ដោយបានវិនិយោគមូលដ្ឋានសម្ភារៈនិងបរិក្ខារពេទ្យសព្វគ្រប់ ដំណាក់សុខាភិបាលឃុំឡាយហ្វា ទីក្រុងកឹងធើ បច្ចុប្បន្ន ទទួលពិនិត្យព្យាបាលជំងឺជិត ១.០០០ លើកនាក់ក្នុងមួយខែ។ ប្រការនេះមិនត្រឹមតែជួយបន្ថយការហួសចំណុះសម្រាប់មន្ទីរពេទ្យថ្នាក់លើប៉ុណ្ណោះទេ ថែមទាំងក្លាយជាអាសយដ្ឋានគួរឱ្យទុកចិត្តរបស់គ្រួសារជនរួមជាតិខ្មែរលើភូមិឋានជាង៧២%។

ប្រជាជនមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំឡាយហ្វា ទីក្រុងកឹងធើ។
វេជ្ជបណ្ឌិត ថាច់ដឿ នាយករងដំណាក់សុខាភិបាលឃុំឡាយហ្វា ទីក្រុងកឹងធើ ឱ្យដឹង៖ “ដោយសារលក្ខណៈពិសេសរបស់ឃុំមានជនរួមជាតិខ្មែររស់នៅជាង ៧២% ដូច្នេះ បានផ្នែកសុខាភិបាលយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈនិងបរិក្ខារពេទ្យបន្ថែម សរុបជាទឹកប្រាក់ជាង ៣០ ពាន់លានដុង។ គួរកត់សម្គាល់ នោះគឺដំណាក់សុខាភិបាលបានវិនិយោគប្រព័ន្ធម៉ាស៊ីនទំនើបៗ ដូចជា៖ ម៉ាស៊ីនអេកូ ម៉ាស៊ីនតេស្តឈាម ម៉ាស៊ីនវាស់ចង្វាក់បេះដូង។ល។ ជួយឱ្យយើងខ្ញុំមានទំនុកចិត្តក្នុងការធ្វើរោគវិនិច្ឆ័យច្បាស់លាស់និងព្យាបាលជំងឺនៅថ្នាក់មូលដ្ឋានតែម្តង…”។
បងស្រីថាច់ធីថាវ នៅភូមិឡាយហ្វា A មកពិនិត្យជំងឺនៅដំណាក់សុខាភិបាល ឱ្យដឹង៖ “ពេលឈឺថ្កាត់ម្តងៗ ខ្ញុំតែងមកពិនិត្យសុខភាពនៅទីនេះ ពីព្រោះដំណាក់សុខាភិបាលមានម៉ាស៊ីនសព្វគ្រប់ និងមិនបាច់ចំណាយពេលទៅឆ្ងាយ។ វេជ្ជបណ្ឌិតនៅទីនេះ រួសរាយរាក់ទាក់និងអស់ពីចិត្តចំពោះអ្នកជំងឺក្នុងការពិនិត្យជំងឺនិងណែនាំច្បាស់លាស់ពីរបៀបលេបថ្នាំនិងថែទាំសុខភាព ដូច្នេះ មាមីងមានទំនុកចិត្តយ៉ាងខ្លាំងពេលមកពិនិត្យព្យាបាលជំងឺនៅទីនេះ”។
មិនត្រឹមតែបម្រើការពិនិត្យព្យាបាលជំងឺនៅនឹងកន្លែងប៉ុណ្ណោះទេ កងជួរបុគ្គលិកសុខាភិបាលឃុំឡាយហ្វា ថែមទាំងអនុវត្តល្អការងារគ្រប់គ្រងសុខភាពសហគមន៍។ ដំណាក់សុខាភិបាលតែងម្ចាស់ ការច្បាមភូមិឋាន ដើម្បីត្រួតពិនិត្យជំងឺរាតត្បាត ព្រមទាំងផ្តល់អាទិភាពសម្រាប់ការថែទាំសុខភាព ក្រុមអ្នកដែលងាយរងគ្រោះ ដូចជាមនុស្សចាស់ អ្នកគ្មានទីពឹងនិងគ្រួសារក្រីក្រ។ ហេតុនេះ ដំណាក់សុខាភិបាលបានក្លាយជាអាសយដ្ឋានទំនុកចិត្តសម្រាប់ប្រជាជននៅភូមិភាគមកពិនិត្យសុខភាពជាប្រចាំ។
វេជ្ជបណ្ឌិតថាច់ដឿ ឱ្យដឹងបន្ថែម៖ “ចំពោះដំណាក់សុខាភិបាលឃុំ ក្រៅពីកម្មាភិបាលសុខាភិបាលដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងអាកប្បកិរិយាបម្រើការងារបានល្អ ដំណាក់ក៏បានថ្នាក់លើវិនិយោគបំពាក់បរិក្ខារពេទ្យសព្វគ្រប់ ដើម្បីបម្រើការងារពិនិត្យព្យាបាលជំងឺ។ ទន្ទឹមនឹងនោះ ដំណាក់តែងអនុវត្តសម្រេចរួចរាល់នូវភាគកម្រិតនិងផែនការដែលបានដាក់ចេញ ពិសេសកម្មាភិបាល គ្រូពេទ្យ វេជ្ជបណ្ឌិតរបស់ដំណាក់ តែងយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយបង្ការ ទប់ស្កាត់រោគឆ្លងរាលដាល អនុវត្តយ៉ាងពេញលេញនូវវិធានការត្រួតពិនិត្យ រកឃើញរោគរាតត្បាតបានទាន់ពេល ដើម្បីមានផែនការបង្ការទប់ស្កាត់និងព្យាបាលដោយមិនទុកឱ្យរោគឆ្លងរាលដាលជាជំហានៗលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺ ដើម្បីឆ្លើយតបការថែទាំសុខភាពដំបូងជូនប្រជាជនកាន់តែល្អប្រសើរ”៕
ដាលីន-មុនី