មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

15/04/2026 - 07:23

សមា​គម​អង្គ​ការ​មហា​ជន​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី 

ពង្រីក​តួ​នា​ទី​ស្នូល សមា​គម​អង្គ​ការ​មហា​ជន​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​សកម្ម​នូវ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន ការ​ពារ​បរិ​ស្ថាន និង​កសាង​ទិដ្ឋ​ភាព​ជន​បទ​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​របៀប​រៀប​រយ​និង​ស្អាត​បាត ។

 សមា​គម​នារី​ឃុំ​តាយ​វ៉ាំង ទី​ក្រុង​កឹង​ធើ ចាត់​តាំង​កម្ម​វិធី​ផ្សព្វ​ផ្សាយ​បែង​សំ​រាម។

នៅ​ឃុំ​តាយ​វ៉ាំង សមា​គម​អង្គ​ការ​មហា​ជន​នា​នា​បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សកម្ម​ភាព​ជា​ច្រើន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​លក្ខ​ឋាន​បរិ​ស្ថាន​កសាង​ជន​បទ​ថ្មី។ លេច​ធ្លោ​គឺ​កម្ម​វិធី​ផ្សព្វ​ផ្សាយ​បែង​សំ​រាម ដែល​ចាត់​តាំង​ដោយ​សមា​គមនារី​ឃុំ សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ មាន​សមា​ជិ​កា​ជាង ២០០ នាក់​របស់​ភូមិ​ទាំង ៦ ចូល​រួម។

ក្នុង​កម្ម​វិធី​នេះ បង​ស្រី​ទ្រិញ​ធី​ធូ​ទឺ ប្រ​ធាន​សមា​គម​នារី​ឃុំ បាន​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​នូវ​ចំ​ណេះ​ដឹង​អំ​ពី​ការ​បែង​កាក​សំ​ណល់​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព ណែ​នាំ​ពី​របៀប​ចាត់​ចែង​ឱ្យ​បាន​សម​ស្រប​ទៅ​តាម​ប្រ​ភេទ​សំ​រាម​នី​មួយៗ ព្រម​ទាំង​សង្កត់​ធ្ងន់​លើ​តួ​នា​ទី​របស់​គ្រួ​សារ​នី​មួយៗ​ក្នុង​ការ​ការ​ពារ​បរិ​ស្ថាន។ ជា​មួយ​នឹង​ខ្លឹម​សារ​ដែល​បាន​បង្ហាញ​យ៉ាង​ជិត​ស្និទ្ធ និង​ជាក់​ស្តែង​ជួយ​ឱ្យ​បង​ប្អូន​នា​រី​ងាយ​យល់ និង​អនុ​វត្ត​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។

សមា​ជិកា​ទាំង​ឡាយ​ក៏​បាន​ចូល​រួម​យ៉ាង​សកម្ម ក្នុង​ការ​ដោះ​ដូរ​យោ​បល់ និង​លើក​ជា​សំ​ណួរ​ជុំ​វិញ​បញ្ហា​ដែល​នៅ​ជួប​ការ​លំ​បាក​ក្នុង​ដំ​ណើរ​ការ​អនុវត្ត។ តាម​រយៈ​នោះ បង្ក​បាន​នូវ​បរិ​យា​កាស​យ៉ាង​ពុះ​ពោរ បង្កើន​ភាព​ស្និទ្ធ​ស្នាល​និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផ្សព្វ​ផ្សាយ។ ក្រោយ​ពី​សន្និ​បាត បង​ប្អូន​នា​រី​ជា​ច្រើន​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​បែង​សំ​រាម ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ ចលនា​ឱ្យ​សាច់​ញាតិ​ចូល​រួម សំ​ដៅ​រួម​ចំ​ណែក​កសាង​បរិ​ស្ថាន​រស់​នៅ​បៃ​តង - ជ្រះ - ស្អាត។

ចំ​ណែក​នៅ​ឃុំ​ឡុង​ភូ ក្រោម​ការ​ដឹក​នាំ​របស់​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ត​ហូ​ជី​មិញ​ឃុំ​ឡុង​ភូ សា​ខា​សម្ព័ន្ធ​យុវ​ជន​សា​លា​អនុ​វិទ្យា​ល័យ​ឡុង​ភូ  បាន​បើក​យុទ្ធ​នា​ការ “ថ្ងៃ​សៅរ៍​ស្ម័គ្រ​ចិត្ត” ដោយ​មាន​ការ​ចូល​រួម​យ៉ាង​កុះ​ករ​ពី​សំ​ណាក់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន។ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​បោស​សម្អាត​បរិ​វេណ​សា​លា ប្រ​មូល​សំ​រាម កាប់​ឆ្ការ​ស្មៅ​ព្រៅ​និង​សម្អាត​ផ្លូវ​លេខ ៩៣៣C។ សកម្ម​ភាព​ជាក់​ស្តែង​និង​មាន​ប្រ​យោជន៍​ទាំង​នេះ បាន​រួម​ចំ​ណែក​កែ​លម្អ​សោ​ភណ​ភាព​បរិ​ស្ថាន និង​លើក​កម្ពស់​ស្មារតី​រក្សា​អនា​ម័យ​រួម​ក្នុង​សហ​គមន៍។

បង ង្វៀង​ថាញ់​ថាយ លេ​ខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ឡុង​ភូ ឱ្យ​ដឹង៖ “តាម​រយៈ​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​ទាំង​នេះ សម្ព័ន្ធ​យុវ​ជន​ឃុំ​មាន​បំ​ណង​ចង់​ពង្រីក​ស្មារតី ឈាន​មុខ​របស់​យុវ​ជន​ក្នុង​ការ​ចូល​រួម​កសាង​ជន​បទ​ថ្មី។ នេះ​មិន​ត្រឹម​តែ​ជា​ឱកាស​សម្រាប់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​បាន​លត់​ដំ​និង​វិវឌ្ឍន៍​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សាយ​ភាយ​ស្មារតី​យល់​ដឹង​អំ​ពី​ការ​ការ​ពារ​បរិ​ស្ថាន​ក្នុង​សហ​គមន៍។”

អាច​និ​យាយ​បាន​ថា តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង និង​មាន​ប្រ​យោជន៍​នៅ​តាម​មូល​ដ្ឋាន សមា​គម​អង្គ​ការ​មហា​ជន​នា​នា​នៅ​ឃុំ​តាយ​វ៉ាំង​និង​ឃុំ​ឡុង​ភូ បាន​និង​កំ​ពុង​បញ្ជាក់​ពី​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។ ការ​ចូល​រួម​ព្រមៗ​គ្នា ស្មារតី​ទទួល​ខុស​ត្រូវ​និង​ស្មារតី​សហ​គមន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​លើក​កម្ពស់ និង​ជា​គ្រឹះ​ដ៏​រឹង​មាំ​ដើម្បី​ភូមិ​ភាគ​នា​នា​មាន​ការ​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព នា​ពេល​ខាង​មុខ៕

 ដា​លីន-សុ​ផល

ចែករំលែកអត្ថបទ