមត្ថភាព មានចរិយាសម្បត្តិល្អឆ្លើយតបនឹងតម្រូវការ ភារកិច្ចក្នុងសម័យសមាហរណកម្ម និងអភិវឌ្ឍន៍ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចឃុំ សង្កាត់គ្រប់ថ្នាក់នៅលើភូមិឋានទីក្រុងកឹងធើ តែងយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាល បំប៉នលើកកម្ពស់កម្រិតវិជ្ជាលើគ្រប់វិស័យជូនកម្មាភិបាល អ្នករដ្ឋការ។ បច្ចុប្បន្ន ទីក្រុងកឹងធើ មានកម្មាភិបាល អ្នករដ្ឋការជាង ៧.៣០០នាក់ កំពុងបំពេញការងារនៅតាមឃុំ សង្កាត់ទាំង ១០៣ ដោយមានកម្រិតវិជ្ជាគួរឱ្យចាប់អារម្មណ៍៖ បណ្ឌិត ៤ នាក់ អនុបណ្ឌិតជាង ១.០០០នាក់ និងមានកម្រិតវិជ្ជាបរិញ្ញាបត្រស្ទើរតែទាំងអស់។ អត្រាកម្មាភិបាល បក្ខជនមាន កម្រិតវិជ្ជាទ្រឹស្តីនយោបាយកម្រិតមធ្យមឡើងទៅស្រូបអត្រាជិត៥០%។ គុណភាពដោះស្រាយការងារបានលើកកម្ពស់ជាក់ស្តែង រួមចំណែកបង្កគ្រឹះធាររឹងមាំ ដើម្បីសេដ្ឋកិច្ច - សង្គមទីក្រុងកាន់តែរីកចម្រើនជាងទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕
អាញយុង-វិមាន