កំសាន្ត រឿងពីនេះពីនោះ

08/05/2026 - 08:01

តិច​និច​ធ្វើ​ខ្ទឹម​សត្រាំ​ទឹក​ខ្មេះ​ម្ទេស ពណ៌​សស្រួយ​ឆ្ងាញ់ ដែល​មនុស្ស​ជា​ច្រើន​ពុំ​ទាន់​បាន​ដឹង 

គ្រាន់​តែ​អនុ​វត្ត​តាម​គន្លឹះ​ងាយៗ​មួយ​ចំ​នួន​ក្នុង​ការ​ច្នៃ​និង​ត្រាំខ្ទឹម​ស​ត្រាំ​ខ្មេះ​ម្ទេស​នឹង​រក្សា​បាន​ពណ៌​ស ស្រួយ​ឆ្ងាញ់ ហើយ​មិន​ប្រែ​ជា​ពណ៌​ខៀវ​ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​ជួប​ប្រ​ទះ។

 គ្រាន់​តែ​ធ្វើ​ត្រឹម​ត្រូវ​តាម​ប្រ​ការ​​ទាំង​នេះ ខ្ទឹម​ស​ត្រាំ​ទឹក​ខ្មេះ​ម្ទេស​នឹង​ឡើង​ពណ៌​សស្រួយ​ឆ្ងាញ់​មិន​ប្រែ​ជា​ពណ៌​ខៀវ។

 រូប​ថត​ជា​ឧទា​ហរណ៍​

ខ្ទឹម​ស​ត្រាំ​ទឹក​ខ្មេះ​ម្ទេស​គឺ​ជា​មុខ​ម្ហូប​ហូប​ផ្ទាប់​ដ៏​ពេញ​និ​យម​របស់​គ្រួ​សារ​ជា​ច្រើន។ ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន​ធ្លាប់​ជួប​ប្រ​ទះ​ស្ថាន​ភាព​ខ្ទឹម​ស ប្រែ​ពណ៌​ខៀវ ឬ​ពណ៌​ខៀវ​ស្រ​អាប់ បន្ទាប់​ពី​ត្រាំ​ធ្វើ​ឱ្យ​មុខ​ម្ហូប​មើល​ទៅ​មិន​ទាក់​ទាញ។

តាម​ក្រុម​អ្នក​ជំ​នាញ​ម្ហូប​អា​ហារ បាតុ​ភូត​នេះ មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ទេ ប៉ុន្តែ វា​ប្រែ​ពណ៌​មើល​ទៅ​មិន​ទាក់​ទាញ។ មូល​ហេតុ​ចម្បង គឺ​មក​ពី​ការ​ច្នៃ និង​ត្រាំ​មិន​ត្រឹម​ត្រូវ​តាម​របៀប។

ជ្រើស​រើស​វត្ថុ​ធាតុ​ដើម​ត្រូវ​របៀប

គួរ​ជ្រើស​រើស​ខ្ទឹម​សស្រុក ក្លែប​តូច ស្រស់​មិន​ជាំ។ ខ្ទឹម​សទុក​យូរ​ឬ​រក្សា​ទុក​ក្នុង​បរិ​ស្ថាន​ត្រ​ជាក់ ពេល​ត្រាំ​ងាយ​នឹង​ប្រែ​ពណ៌។

ចំ​ណែក​ម្ទេស​វិញ គួរ​ជ្រើស​រើស​ប្រ​ភេទ​ម្ទេស​ស្រស់ សំ​បក​ភ្លឺ​រលោង មិន​ស្វិត ដើម្បី​រក្សា​កម្រិត​ស្រួយ​និង​មាន​ពណ៌​ស្អាត។

ច្នៃ​ខ្ទឹម​សត្រូវ​របៀប​ដើម្បី​កុំ​ឱ្យ​ប្រែ​ពណ៌​ខៀវ

បន្ទាប់​ពី​បក​សំ​បក​រួច គួរ​លាង​ទឹក​ឱ្យ​លឿន​និង​ទុក​ឱ្យ​ខ្ទឹម​សស្រក់​ទឹក​ស្ងួត។ គន្លឹះ​ម្យ៉ាង​ទៀត អ្នក​អាច​ត្រាំ​ខ្ទឹម​សក្នុង​ទឹក​អំ​បិល​រាវ​ប្រ​មាណ​ពី ១០​-១៥ នា​ទី រួច​ស្រង់​ឡើង​ទុក​ឱ្យ​ស្ងួត​មុន​នឹង​ត្រាំ។

តាម​ការ​ផ្តល់​មតិ​ពី BBC Good Food ការ​ធ្វើ​ឱ្យ​វត្ថុ​ធាតុ​ដើម​ស្ងួត​មុន​នឹង​ត្រាំ ជួយ​កាត់​បន្ថយ​ប្រតិ​កម្ម​ធ្វើ​ឱ្យ​អា​ហារ​ប្រែ​ពណ៌។

ប្រើ​ទឹក​ខ្មេះ​សម​ស្រប​និង​មិន​ត្រាំ​ពេល​នៅ​ក្តៅ

ទឹក​ខ្មេះ គួរ​ទុក​ឱ្យ​ត្រ​ជាក់​ត្រឹម​ត្រូវ​មុន​ចាក់​ទៅ​ក្នុង​ក្រ​ឡ។ ប្រ​សិន​បើ​ប្រើ​ទឹក​ខ្មេះ​នៅ​ក្តៅ​ឧណ្ហៗ ខ្ទឹម​សងាយ​នឹង​ប្រែ​ពណ៌។

ក្រៅ​ពី​នោះ គួរ​ប្រើ​ទឹក​ខ្មេះ​អង្ករ​ឬ​ទឹក​ខ្មេះ​ចិញ្ចឹម​ធម្ម​ជាតិ ដើម្បី​ធា​នា​បាន​នូវ​រស​ជាតិ​និង​ពណ៌​ស្អាត។

អត្រា​ត្រាំ​សម​ស្រប

អត្រា​ទូ​ទៅ​គឺ​ទឹក​ខ្មេះ ១​ភាគ ទឹក​ ១​ភាគ​និង​បង់​បន្ថែម​ស្ករ អំ​បិល​មួយ​ចឹប។ ការ​ធ្វើ​តុល្យ​ភាព​បែប​នេះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ខ្ទឹម​សស្រួយ​ឆ្ងាញ់ ថែម​ទាំង​ជួយ​កាត់​បន្ថយ​បាតុ​ភូត​ប្រែ​ពណ៌​ទៀត​ផង។

រក្សា​ទុក​ត្រឹម​ត្រូវ​តាម​របៀប

បន្ទាប់​ពី​ត្រាំ គួរ​ដាក់​ក្រ​ឡ​ខ្ទឹម​ស​នៅ​កន្លែង​ស្ងួត ត្រ​ជាក់ ស្រ​ឡះ​ស្រ​ឡំ។ ជៀស​វាង​ប៉ះ​កម្តៅ​ព្រះ​អា​ទិត្យ ឬ​សី​តុណ្ហ​ភាព​ទាប​ពេក ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ខ្ទឹម​សងាយ​ប្រែ​ពណ៌។

តាម​ក្រុម​អ្នក​ជំ​នាញ​ជា​ច្រើន ការ​ត្រាំ​ខ្ទឹម​សត្រឹម​ត្រូវ​តាម​របៀប​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ចំ​ណី​អា​ហារ កាន់​តែ​ស្រួយ​ឆ្ងាញ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រក្សា​បាន​នូវ​ពណ៌​សម្បុរ ធា​នា​អ​នា​ម័យ​និង​សុ​វត្ថិ​ភាព។

ជា​មួយ​នឹង​តិច​និច​សា​មញ្ញ​នេះ លោក​អ្នក​អាច​ធ្វើ​បាន​ក្រ​ឡ​ខ្ទឹម​សត្រាំ​ទឹក​ខ្មេះ​ម្ទេស​ពណ៌​ស ស្រួយ​ឆ្ងាញ់ ដ៏​ទាក់​ទាញ​សម្រាប់​ហូប​ក្នុង​គ្រួ​សារ៕

ប្រ​ភព៖ laodong.vn-មុនី

ចែករំលែកអត្ថបទ