មិនវិនិយោគរាត់រាយ រត់តាមចលនា បងស្រីចៅធីគីមលី នៅភូមិថាញ់ទ្រុង ឃុំហ្វាលីវ ជ្រើសទិសដៅច្បាស់លាស់ធ្វើសេដ្ឋកិច្ចតាមខ្សែសង្វាក់បិទជិត។ ដោយវិធីធ្វើ “យកខ្លីចិញ្ចឹមវែង” បងស្រី សន្សឹមៗឈានឡើងធូរធារ រកបានប្រាក់ចំណេញជាង ១២០ លានដុងក្នុងមួយឆ្នាំ។ វិធីធ្វើរបស់បងស្រី បានបើកចេញទិសដៅចាកភាពក្រីក្រជាក់ស្តែងដល់នារីខ្មែរជាច្រើននៅភូមិ ភាគ។

បងស្រីចៅធីគីមលី កំពុងថែទាំហ្វូងគោ។
បងស្រីលី បានអនុវត្តស្របគ្នា ៥ ទម្រង់សេដ្ឋកិច្ចគ្រួសារ៖ ត្បាញខ្សែជ័រ ត្បាញកំប្លោក ចិញ្ចឹមគោសាច់ ចិញ្ចឹមក្រូចនិងមាន់។ ទម្រង់សេដ្ឋកិច្ចទាំងនេះ តែងនាំមកឱ្យបងស្រីលី ប្រភពចំណូលស្ថិរភាព។ បងស្រីលី ចែករំលែក៖ “ជាង ៦ ឆ្នាំមុន ជីវភាពគ្រួសារខ្ញុំលំបាកណាស់។ ពេលបានចូលរួមថ្នាក់បង្រៀនត្បាញខ្សែជ័រនៅភូមិភាគ ខ្ញុំឆ្លៀតពេលទំនេររកប្រាក់ចំណូលបន្ថែម។ ដោយចេះត្បាញស្រាប់ ខ្ញុំក៏រៀនបន្ថែមរបរត្បាញកំប្លោក តាំងពីនោះ រៀងរាល់ខែខ្ញុំរកបានប្រាក់ចំណូលបន្ថែមជាង ៤ លានដុង”។
ផ្ដើមពីប្រភពទុនសន្សំបានដំបូង បងស្រីលី វិនិយោគចិញ្ចឹមគោ ទិសដៅអភិវឌ្ឍសេដ្ឋកិច្ចយូរអង្វែង។ ដំបូង បងស្រីចិញ្ចឹមគោ ៤ ក្បាល ក្នុងនោះមាន ២ ក្បាល បានភូមិភាគជំនួយទុនចិញ្ចឹមឥតសំំំណង។ ដោយការស៊ូលំបាកក្នុងការចិញ្ចឹមថែទាំ ហើយឆ្លៀតប្រើប្រាស់ប្រភពចំណីមានស្រាប់ជិតផ្ទះ ហ្វូងគោក៏ឆាប់ធំធាត់ល្អ។ ប្រហែល ២ ឆ្នាំ បងស្រីលក់កូនគោបាន ១ លើក។ រហូតមកដល់នេះ បងស្រីលី លក់គោបាន៦ក្បាល ក្នុង១ក្បាលចំណេញពី ១២-២០ លានដុង។ ពេលមានបទពិសោធន៏ បងស្រីក៏បង្វែរមកចិញ្ចឹមគោពូជបង្កើនប្រសិទ្ធភាពផលិត។
ចំណុចពូកែក្នុងវិធីធ្វើរបស់បងស្រីលី ជាការតភ្ជាប់ម៉ត់ចត់រវាងបណ្តាទម្រង់។ បងស្រីឆ្លៀតប្រើប្រាស់លាមកគោដើម្បីចិញ្ចឹមជន្លេនក្រហម។ នេះជាជំហ៊ានសំខាន់សំដៅបង្វែរកាកសំណល់ក្លាយជាធនធាន។ ដ្បិតការចិញ្ចឹមជន្លេនក្រហមនេះ មិនត្រឹមជាវិធានការបៃតងក្នុងការការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជាប្រភពចំណីសម្បូរជាតិបំប៉នឱ្យសត្វចិញ្ចឹមទៀតផង។
បងស្រីលី ចែករំលែក៖ “ឆ្នាំ២០២១ ខ្ញុំបន្តអភិវឌ្ឍបន្ថែមទម្រង់ចិញ្ចឹមសត្វក្រូចក្នុងផ្ទះ និងចិញ្ចឹមមាន់យកស៊ុត ភ្ញាស់លក់មាន់ពូជ។ ដោយម្ចាស់ការបានប្រភពចំណីពីជន្លេនក្រហម ទើបចំណាយលើការចិញ្ចឹមមាន់និងសត្វក្រូចបានកាត់បន្ថយគួរឱ្យកត់សម្គាល់។ ប្រការខ្ញុំរីករាយគឺបណ្តាទម្រង់ឧបត្ថម្ភគ្នា កាត់បន្ថយចំណាយនិងបង្កើនប្រសិទ្ធភាពផលិតជួញប្រែ។ តាមរយៈទម្រង់ទាំងនេះ ក្រោយពីទូទាត់រួចរាល់ ខ្ញុំនៅចំណេញបានជាង ១២០ លានដុងក្នុងមួយឆ្នាំ”។
ជាមួយការគិតគូរសមស្រប ធ្វើសេដ្ឋកិច្ចតាមខ្សែសង្វាក់បិទជិត បងស្រីលី តែងក្តាប់បណ្តាការប្រែប្រួលរបស់ទីផ្សារ ទន្ទឹមនឹងនោះ រក្សាប្រភពចំណូលស្ថិរភាព។ មិនត្រឹមធ្វើមានឱ្យគ្រួសារ បងស្រីនៅទាំងចែករំលែកវិធីធ្វើដ៏មានប្រសិទ្ធភាពនេះ ដល់បងប្អូននារីខ្មែរនៅភូមិភាគទៀតផង។
បងធីនីម នៅភូមិថាញ់ទ្រុង និយាយ៖ “បានបងស្រីលី ណែនាំរបរត្បាញ រៀងរាល់ខែខ្ញុំរកបានប្រាក់ចំណូលបន្ថែមប្រហែល ៣ លានដុង ទើបជីវភាពគ្រួសារមិននៅលំបាកទៀត។ ខ្ញុំគិតនឹងរៀនរបៀបចិញ្ចឹមសត្វក្រូចដើម្បីអភិវឌ្ឍសេដ្ឋកិច្ច”។
ទម្រង់អភិវឌ្ឍសេដ្ឋកិច្ចរបស់បងស្រីលី បង្ហាញឱ្យឃើញថា រាល់គ្រួសារបើចេះឆ្លៀតប្រើប្រាស់ប្រភពកម្លាំងដែលមានស្រាប់ ផ្លាស់ថ្មីវិធីធ្វើ គឺអាចកែប្រែការងាររកស៊ី ឈានឡើងស្ថិរភាពជីវភាពលើផ្ទៃដីស្រុកកំណើត៕
កាវអាញ់ -ចន្ថា