មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/04/2026 - 09:53

បក្ខ​ជន​ខ្មែរ​អស់​ពី​ចិត្ត ដើម្បី​សុ​ភមង្គល​ប្រ​ជា​ជន 

ជិត​ដិត​នឹង​ប្រ​ជា​ជន អស់​ពី​ចិត្ត​គិត​គូរ​ដល់​ប្រ​ជា​ជន តែង​លះ​បង់​ការ​ងារ​ផ្ទះ ដើម្បី​គិត​គូរ​ការ​ងារ រួម​របស់​ភូមិ​ស្រុក តាំង​ពី​ដើម​ផ្កា​តាម​ដង​ផ្លូវ រហូត​ដល់​បង្គោល​ភ្លើង​បំ​ភ្លឺ ផ្លូវ​ដី​បត់​បែន​តូច​ចង្អៀត   ឥ​ឡូវ​នេះ​បាន​ជំ​នួស​ដោយ​ផ្លូវ​បេ​តុង​រលូន   ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​រីក​ចម្រើន​និង​ស្រស់​បំ​ព្រង​   ។ល។ ការ​ផ្លាស់​ប្តូរ​ទាំង​នេះ សុទ្ធ​តែ​មាន​ការ​រួម​ចំ​ណែក​របស់​សម​មិត្ត ត្រឹង​សាង លេខា​សា​ខា​បក្ស​ភូមិ​បឹង​ឡុង​ ឃុំ​ឡុង​ភូ។

  លោក​ត្រឹង​សាង លេ​ខា​សា​ខា​បក្ស​ភូមិ​បឹង​ឡុង ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ។

ភូមិ​បឹង​ឡុង ឃុំ​ឡុង​ភូ ទី​ក្រុង​កឹង​ធើ ជា​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ មាន​ប្រ​ជា​ជន ៤៦១ គ្រួ​សារ ក្នុង​នោះ គ្រួ​សារ​ជន​ជាតិ​កិញ​មាន ១០ គ្រួ​សារ។ ជីវ​ភាព​របស់​មា​មីង​សំ​ខាន់​គឺ​ប្រ​កប​របរ​កសិ​កម្ម និង​ចិញ្ចឹម​សត្វ​ជា​លក្ខណៈ​គ្រួ​សារ ពី​មុន ជីវ​ភាព​មា​មីង​ជួប​ការ​លំ​បាក​ច្រើន។ ប៉ុន្តែ ចាប់​តាំង​ពី​បក្ស​និង​រដ្ឋ​មាន​គោល​ការណ៍​កសាង​ជន​បទ​ថ្មី ពិ​សេស​គឺ​កម្ម​វិធី​ទិស​ដៅ​ជាតិ​និង​គម្រោង​វិនិ​យោគ​អភិ​វឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ អា​ស្រ័យ​ហេតុ​នេះ ឃុំ​ឡុង​ភូ​និ​យាយ​រួម និង​ភូមិ​បឹង​ឡុង និ​យាយ​ដោយ​ឡែក មាន​ភាព​ផ្លាស់​ថ្មី ការ​វិវឌ្ឍន៍​ទាំង​នោះ ដំ​បូង​ត្រូវ​រំលឹក​ដល់​តួ​នា​ទី​ដឹក​នាំ ចង្អុល​ការ​របស់​ថ្នាក់​ដឹក​នាំ​នៅ​មូល​ដ្ឋាន។ លោក​ត្រឹង​សាង មាន​អា​យុ​ជាង ៦០ ឆ្នាំ​ប្លាយ កើត​និង​ធំ​ដឹង​ក្តី​នៅ​ភូមិ​នេះ ដូច្នេះ លោក​ជ្រាប​ច្បាស់​រាល់​ភាព​ផ្លាស់​ប្តូរ​ក្នុង​ភូមិ។ ចូល​រួម​បំ​ពេញ​ការ​ងារ​ជាង ២៥ ឆ្នាំ គាត់​ធ្លាប់​ធ្វើ​ជា​លេ​ខា​សា​ខា​បក្ស ប្រ​ធាន​គណៈ​រណ​សិរ្ស​ភូមិ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ នៅ​ខែ​កញ្ញា ឆ្នាំ ២០១៧ គាត់​បាន​ប្រ​ជា​ជន​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​លេ​ខា​សា​បក្ស​ភូមិ​បឹង​ឡុង រហូត​មក​ទល់​សព្វ​ថ្ងៃ ទោះ​បី​ស្ថិត​ក្នុង​តួនា​ទី​ណា​ក៏​ដោយ គាត់​តែង​អនុ​វត្ត​សម្រេច​ល្អ​នូវ​ភារ​កិច្ច​របស់​ខ្លួន។ តែង​បាន​ប្រ​ជា​ជន​ក្នុង​ភូមិ​គោ​រព​ស្រ​ឡាញ់ ព្រោះ​គាត់​តែង​ខ្នះ​ខ្នែង ជិត​ស្និទ្ធ​និង​អស់​ពី​ចិត្ត​ដើម្បី​មា​មីង។

លោក​ត្រឹង​សាង (ខាងឆ្វេង)​ កំពុងចលនាមាមីងក្នុងភូមិ​បរិច្ចាគដីពង្រីកផ្លូវ។

ផ្លូវ​ដាន​នៅ​មុខ​ផ្ទះ​គាត់ ពី​មុន​បាន​រដ្ឋ​វិនិ​យោគ​កសាង​តាម​កម្ម​វិធី ១៣៥ ប៉ុន្តែ​ផ្លូវ​នៅ​តូច​ចង្អៀត និង​មាន​ភាព​ទ្រុឌ​ទ្រោម។ ក្នុង​នាម​ជា​លេខា​សា​ខា​បក្ស គាត់​បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ប្រ​ជា​ជន ចល​នា​មា​មីង​បរិច្ចាគ​ដី​ពង្រីក​ផ្លូវ​ រដ្ឋ​វិនិ​យោគ កសាង​ផ្លូវ​ថ្មី​សម្រេច​បទ​ដ្ឋាន។ មុន​នឹង​ចល​នា​មា​មីង គាត់​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ប្រ​វែង​ជិត ៥០ ម៉ែត្រ ទទឹង​ជាង​៣​ម៉ែត្រ គាត់​រៀប​ចំ​កាប់​ឆ្ការ ដើម​ឈើ​និង​ពង្រាប​ផ្ទៃ​ដី​ដោយ​ខ្លួន​ឯង រួច​ប្រ​គល់​ឱ្យ​អង្គ​ភាព​កសាង​ផ្លូវ។ ពេល​ឃើញ​កម្មា​ភិ​បាល មូល​ដ្ឋាន​បរិច្ចាគ​ដី​ពង្រីក​ផ្លូវ ប្រ​ជា​ជន​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដាន​នេះ ក៏​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​រៀងៗ​ខ្លួន​ដើម្បី​ធ្វើ​ផ្លូវ។

អ្នក​មីង​កេវ​ធី​ហ្វា ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ ចែក​រំ​លែក៖ “ដោយ​ឃើញ​ការ​នាំ​មុខ​របស់​ពូ​សាង នាង​ខ្ញុំ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ប្រ​វែង​ជាង ៤០ ម៉ែត្រ ជូន​រដ្ឋ​ពង្រីក​ផ្លូវ ពេល​ផ្លូវ​នេះ​កសាង​សម្រេច​រួច​រាល់ រថ​យន្ត​បើក​ដល់​ផ្ទះ មា​មីង​ក្នុង​ភូមិ​ធ្វើ​ដំ​ណើរ​ទៅ​មក ដឹក​ជញ្ជូន​ទំ​និញ​ក្មួយៗ​ទៅ​សា​លា​ក៏​មាន​ភាព​ងាយ​ស្រួល។ កាល​មិន​ទាន់​មាន​ផ្លូវ​នេះ យប់​ព្រ​លប់​ពេល​ឈឺ​ថ្កាត់​ម្តងៗ ទោះ​បី​ផ្ទះ​នៅ​ចម្ងាយ​ពី​ដំ​ណាក់​សុខា​ភិ​បាល​ត្រឹម​តែ​ពីរ​បី​គី​ឡូ​ម៉ែត្រ ប៉ុន្តែ​មាន​ការ​លំ​បាក​ខ្លាំង​ណាស់ ឥឡូវ​នេះ​មាន​ផ្លូវរ​លូន ភ្លើង​ភ្លឺ​ចិញ្ចាច យើង​ខ្ញុំ​ពិត​ជា​ស្ងប់​ចិត្ត”។

ក្រោយ​ពី​ផ្លូវ​គម​នា​គមន៍​ជន​បទ​ដាក់​ឱ្យ​ប្រើ​ប្រាស់ តួនា​ទី​របស់​លេខា​សា​ខា​បក្ស​និង​គណៈ​កម្មា​ធិការ​សា​ខា​បក្ស បន្ត​បង្ហាញ​នូវ​ស្មារតី​សាម​គ្គី ខ្នះ​ខ្នែង​ចុះ​ទៅ​តាម​ផ្ទះ​ប្រ​ជា​ជន ដើម្បី​ចល​នា​រួម​ចំ​ណែក​កសាង​បង្គោល​ភ្លើង​និង​ដំ​ឡើង​អំ​ពូលភ្លើង​បំ​ភ្លឺ​ផ្លូវ។ ដំ​បូង​សមូ​ហ​ភាព​ក្នុង​សា​ខា​បក្ស រួម​ចំ​ណែក​កសាង​បង្គោល​ភ្លើង អំ​ពូល​ភ្លើង​ចំ​នួន ២ ដោយ​ថាម​ពល​ព្រះ​អា​ទិត្យ ក្រៅ​ពី​នោះ គឺ​រដ្ឋ​ឧបត្ថម្ភ​មួយ​ផ្នែក​និង​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន។ ពេល​សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ លោក​ត្រឹង​សាង មិន​អាច​លាក់​បាំង​នូវ​ក្តី​សប្បាយ​រីក​រាយ​និង​មោ​ទន​ភាព ​ឱ្យ​ដឹង៖ “ដើម្បី​មាន​ផ្លូវ​ជន​បទ​សម្រេច​បទ​ដ្ឋាន​ដូច​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ចំ​ណាយ​ពេល​យ៉ាង​ច្រើន ប៉ុន្តែ ដំ​បូង​បង្អស់​កម្មា​ភិបាល​និង​បក្ខ​ជន​គ្រប់​រូបត្រូវ​ធ្វើ​ជា​គំរូ ខ្នះ​ខ្នែង​អស់​ពី​ចិត្ត​ដើម្បី​កិច្ច​ការ​រួម។ រដ្ឋ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ ភូមិ​ភាគ​រួម​ជា​មួយ​មា​មីង​រួម​ចំ​ណែក​ប្រាក់​កាស កម្លាំង​ពល​កម្ម​វិនិ​យោគ​ប្រ​ព័ន្ធ​ភ្លើង​បំ​ភ្លឺ​ផ្លូវ ខិត​ខំ​រក្សា​លំ​នឹង​សន្តិ​សុខសណ្តាប់​ធ្នាប់ ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ បង្ក​បាន “ដង​ផ្លូវ​ភ្លឺ បៃ​តង ជ្រះ​ស្អាត​និង​សុ​វត្ថិ​ភាព”។ ដង​ផ្លូវ​ក្នុង​ភូមិ ឥ​ឡូវ បាន​ក្លាយ​ជា “ដង​ផ្លូវ​ផ្កា​គំរូ” រួម​ចំ​ណែក​យ៉ាងសកម្ម​ជួយ​ភូមិ​ភាគ​អនុ​វត្ត​សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី​ក្នុង​ពេល​ឆាប់ៗ និង​ឈាន​ដល់​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់”។

លោក​ត្រឹង​សាង (ខាងស្រាំ)​  រួមជាមួយមាមីងទៅពិនិត្យដងផ្លូវដាំផ្កា។

ពី​មុន បឹង​ឡុង​ជា​ភូមិ​មួយ​ក្នុង​ចំ​ណោម​ភូមិ​លំ​បាក​ខ្លាំង​របស់​ឃុំ​ឡុង​ភូ។ ប៉ុន្តែ ឥ​ឡូវ​នេះ ក្នុង​ចំ​ណោម​ប្រ​ជា​ជន ៤៦១ គ្រួ​សារ នៅ​តែ ៦ គ្រួ​សារ​ក្រនិង ១១ គ្រួ​សារ​ក្បែរ​ក្រ។ ថ្វី​ដ្បិត​ជាភូមិ​កសិ​កម្ម ប៉ុន្តែ​ដោយ​មាន​ប្រ​ព័ន្ធ​ទំ​នប់​ធា​រា​សាស្ត្រ​ស្វ័យ​ភាព មា​មីង​ចេះ​អនុ​វត្ត​វិទ្យា​សាស្ត្របច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល ប្រើ​ប្រាស់​ពូជ​ស្រូវ​គុណ​ភាព​ខ្ពស់ មួយ​ឆ្នាំ​ផលិត​ស្រូវ​បាន២​រដូវ​និង​ដាំ​ដំ​ណាំ ១​រដូវ ស្រូវ​ផ្តល់​ទិន្ន​ផល​ខ្ពស់ ដំ​ណាំ​លក់​បាន​ថ្លៃ ដូច្នេះ មា​មីង​មាន​ជីវ​ភាព​ល្អប្រ​សើរ​ជាង​មុន​ច្រើន។ ជា​រៀង​រាល់​ឆ្នាំ លោក​ត្រឹង​សាង តែង​សហ​ការ​ជា​មួយ​ធនា​គារ​គោលនយោ​បាយ​សង្គម ជួយ​មា​មីង​នៅ​ភូមិ​បឹង​ឡុង​បុល​ទុន​អា​ទិភាព ជា​មួយ​នឹង​ទឹក​ប្រាក់​សរុប​ជាង ៥ ពាន់​លាន​ដុង សម្រាប់​វិនិ​យោគ​ពង្រីក​ការ​ផលិតចិញ្ចឹម​សត្វ តែង​សហ​ការ​ជា​មួយ​គណៈ ផ្នែក​និង​អង្គ​ការ​មហា​ជន​ជា​រឿយៗ​ក្នុង​ការ​បង្កើត និង​ពង្រីក​ទូ​លំ​ទូ​លាយ​ទម្រង់​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។ ទន្ទឹម​នឹង​នោះ ថែម​ទាំង​ម្ចាស់​ការ​សហ​ការ​ជា​មួយ​ផ្នែក​ឯក​ទេស បើក​វគ្គ​ហ្វឹក​ហ្វឺន ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ដល់​មា​មីង។ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់ៗ​ក្នុង​ភូមិ​សម្រេច​ជិត ៧០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ។

សា​ខា​បក្ស​ភូមិ​បឹង​ឡុង បច្ចុប្បន្ន មាន​បក្ខ​ជន​ជាង ២០ នាក់ បក្ខ​ជន​ទាំង​អស់​តែង​ជា​គំរូ អនុ​វត្ត​ល្អ​រាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់ ពិ​សេស ក្នុង​ដំ​ណាក់​កាល​ ២០១៧-២០២២ សា​ខា​បក្ស ភូមិ​បឹង​ឡុង បាន​ថ្នាក់​លើ​វាយ​តម្លៃ​ជា​សា​ខា​បក្ស “សម្រេច​ឆ្នើម​ភារ​កិច្ច” ៥ ឆ្នាំ​បន្ត​បន្ទាប់។ ចំ​ពោះ​លោក​ត្រឹង​សាង បាន​ថ្នាក់​លើ​វាយ​តម្លៃ និង​ចាត់​ចំ​ណាត់​ថ្នាក់​ជា​បក្ខ​ជន​សម្រេច​ឆ្នើម​ភារ​កិច្ច​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់ ហើយ​តែង​បាន​មា​មីង​ទំ​នុក​ចិត្ត​និង​គោ​រព​រាប់​អាន៕

                                          សុខកា-មុនី

ចែករំលែកអត្ថបទ