ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/05/2026 - 12:06

គណៈ​ប្រតិ​ភូ​ទី​ក្រុង​កឹង​ធើ សួរ​សុខ​ទុក្ខ និង​ជូន​អំ​ណោយ​នៅ​កោះ​ថោ​ជូ 

ថ្ងៃ​ទី ១៣ ខែ​ឧស​ភា គណៈ​ប្រតិ​ភូ​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​ដោយ​លោក​ត្រឹង​ក្វឹក​វ៉ូវ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ជា​ប្រ​ធាន​ក្រុម (ចូល​រួម​គណៈ​ប្រតិ​ភូ​នៃ​អគ្គ​បញ្ជា​ការ​ដ្ឋាន​ប៉ូ​លិស​សមុទ្រ​វៀត​ណាម) បាន​អញ្ជើញ​មក​ដល់​ប្រ​ជុំ​កោះ​ថោ​ជូ (តំ​បន់​ពិ​សេស​ថោ​ចូវ) ចាប់​ផ្តើម​សកម្ម​ភាព​ពិ​និត្យ​ភូមិ​សាស្រ្ត​ជាក់​ស្តែង​តាម​ទី​តាំង​នា​នា​នៃ​កោះ​ជួរ​មុខ​និង​តំ​បន់​សមុទ្រ​យុទ្ធ​សាស្រ្ត​ទិស​និរតី​នៃ​មាតុ​ប្រ​ទេស។

គណៈ​ប្រតិ​ភូ​ចូល​អុជ​ធូប ដាក់​កម្រង​ផ្កា​នៅ​ទី​សក្ការៈ​បូ​ជា​ថោ​ចូវ។

នេះ​គឺ​ជា​សកម្ម​ភាព​ប្រ​កប​ដោយ​អត្ថ​ន័យ​នយោ​បាយ ការ​ការ​ពារ​ប្រ​ទេស​និង​សុខុ​មាល​ភាព​សង្គម​យ៉ាង​ជ្រាល​ជ្រៅ បង្ហាញ​ពី​ស្មារ​តី​ឆ្ពោះ​ទៅ​រក​កោះ​សមុទ្រ​ដ៏​ពិ​សដ្ឋ​នៃ​មាតុ​ប្រ​ទេស ទន្ទឹម​នឹង​នោះ​រួម​ចំ​ណែក​ពង្រឹង​ក្តី​ទុក​ចិត្ត លើក​ទឹក​ចិត្ត​កម្មា​ភិ​បាល យុទ្ធ​ជន​និង​ប្រ​ជា​ជន​ដែល​កំ​ពុង​ឈរ​ជើង​ច្បាម​កោះ រក្សា​សមុទ្រ​ទាំង​ថ្ងៃ​ទាំង​យប់។

ក្នុង​បរិ​ការណ៍​ដំ​ណើរ​បេ​សក​កម្ម គណៈ​ប្រតិ​ភូ​បាន​ចាត់​តាំង​ពិ​ធី​ធ្វើ​សក្ការ​បូជា​អុជ​ធូប ដាក់​កម្រង​ផ្កា​រំ​លឹក​វិញ្ញា​ណក្ខន្ធ​លោក​ប្រ​ធាន​ហូ​ជី​មិញ​និង​វីរ​យុទ្ធ​ជន​ពលី​គ្រប់​រូប - អ្នក​ដែល​បាន​ពលី​កាយ បូជា​ជី​វិត​ដើម្បី​ឯក​រាជ្យ អធិប​តេយ្យ​ភាព​និង​បូ​រណ​ភាព​ទឹក​ដី​នៅ​វិមាន​ថោ​ចូវ។

គណៈ​ប្រតិ​ភូ​ដោះ​ដូរ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ កង​កម្លាំង​ប្រ​ដាប់​អា​វុធ និង​អង្គ​ភាព​នា​នា​ដែល​កំ​ពុង​បំ​ពេញ​ភារ​កិច្ច​លើ​ភូមិ​ឋាន​តំ​បន់​ពិ​សេស​ថោ​ចូវ។

គណៈ​ប្រតិ​ភូ​បាន​ដោះ​ដូរ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​និង​អង្គ​ភាព​នា​នា​ដែល​កំ​ពុង​បំ​ពេញ​ភារ​កិច្ច​នៅ​តំ​បន់​ពិ​សេស​ថោ​ចូវ ដើម្បី​ក្តាប់​ពី​ជីវ​ភាព​ប្រ​ជា​ជន ការ​ងារ​ធា​នា​ការ​ពារ​ប្រ​ទេស - សន្តិ​សុខ ក៏​ដូច​ជា​ការ​លំ​បាក សាក​ល្បង​ក្នុង​ដំ​ណាក់​កាល​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​តំ​បន់​កោះ​ដាច់​ស្រ​យាល។

ប្រ​ធាន​គណៈ​ប្រតិ​ភូ​ទី​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​គ្រួ​សារ​គោល​ន​យោ​បាយ​នៅ​តំ​បន់​ពិ​សេស​ថោ​ចូវ។

គណៈ​ប្រតិ​ភូ​ទី​ក្រុង​កឹង​ធើ ក៏​បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ ជូន​អំ​ណោយ​គ្រួ​សារ​គោល​នយោ​បាយ​ចំ​នួន ២១ គ្រួ​សារ និង​អ្នក​មាន​សគុណ​ចំ​ពោះ​បដិ​វត្តន៍​លើ​ភូមិ​ឋាន។ អំ​ណោយ​គឺ​ជា​ការ​ដឹង​គុណ​របស់​បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ចំ​ពោះ​ការ​រួម​ចំ​ណែក ពលី​ដោយ​ស្ងៀម​ស្ងាត់​ពី​បុព្វ​បុរស​ជំ​នាន់​មុន។ ទន្ទឹម​នឹង​នោះ ជូន​អា​ហា​រូប​ករណ៍​ចំ​នួន ១០ ចំ​ណែក ដល់​សិស្ស​ឆ្លង​កាត់​ការ​លំ​បាក​រៀន​ពូ​កែ។

 អំ​ណោយ​ដ៏​មាន​អត្ថ​ន័យ​ជូន​សិស្សា​នុសិស្ស​តំ​បន់​កោះ​ដាច់​ស្រ​យាល បាន​គណៈ​ប្រតិ​ភូ​ទី​ក្រុង​កឹង​ធើ ជូន​ដល់​ដៃ​ប្អូនៗ។

សមា​ជិក​ទាំង​ឡាយ​ក្នុង​ក្រុម បាន​សួរ​សុខ​ទុក្ខ​រាក់​ទាក់​ពី​ជីវ​ភាព​គ្រួ​សារ​នី​មួយៗ លើក​ទឹក​ចិត្ត​មា​មីង​ខិត​ខំ​ឈាន​ឡើង​ក្នុង​ជីវ​ភាព។ ការ​ចាប់​ដៃ​យ៉ាង​ស្និទ្ធ​ស្នាល ការ​ចែក​រំលែក​ដ៏​សា​មញ្ញ ស្មោះ​សរ​បាន​បន្ថយ​គម្លាត​រវាង​ដី​គោក​ជា​មួយ​កោះ​ដាច់​ស្រ​យាល ផ្តល់​ជា​កម្លាំង​ជឿ​ទុក​ចិត្ត​ដល់​ប្រ​ជា​ជន​ថោ​ជូ ច្បាម​សមុទ្រ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច រួម​ចំ​ណែក​រក្សា​អធិប​តេយ្យ​កោះ​សមុទ្រ។

គណៈ​ប្រតិ​ភូ​ថត​រូប​អនុស្សាវ​រីយ៍​នៅ​បង្គោល​នៃ​កោះ​ថោ​ជូ។

សុង​ឡេ - លី​សៀ

ចែករំលែកអត្ថបទ