មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

30/04/2026 - 08:07

សង្កាត់​ខាញ់​ហ្វា ជំ​រុញ​សកម្ម​ភាព​ការ​ពារ​ធន​ធាន​និង​បរិ​ស្ថាន 

ក្នុង​ឆ្នាំ ២០២៥ សង្កាត់​ខាញ់​ហ្វា ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​វិធាន​ការ​ជា​ច្រើន​ព្រមៗ​គ្នា ដើម្បី​ការ​ពារ​ធន​ធាន​និង​បរិ​ស្ថាន លើក​កម្ពស់​ស្មារតី​យល់​ដឹង​របស់​សហ​គមន៍ រួម​ចំ​ណែក​កសាង​ទី​ក្រុង​បៃ​តង ជ្រះ ស្អាត និង​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព។

 សង្កាត់​ខាញ់​ហ្វា ចាត់​តាំង “សកម្ម​ភាព​ថ្ងៃ​អា​ទិត្យ ដើម្បី​បរិ​ស្ថាន​បៃ​តង ដើម្បី​សុខ​ភាព​គ្រួ​សារ​និង​សហ​គមន៍”។

ចំ​ណុច​មួយ​ក្នុង​ចំ​ណោម​ចំ​ណុច​លេច​ធ្លោ គឺ​ចលនា “សកម្ម​ភាព​ថ្ងៃ​អា​ទិត្យ ដើម្បី​បរិ​ស្ថាន​បៃ​តង ដើម្បី​សុខ​ភាព​គ្រួ​សារ និង​សហ​គមន៍” បាន​រក្សា​ជា​ប្រ​ចាំ។ ក្នុង​ឆ្នាំ សង្កាត់​បើក​យុទ្ធ​នា​ការ​បាន ៩ លើក ទាក់​ទាញ​អ្នក​ចូល​រួម​ជាង ៣៤៥ លើក​នាក់។ ដោយ​មាន​សកម្ម​ភាព​ដូច​ជា ប្រ​មូល​សំ​រាម កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុម​ទ្រុម    ដាំ​ដើម​ឈើ​និង​សម្អាត​ដង​ផ្លូវ  ​។ល។ បាន​រួម​ចំ​ណែក​កែ​លម្អ​ទេស​ភាព​បរិ​ស្ថាន ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​ស្មារតី​ការ​ពារ​បរិ​ស្ថាន​នៅ​តំ​បន់​តាំង​លំ​នៅ​នី​មួយៗ​ទៀត​ផង។

លោក ស៊ើង​ញ៉ាយ អ្នក​មាន​ប្រិយ​ភាព​នៅ​តំ​បន់​តា​ទាវ ឱ្យ​ដឹង៖ “ស​កម្ម​ភាព​ជាក់​ស្តែង​ទាំង​នេះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ផ្លូវ​ភូមិ​មាន​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឱ្យ​មា​មីង​លើក​កម្ពស់​ស្មារតី​ការ​ពារ​បរិ​ស្ថាន​ទៀត​ផង។ ពេល​ប្រ​ជា​ជន​ចូល​រួម គឺ​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​និង​ចីរ​ភាព”។

ទន្ទឹម​នឹង​នោះ សង្កាត់​ខាញ់​ហ្វា ថែម​ទាំង​ជំ​រុញ​ការ​ឃោស​នា ផ្សព្វ​ផ្សាយ​ច្បាប់​ស្ដី​ពី​ការ​ការ​ពារ​បរិ​ស្ថាន​ដោយ​រូប​ភាព​ជា​ច្រើន​ដ៏​សម្បូរ​បែប។ ឆ្លង​តាម​រយៈ​នោះ ប្រ​ជា​ជន​កាន់​តែ​ម្ចាស់​ការ​ជាង​ទៀត​ក្នុង​ការ​បែង​ប្រ​ភេទ​កាក​សំ​ណល់ អ​នា​ម័យ​កន្លែង​រស់​នៅ​និង​ទី​សា​ធា​រណៈ។

ការ​ត្រួត​ពិ​និត្យ ឃ្លាំ​មើល​ការ​គោ​រព​ច្បាប់​ស្ដី​ពី​បរិ​ស្ថាន​បាន​ពង្រឹង ប្រ​ទះ​ឃើញ​និង​វិនិច្ឆ័យ​ករ​ណី​បំ​ពាន​ទាន់​ពេល​វេ​លា។ ទន្ទឹម​នឹង​នោះ សង្កាត់​បាន​ផ្តល់​ឡើង​វិញ​និង​ប្តូរ​លិ​ខិត​អនុញ្ញាត បរិ​ស្ថាន​ចំ​ពោះ​មូល​ដ្ឋាន គម្រោង​ចំ​ណុះ​ដែន​សមត្ថ​កិច្ច; ម្ចាស់​ការ​សហ​ការ​តាម​ដាន ព្យា​ករណ៍ និង​ព្រ​មាន​ពី​ហា​និភ័យ​គ្រោះ​ធម្ម​ជាតិ កខ្វក់​បរិ​ស្ថាន រួម​ចំ​ណែក​បន្ថយ​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត​ក្នុង​ការ​ជះ​ឥទ្ធិ​ពល​អវិជ្ជ​មាន​ដល់​ជីវ​ភាព​ប្រ​ជា​ជន។

ពិ​សេស អត្រា​គ្រួ​សារ​ប្រ​ជា​ជន​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​សម្រេច​តាម​ផែន​ការ​បាន​ដាក់​ចេញ។ មូល​ដ្ឋាន​ផលិត​ទាំង​អស់​សុទ្ធ​តែ​សម្រេច​បទដ្ឋាន​អំ​ពី​បរិ​ស្ថាន; អត្រា​ប្រ​មូល​និង​វិនិច្ឆ័យ​កាក​សំ​ណល់​ដែល​គ្រោះ​ថ្នាក់​សម្រេច ១០០% មូល​ដ្ឋាន​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ថ្មី​ទាំង​អស់​សុទ្ធ​តែ​អនុ​វត្ត​បច្ចេក​វិជ្ជា​ស្អាត ឬ​បំ​ពាក់​សម្ភារៈ​វិនិច្ឆ័យ​កាក​សំ​ណល់ ត្រូវ​តាម​សេច​ក្តី​កំ​ណត់ រួម​ចំ​ណែក​បន្ថយ​កខ្វក់​តាំង​ពី​ដំ​បូង។

តាម​ប្រ​សាសន៍​លោក ផាង​វុាំង​ត្វឹង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ខាញ់​ហ្វា នៅ​ពេល​ខាង​មុខ សង្កាត់​នឹង​បន្ត​ជំ​រុញ​ការ​ងារ​ឃោស​នា លើក​កម្ពស់​ស្មារតី​យល់​ដឹង​របស់​ប្រ​ជា​ជន បង្កើត​ការ​ត្រួត​ពិ​និត្យ ឃ្លាំ​មើល​និង​អនុ​វត្ត​បច្ចេក​វិជ្ជា​ក្នុង​ការ​គ្រប់​គ្រង​ធន​ធាន​និង​បរិ​ស្ថាន។ ទិស​ដៅ​គឺ​កសាង​បរិ​ស្ថាន​រស់​នៅ​បៃ តង ជ្រះ សុ​វត្ថិ​ភាព បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែ​ល្អ​ប្រ​សើរ​ជាង​ទៀត៕

                                 ហុង​ទើ - វិមាន

ចែករំលែកអត្ថបទ