មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/04/2026 - 06:01

ប្រ​សិទ្ធ​ភាព​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ដី​ស្រែ 

អា​ស្រ័យ​មោះ​មុត​បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ ពូ​ថាច់​ស៊ី​ដេត នៅ​ភូមិ​កិញ្ឆាង​ ឃុំ​ហ៊ឹង​មី ខេត្ត​វិញ​ឡុង បាន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព ផ្ដើម​ពី​ទម្រង់​ដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ដី​ស្រែ​ដែល​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប។

   ពូ​ថាច់​ស៊ី​ដេត (ខាង​ស្តាំ) ក្បែរ​រង​ជី​វ៉ាន់​ស៊ុយ​របស់​គ្រួ​សារ។

ពូ​ថាច់​ស៊ី​ដេត ឱ្យ​ដឹង៖ “តំ​បន់​ដី​នៅ​ទី​នេះ​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប តម្លៃ​ស្រូវ​ឡើង​ចុះ​មិន​ទៀង​ទាត់ ម្ល៉ោះ​ហើយ​មិន​សូវ​មាន​ចំ​ណេញ។ ដោយ​ជ្រោម​ជ្រែង​ចល​នា​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត ​អា​ស្រ័យ​ភូមិ​ភាគ​បំ​ផុស​ចល​នា គ្រួ​សារ​ខ្ញុំ​បាន​ប្តូរ​ដី​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផល​ទាប ០,៥ ហិក​តា បែរ​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ដី​ស្រែ​វិញ។ ដំ​ណាំ​ដែល​ខ្ញុំ​ដាំ​សំ​ខាន់ គឺ​ស្លឹក​ជន្លង់ ផ្ទី ជី​វ៉ាន់​ស៊ុយ​និង​ម្ទេស​ខ្មាំង​។ល។ ឆ្នាំ​នេះ​ដោយ​សារ​តម្លៃ​បន្លែ​លំ​នឹង ម្ល៉ោះ​ហើយ​ចំ​ណេញ​បាន​ខ្ពស់​បង្គួរ។ ស្លឹក​ជន្លង់ តម្លៃ​ពី ១៣.​០០០ - ១៥.​០០០ ដុង/​គីឡូ​ក្រាម ផ្ទី ១០.​០០០ ដុង/​គីឡូ​ក្រាម ម្ទេស​ខ្មាំង ១៧​.០០០​-២០​.០០០​ដុង/​គីឡូ​ក្រាម ជី​វ៉ាន់​ស៊ុយ ២៥​.០០០ - ៣០​.០០០​ដុង​/គីឡូ​ក្រាម។ ជា​មួយ​តម្លៃ​នេះ​ ក្រោយ​ពី​ប្រ​មូល​ផល​និង​ទូ​ទាត់​រួច​ស្រេច ខ្ញុំ​ចំ​ណេញ​ប្រ​មាណ ១០០ លាន​ដុង/​ឆ្នាំ ខ្ពស់​ជាង​ច្រើន​ដង​បើ​ប្រៀប​ធៀប​នឹង​ការ​ផលិត​ស្រូវ”។

ពូ​ថាច់​ស៊ី​ដេត បាន​ឱ្យ​ដឹង​បន្ថែម៖ ជា​មួយ​បទ​ពិ​សោធន៍​ដាំ​ដំ​ណាំ​ច្រើន​ឆ្នាំ ប៉ុន្តែ​ឆ្នាំ​នេះ​ ប្រ​ភេទ​ដំណាំ​ផ្តល់​ទិន្ន​ផល​និង​បាន​ថ្លៃ​ខ្ពស់​បង្គួរ។ ដាំ​ដំ​ណាំ​មិន​ពិ​បាក ចំ​ណាយ​ដើម​ទុន​តិច ប៉ុន្តែ តម្រូវ​ឱ្យ​ស្រោច​ទឹក​ញឹក​ញាប់ ដាក់​ជី​ឱ្យ​ស្មើ ថែ​ទាំ​និង​បង្ការ​សត្វ​ល្អិត​បំ​ផ្លាញ​នោះ ​ទើប​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់។ ពិ​សេស ក្រោយ​ពី​ចុះ​ពូជ គប្បី​ជ្រើស​រើស​ដំ​ណាំ​ណា​ដែល​មាន​រយៈ​ពេល​ស្មើ​គ្នា​ដាំ ដើម្បី​ងាយ​ស្រួល​ដល់​ការ​ប្រ​មូល​ផលក្នុង​មួយ​លើក។ អា​ស្រ័យ​មាន​បទ​ពិ​សោធន៍​ដាំ​ដំ​ណាំ និង​ផ្នែក​ជំ​នាញ​ឧបត្ថម្ភ​ផ្ទេរ​វិទ្យា​សាស្រ្ត បច្ចេក​ទេស ហេតុ​នោះ ដំ​ណាំ​របស់​គាត់់​លូតលាស់​ល្អ ផ្តល់​ទិន្ន​ផល​ខ្ពស់។

លោក ង្វៀង​វ៉ាំង​ហ្វាង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ៊ឹង​មី ឱ្យ​ដឹង៖ “ពូ​ថាច់​ស៊ី ដេត​គឺ​ជា​គំរូ​ឆ្នើម​មួយ​រូប​ឈាន​មុខ​ក្នុង​ការ​បំ​ផុសចល​នា​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​របស់​ភូមិ​ភាគ។ ការ​ព្យា​យាម​ទ្រាំ​លំ​បាក រួម​ជា​មួយ​គំ​និត​ឆ្លាតវៃ​ក្នុង​ការ​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស បាន​ជួយ​ឱ្យ​ពូថាច់​ស៊ី​ដេត ឈាន​ឡើង​ធ្វើ​មាន​លើ​ដី​ភូមិ​កំ​ណើត។ ផ្តើម​ពី​ភាព​ជាក់​ស្តែង​នោះ នេះ​ជា​ទម្រង់​ប្រ​សិទ្ធ​ភាព​គប្បី​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូ​លាយ។ រយៈ​ពេល​ខាង​មុខ ឃុំ​នឹង​បន្ត​គួប​ផ្សំ​ជា​មួយ​ផ្នែក​ជំ​នាញ​ផ្តុំ​កម្លាំង​ការ​ងារ​ផ្ទេរ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ដល់​កសិ​ករ អនុ​វត្ត​ទម្រង់​ពូជ​ថ្មី​ផ្សេងៗ​ដែល​ផ្តល់​ទិន្ន​ផល​ខ្ពស់​គុណ​ភាព​ល្អ; បង្កើន​ការ​ធ្វើ​ឱ្យ​សុក្រឹត​សំ​ណង់​ធា​រា​សាស្រ្ត ផ្លូវ​ថ្នល់ អគ្គិ​សនី​ធា​នា​តម្រូវ​ការ​សម្រាប់​បម្រើ​ការ ផលិត​របស់​កសិ​ករ ក្រៅ​ពី​នេះ ឃុំ​កំ​ពុង​ពិ​និត្យ​រាល់​តំ​បន់​ដី​ផលិត ដើម្បី​រៀប​ចំ​ឡើង​វិញ​តំ​បន់​ដី​ផលិត​ឱ្យ​បាន​សម​ស្រប; បង្កើត​សហ​ករណ៍ ក្រុម​សហ​ការ​ផលិត ដើម្បី​បង្ក​ជា​តំ​បន់​ផលិត​ប្រ​មូល​ផ្តុំ; ទន្ទឹម​នឹង​នោះ ធ្វើ​ជា​ស្ពាន​តភ្ជាប់​រវាង​កសិ​ករ​និង​អ្នក​ផ្គត់​ផ្គង់ លក់​ដូរ​ផលិត​ផល ជួយ​កសិ​ករ​លើក​កម្ពស់​គុណ​ភាព​មុខ​ទំ​និញ និង​ពង្រីក​ទី​ផ្សារ”៕

 ស៊ើងម៉ាល័យ - លីសៀ

ចែករំលែកអត្ថបទ