នៅថ្ងៃទី ១៣ ខែឧសភា ក្នុងកម្មវិធីធ្វើការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូទីក្រុងកឹងធើ ដឹកនាំដោយលោក លីរដ្ឋា សមាជិកគណៈកម្មាធិការបក្ស អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានចូលជួបសម្តែងការគួរសម និងធ្វើការជាមួយថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពនានារបស់រដ្ឋធានីវៀងចន្ទន៍។

លោក លីរដ្ឋា សមាជិកគណៈកម្មាធិការបក្ស អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ សំណេះសំណាលជាមួយលោក Sililatthongsin Thongpheng ក្នុងពេលជួបសម្តែងការគួរសម និងធ្វើការ។
លោក លីរដ្ឋា បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅ និងពោរពេញដោយមិត្តភាពរបស់ថ្នាក់ដឹកនាំរដ្ឋធានីវៀងចន្ទន៍ចំពោះគណៈប្រតិភូ។
លោក លីរដ្ឋា ឱ្យដឹង៖ ក្រោយពីភូមិភាគទាំង ៣ រួមបញ្ចូលគ្នា (កឹងធើ សុកត្រាំងនិងហូវយ៉ាង) ទីក្រុងកឹងធើ មានបរិយាកាសអភិវឌ្ឍកាន់តែធំទូលាយជាងទៀត ពង្រីកបានល្អតួនាទីជាមជ្ឈមណ្ឌល កម្លាំងចលកររបស់តំបន់វាលរាបទន្លេគឺវឡុង។ ក្នុងដំណើរទស្សនកិច្ចលើកនេះ គឺជាឱកាសដើម្បីភាគីទាំងពីរបន្តស្វែងយល់ និងរឹតបន្តឹងទំនាក់ទំនងមិត្តភាព សាមគ្គីពិសេស សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងផ្សារភ្ជាប់យុទ្ធសាស្ត្ររវាងវៀតណាម - ឡាវនិយាយរួម រវាងទីក្រុងកឹងធើ និងរដ្ឋធានីវៀងចន្ទន៍និយាយដោយឡែក។
ផ្តល់យោបល់អំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ លោក លីរដ្ឋា បានចែករំលែក៖ ទីក្រុងកឹងធើ សង្ឃឹមថានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការតាមទិសដៅជាក់ស្តែង និងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ផ្តោតលើវិស័យដែលមានឧត្តមភាព និងសក្តានុភាពជំនួយគ្នាទៅវិញទៅមក ដូចជា កសិកម្មបច្ចេកវិទ្យាខ្ពស់ អភិវឌ្ឍន៍ជលផល គមនាគមន៍ដឹកជញ្ជូននិងទេសចរណ៍។ ទន្ទឹមនោះ ភាគីទាំងពីរអាចសហការស្រាវជ្រាវ និងស្នើស្ថាប័នមានសមត្ថកិច្ចអំពីលទ្ធភាពបើកជើងហោះហើរដោយផ្ទាល់ពីទីក្រុងកឹងធើ - វៀងចន្ទន៍។ ឆ្លងតាមរយៈនោះ បង្កើនការតភ្ជាប់រវាងភូមិភាគទាំងពីរ ក៏ដូចជាតភ្ជាប់ភូមិភាគនានានៅប្រទេសឡាវជាមួយតំបន់វាលរាបទន្លេគឺវឡុង ជំរុញអភិវឌ្ឍទេសចរណ៍ ពាណិជ្ជកម្ម និងដោះដូរប្រជាជន។

លោក លីរដ្ឋា សមាជិកគណៈកម្មាធិការបក្ស អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ថ្លែងក្នុងពេលចូលជួបសម្តែងការគួរសម និងធ្វើការ។
លោក លីរដ្ឋា បញ្ជាក់៖ ជឿជាក់ថា ជាមួយនឹងប្រវេណីទំនាក់ទំនងមិត្តភាពដ៏មហស្ចារ្យ សាមគ្គីពិសេស សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងផ្សារភ្ជាប់យុទ្ធសាស្ត្ររវាងវៀតណាម - ឡាវ ថ្នាក់ដឹកនាំនៃភូមិភាគទាំងពីរប្តេជ្ញាចិត្ត ទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងកឹងធើ និងរដ្ឋធានីវៀងចន្ទន៍ នឹងបន្តអភិវឌ្ឍកាន់តែទូលំទូលាយ មានប្រសិទ្ធភាព និងចីរភាព។

លោក Sililatthongsin Thongpheng ដោះដូរយោបល់ជាមួយគណៈប្រតិភូទីក្រុងកឹងធើ។
លោក Sililatthongsin Thongpheng អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរដ្ឋបាលរដ្ឋធានីវៀងចន្ទ បានថ្លែងទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ច និងធ្វើការរបស់គណៈប្រតិភូទីក្រុងកឹងធើ និងអំណះអំណាងពីទំនាក់ទំនងសាមគ្គីជិតស្និទ្ធរវាបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ បន្តថែរក្សា និងពង្រីក។ ទន្ទឹមនឹងនោះ ជឿជាក់ថា ដំណើរទស្សនកិច្ច និងធ្វើការរបស់គណៈប្រតិភូ នឹងបើកឱកាសសហប្រតិបត្តិការជាក់ស្តែងលើវិស័យជាច្រើនទៀត។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ ជូនអំណោយដល់ថ្នាក់ដឹកនាំរដ្ឋអំណាចនៃរដ្ឋធានីវៀងចន្ទន៍។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ ជូនអំណោយដល់ថ្នាក់ដឹកនាំរដ្ឋអំណាចនៃរដ្ឋធានីវៀងចន្ទន៍។
ព័ត៌មានទូទៅអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់រដ្ឋធានីវៀងចន្ទន៍ លោក Sililatthongsin Thongpheng ឱ្យដឹង៖ ថ្វីដ្បិតតែសម្រេចបានលទ្ធផលប្រមូលថវិកាខ្ពស់ ប៉ុន្តែវៀងចន្ទន៍នៅតែជួបលំបាកអំពីប្រភពទុនវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ រដ្ឋធានីកំពុងស្រាវជ្រាវកសាងយន្តការ និងគោលនយោបាយពិសេសដោយឡែក ដើម្បីយកចិត្តទុកដាក់អភិវឌ្ឍមណ្ឌលសេដ្ឋកិច្ចពិសេសចំនួន ៦ ក្លាយជាមជ្ឈមណ្ឌលផលិតកម្ម ពាណិជ្ជកម្ម និងសេវាកម្មតភ្ជាប់តំបន់ និងអន្តរជាតិ។ ក្នុងនោះ មានគម្រោងនានាអាស្រ័យអាជីវកម្មវៀតណាមវិនិយោគ និងបន្តអំពាវនាវអាជីវកម្មវៀតណាមចូលរួមបន្ថែមទៀតលើវិស័យសេវាកម្មដូចជា ភោជនីយដ្ឋាន និងសណ្ឋាគារជាដើម។

ថ្នាក់ដឹកនាំរដ្ឋធានីវៀងចន្ទន៍ ជូនអំណោយអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំទីក្រុងកឹងធើ។

បញ្ជាការដ្ឋានយោធាទីក្រុងកឹងធើ ជូនអំណោយដល់បញ្ជាការដ្ឋានយោធារដ្ឋធានីវៀងចន្ទ។

ថ្នាក់ដឹកនគរបាលទីក្រុងកឹងធើ ជូនអំណោយដល់នគរបាលរដ្ឋធានីវៀងចន្ទន៍។

ថ្នាក់ដឹកនាំមន្ទីរការបរទេសទីក្រុងកឹងធើ ជូនអំណោយដល់មន្ទីរការបរទេសរដ្ឋធានីវៀងចន្ទន៍។
"ដើម្បីបន្តពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏មហស្ចារ្យ សាមគ្គីពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឡាវ-វៀតណាម និយាយរួម និងរវាងរដ្ឋធានីវៀងចន្ទន៍ និងទីក្រុងកឹងធើនិយាយដោយឡែក យើងខ្ញុំអំណះអំណាងជានិច្ចកាលរួមជាមួយសមមិត្តវៀតណាម ថែរក្សា និងពង្រីកប្រវេណីសាមគ្គីពិសេសឱ្យកាន់តែរឹងមាំ និងអភិវឌ្ឍជាងទៀត" - លោក Sililatthongsin Thongpheng បានបញ្ជាក់ឱ្យដឹងដូច្នេះ៕


ថ្នាក់ដឹកនាំនៃភូមិភាគទាំងពីរថតរូបអនុស្សាវរីយ៍។
ណាមហឿង - វិមាន