មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

23/04/2026 - 06:52

តឹង​ថាញ ជំ​រុញ​ផ្លាស់​ប្តូរ​ឌី​ជី​ថល ក្នុង​ការ​ខិត​ជិត​សេវា​កម្ម​រដ្ឋ 

ក្រោយ​ពេល​រួម​បញ្ចូល ឃុំ​តឹង​ថាញ ទី​ក្រុង​កឹង​ធើ មាន​ជំ​ហាន​ផ្លាស់​ប្ដូរ​ថ្មី​យ៉ាង​ច្បាស់​ក្នុង​ការ​គ្រប់​គ្រង​និង​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល តាម​រយៈ​ការ​អនុវត្ត​ប្រ​ព័ន្ធ​ព័ត៌​មាន​ទំ​នើប។ អា​ស្រ័យ​ហេតុ​នោះ មា​មីង​មិន​បាច់​ធ្វើ​ដំ​ណើរ​ចុះ​ឡើង​ទៅ​កាន់​មន្ទីរ ផ្នែក​ជំ​នាញ​នា​នា ឬ​រង់​ចាំ​យូរ​ដើម្បី​ពិ​និត្យ​ស្ថាន​ភាព​សំ​ណុំ​ឯក​សារ​យូរ​ដូច​មុន​ទៀត។ ប្រ​ជា​ជន​អាច​តាម​ដាន និង​ក្តាប់​ព័ត៌​មាន​យ៉ាង​ងាយ​ស្រួល ដោយ​គ្រាន់​តែ​ចូល​ប្រើ​ប្រាស់​ច្រក​ទ្វារ​អេ​ឡិច​ត្រូ​និក​សេវា​កម្ម​ជាតិ ស្កេន​កូដ QR នៅ​តាម​ផ្ទាំង​បិទ ឬ​ទាក់​ទង​ដោយ​ផ្ទាល់​នៅ​ផ្នែក​ច្រក​ចេញ​ចូល​តែ​មួយប៉ុណ្ណោះ។

 ប្រ​ជា​ជន​មក​កាន់​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​កម្ម​រដ្ឋ​ឃុំ​តឹង​ថាញ ដើម្បី​ធ្វើ​បែប​បទ​រដ្ឋ​បាល។

ដើម្បី​លើក​កម្ពស់​គុណ​ភាព​បម្រើ​ការ​ងារ ឃុំ​តឹង​ថាញ តែង​ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហ្វឺន​ជា​រឿយៗ​ជូន​កង​ជួរ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ អំ​ពី​បំ​ណិន​ប្រ​ស្រ័យ​ទាក់​ទង​ការ​ប្រើ​ប្រាស់​ផ្នែក​ទន់​គ្រប់​គ្រង​សំ​ណុំ​ឯក​សារ និង​នីតិ​វិធី​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​តាម​ទិស​ដៅ​យក​ប្រ​ជា​ជន​ជា​ស្នូល។ អង្គ​ភាព​នៅ​ទាំង​អនុ​វត្ត​ទម្រង់ “៣​មិន” គឺ​មិន​យឺត​យ៉ាវ មិន​ខ្ជះ​ខ្ជាយ មិន​ត្រួត​លើ​គ្នា​ដើម្បី​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​នីតិ​វិធី​ដោះ​ស្រាយ​បែប​បទ និង​បន្ថយ​ពេល​វេលា​រង់​ចាំ​របស់​ប្រ​ជា​ជន។

ទន្ទឹម​នឹង​នោះ ភូមិ​ភាគ​បាន​ជំ​រុញ​ការ​ឃោស​នា និង​ជំនួយ​ប្រ​ជា​ជន​ខិត​ជិត​សេវា​កម្ម​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត ពិ​សេស​គឺ​ក្រុម​បុគ្គល​វ័យ​ចំ​ណាស់ ប្រ​ជា​ជន​នៅ​តំ​បន់​ជន​បទ​និង​ជន​ជាតិ​ភាគ​តិច។ ចំ​ណុច​ជំ​នួយ​បំ​ណិន​ឌី​ជី​ថល​ជា​ច្រើន ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​តាម​មជ្ឈ​មណ្ឌល​សហ​គមន៍ ជួយ​ប្រ​ជា​ជន​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ឆ្លាត​វៃ ស្កេន​កូដ QR និង​ដាក់​ពាក្យ​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត​ដោយ​មិន​ចាំ​បាច់​ទៅ​ដល់​ស្ថា​ប័ន​រដ្ឋ​បាល​ផ្ទាល់​ឡើយ។

លោក​លី​សឿន នៅ​ភូមិ​កកោ ឃុំ​តឹង​ថាញ កំ​ពុង​ធ្វើ​បែប​បទ​កែ​សម្រួល​ព័ត៌​មាន​លើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​នៅ​មជ្ឈ​មណ្ឌល ឱ្យ​ដឹង៖ “ខ្ញុំ​បាន​កម្មា​ភិបាល​និង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ណែ​នាំ​យ៉ាង​អស់​ពី​ចិត្ត របៀប​ចុច ចាប់​លេខ​រៀង និង​អនុ​វត្ត​តាម​ជំ​ហាន​នា​នា​ដើម្បី​ដាក់​ពាក្យ​តាម​ប្រ​ព័ន្ធ​អ៊ីន​ធឺ​ណិត”។ អ្នក​មីង ត្រឹង​ធី​មីង៉ នៅ​ភូមិ​ញី ឃុំ​តឹង​ថាញ មក​មជ្ឈ​មណ្ឌល​ធ្វើ​បែប​បទ​កែ​សម្រួល​ព័ត៌​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី ឱ្យ​ដឹង៖ “កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ ទទួល​រាក់​ទាក់ ពន្យល់​និង​ណែ​នាំ​យ៉ាង​ជាក់​លាក់។ តាម​ខ្ញុំ​ឃើញ​ប្រ​ជា​ជន​ភាគ​ច្រើន​ដែល​មក​ធ្វើ​បែប​បទ​រដ្ឋ​បាល សុទ្ធ​តែ​ពេញ​ចិត្ត​ចំ​ពោះ​របៀប​ទទួល​ប្រ​ជា​ជន​និង​ដោះ​ស្រាយ​ការ​ងារ​របស់​កង​ជួរ​កម្មា​ភិ​បាល​នៅ​ទី​នេះ”។

លោក ត្រឹង​កុង​ហៀង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ និង​ជា​នា​យក​មជ្ឈ​មណ្ឌល​សេវា​កម្ម​រដ្ឋ ឃុំ​តឹង​ថាញ ឱ្យ​ដឹង៖ “មជ្ឈ​មណ្ឌល មាន​កម្មា​ភិបាល អ្នក​រដ្ឋ​ការ ០៩ នាក់ តែង​ធ្វើ​ការ​ដោយ​ស្មារតី​បង្ហើយ​ការ​ងារ​ប៉ុន្តែ​មិន​អស់​ពេល​វេលា ។ មជ្ឈ​មណ្ឌល​បាន​ចាត់​តាំង​នៅ​ផ្នែក​ច្រក ចេញ​ចូល​តែ​មួយ​នៃ​ឃុំ​តឹង​ហឹង​ចាស់ បន្ទប់​ធំ​ទូ​លាយ និង​បំ​ពាក់​ឧប​ករណ៍​ធ្វើ​ការ​គ្រប់​គ្រាន់។ មជ្ឈ​មណ្ឌល​ទទួល​សំ​ណុំ​ឯក​សារ​បាន​ជាង ១.០០០ ច្បាប់​ក្នុង​មួយ​ខែ ហើយ​បាន​ដោះ​ស្រាយ និង​ប្រ​គល់​លទ្ធ​ផល​ត្រឹម​ត្រូវ​តាម​កាល​កំ​ណត់​និង​មុន​កាល​កំ​ណត់”។

តាម​រយៈ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខាង​លើ​ឃុំ​តឹង​ថាញ​ បន្ត​បញ្ជាក់​ពី​តួនា​ទី​ជា​ភូមិ​ភាគ​ឈាន​មុខ​ក្នុង​ការ​កែ​ទម្រង់​រដ្ឋ​បាល ឆ្ពោះ​ទៅ​រក​ការ​បម្រើ​តម្រូវ​ការ​របស់​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​កាន់​តែ​ល្អប្រ​សើរ៕

 ដា​លីន - ថាច់​ធី

ចែករំលែកអត្ថបទ