ក្នុងបរិការណ៍នាបច្បុប្បន្ន ការផ្លាស់ប្តូរឌីជីថល មិននៅជាគំនិតទូទៅវែងឆ្ងាយទៀតទេ ប៉ុន្តែបានក្លាយជាត្រីវិស័យសម្រាប់ការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋានទៅវិញ។ នៅតាមភូមិភាគ ដូច៖ ឃុំឡឹមតឹង និងសង្កាត់វិញចូវ ទីក្រុងកឹងធើ មានទម្រង់ដូចជា “ជំនួយការពលរដ្ឋឌីជីថល” ឬក៏យុទ្ធនាការ “ដើរគ្រប់ច្រកល្ហក គ្រប់គ្រួសារ” កំពុងធ្វើឱ្យផ្លាស់ប្តូរទិដ្ឋភាពជីវភាពរស់នៅយ៉ាងពិតប្រាកដ ជួយប្រជាជន ពិសេសជនជាតិភាគតិច បានបង្ខិតជិតសេវារដ្ឋប្រកបដោយសមភាព តម្លាភាពនិងប្រសិទ្ធភាព។



សមាជិកក្រុមបច្ចេកវិទ្យាឌីជីថល សហគមន៍សង្កាត់វិញចូវ ជំនួយប្រជាជនភូមិឋាន
ប្រើប្រាស់សេវាឌីជីថល។ រូប៖ ថាញហ៊ុង
ខណៈពេល “ជំនួយការឌីជីថល” នៅក្បែរប្រជាជនជានិច្ច
នៅឃុំឡឹមតឹង ការផ្សព្វផ្សាយទម្រង់ “ជំនួយការពលរដ្ឋឌីជីថល” លើប្រព័ន្ធ Zalo បង្កបានជារបត់ថ្មីមួយក្នុងការបង្ខិតជិតសំណុំបែបបទរដ្ឋបាលនៅមូលដ្ឋាន។ ដ្បិតអីកាលពីមុននេះ មាមីងត្រូវធ្វើដំណើរផ្លូវឆ្ងាយ ទៅកាន់ទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ ដើម្បីសាកសួរពីសំណុំលិខិត សព្វថ្ងៃប្រជាជនគ្រាន់តែមានទូរស័ព្ទឆ្លាតវៃមួយគ្រឿងភ្ជាប់អ៊ីធឺណិត និមាន បញ្ចូលប្រព័ន្ធ Zalo គឺអាចនឹងដោះដូរជាមួយកម្មាភិបាលណែនាំបានឆាប់រហ័សនិងមានប្រសិទ្ធភាព។ ទម្រង់នេះ មិនត្រឹមតែជាប្រព័ន្ធមួយផ្តល់ដំណឹងប៉ុណ្ណោះទេ ថែមទាំងសកម្មភាព ដូចជា “បុគ្គលិកផ្តល់ពិគ្រោះម្នាក់ ២៤/៧ ទៀតផង”។ ជំនួយការពលរដ្ឋឌីជីថល បានរួមបញ្ចូលរាល់ការងារឆ្លើយតបដោយស្វ័យប្រវត្តិ ផ្គត់ផ្គង់ព័ត៌មានលម្អិតពីប្រភេទក្រដាសស្នាមផ្សេងៗ ដែលចាំបាច់សម្រាប់សំណុំបែបបទទូទៅ ដូចជាសំបុត្រកំណើតលិខិតចុះបញ្ជីមរណភាព សំបុត្រអាពាហ៍ពិពាហ៍ ដីធ្លី ឬក៏ធានារ៉ាប់រងសុខាភិបាល៘ ប្រការនេះ មានអត្ថន័យពិសេសចំពោះប្រជាជនជួយពួកគាត់ម្ចាស់ការពេលវេលា និងបន្ថយការធើ្វដំណើរទៅមកដោយសារខ្វះក្រដាសស្នាម។
ការជ្រើសរើស Zalo ជាមូលដ្ឋានគ្រឹះមួយនៃបណ្តាញសង្គមទូទៅដែលសមស្របទៅនឹងវ័យ ដើម្បីធ្វើជាបរិស្ថានផ្សព្វផ្សាយ បញ្ជាក់ពីភាពវាងវៃរបស់រដ្ឋអំណាចភូមិភាគ ក្នុងការបំបាត់ការរារាំងពីការបញ្ចូលបន្ថែមរាល់ប្រព័ន្ធជំនាញពិសេសដែលស្មុគស្មាញ ជួយប្រជាជនបង្ខិតជិតបច្ចេកវិទ្យាប្រកបដោយភាពសាមញ្ញនិងជិតស្និទ្ធ។ លោក យឿងង៉ុកក្វាង នាយកមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំឡឹមតឹង ទីក្រុងកឹងធើ ឱ្យដឹង៖ “ក្រោយពីរួមបញ្ចូលរដ្ឋអំណាចភូមិភាគ សំណុំលិខិតដោះស្រាយកើនឡើងច្រើនណាស់។ អាស្រ័យហេតុនេះ មជ្ឈមណ្ឌលបានដោះដូរ រៀនសូត្រ ស្រាវជ្រាវ ដើម្បីដាក់បញ្ចូលជំនួយការពលរដ្ឋឌីជីថលក្នុងការប្រើប្រាស់ សំដៅបម្រើប្រជាជនបានល្អប្រសើរ។ ឆ្លងតាមរយៈស្រាវជ្រាវឃើញថា ប្រព័ន្ធ Zalo សមស្របនឹងលក្ខណៈជាក់ស្តែង ពីព្រោះភាគច្រើនប្រជាជនធ្លាប់ប្រើ និងយល់ដឹងពីរបៀបប្រើ Zalo ផង។ ឆ្លងតាមរយៈនៃមូលដ្ឋានគ្រឹះនេះ ប្រជាជនគ្រាន់តែបញ្ចូលលេខកូដ ឬផ្ញើសារ គឺអាចនឹងទទួលបានលទ្ធផលពិនិត្យស្រាវជ្រាវភ្លាម។ ឆ្លងតាមរយៈដំណាក់កាលផ្សព្វផ្សាយ អាចនឹងឃើញថាដំណោះស្រាយនេះ នាំមកប្រសិទ្ធភាពជាក់ស្តែង”។
ទម្រង់ជំនួយការពលរដ្ឋឌីជីថល លើប្រព័ន្ធ Zalo របស់ឃុំឡឹមតឹង មិនត្រឹមតែសមស្របនឹងភាពជាក់ស្តែងនៅមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងផ្លាស់ថ្មីមានប្រសិទ្ធភាពវិធីជំនួយប្រជាជន ជំរុញការផ្លាស់ប្តូរឌីជីថលភូមិភាគអភិវឌ្ឍទៀតផង។
នាំការផ្លាស់ប្ដូរឌីជីថលដល់គ្រួសារនីមួយៗ
សង្កាត់វិញចូវ ទីក្រុងកឹងធើ ក៏ជាចំណុចលេចធ្លោនៃការផ្លាស់ប្តូរឌីជីថលដែរ ប៉ុន្តែដោយរបៀបបង្ខិតជិតដោយផ្ទាល់នៅមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋ។ នៅទីនេះ បរិយាកាសធ្វើការតែងប្រកបដោយភាពជំនាញនិងហ្មត់ចត់។ រូបភាពប្រជាជនវិលវល់នឹងក្រដាសស្នាមធ្វើដោយដៃ ឥឡូវបានជំនួសដោយការឧបត្ថម្ភដោយអស់ពីចិត្តរបស់កម្មាភិបាល តាមរយៈប្រព័ន្ធកុំព្យូទ័រនិងសំណុំលិខិតអេឡិចត្រូនិក។ អាស្រ័យការផ្លាស់ប្តូរនេះ សំណុំបែបបទផ្សេងៗដ៏ស្មុគ្រស្មាញកាលពីមុន ឥឡូវបានដោះស្រាយឆាប់រហ័ស ជួយមាមីងប្រិតសំចៃបានពេលវេ លា។ បងស្រីថាច់ធីផា ប្រជាជនម្នាក់នៅសង្កាត់វិញចូវ ឱ្យដឹងដោយក្តីរីករាយ៖ “ខ្ញុំមកធ្វើសំណុំបែបបទធានារ៉ាប់រងសង្គម មកទីនេះកម្មាភិបាល ណែនាំអស់ពីចិត្ត បង្ហាញខ្ញុំចុចលេខ ពិនិត្យសំណុំលិខិតនិងណែនាំទៅកាន់បន្ទប់លេខ ៨ ដើម្បីជួបកម្មាភិបាលទទួលបន្ទុក កម្មាភិបាលនៅទីនេះអស់ពីចិត្តនិងរាក់ទាក់ណាស់”។
ផ្តើមពីការអនុវត្តនូវដំណោះស្រាយព្រមៗគ្នា និងពង្រីកជាអតិបរមាផ្លាស់ប្តូរឌីជីថលក្នុងការដោះស្រាយសំណុំបែបបទរដ្ឋបាល អត្រាបែបបទរដ្ឋបាលបានទទួល និងសងលទ្ធផលដោះស្រាយនៅច្រកទ្វារតែមួយរបស់សង្កាត់សម្រេច៩៩,៨៤%; អត្រាសំណុំលិខិតសងទៅមុនត្រូវតាមការកំណត់សម្រេច ៩៩,៦២%។ មិនត្រឹមតែប៉ុណ្ណោះ រយៈពេលកន្លង ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលឱ្យកាន់តែជិតជាងទៀតសម្រាប់ជនរួមជាតិនិយាយដោយឡែក និងប្រជាជនលើភូមិឋានសង្កាត់និយាយរួម ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនសង្កាត់វិញចូវ ថែមទាំងចាត់តាំងការចេញដំណើរអនុវត្តយុទ្ធនាការ “ដើរគ្រប់ច្រកល្ហក គ្រប់គ្រួសារ ណែនាំប្រជាជនពីបំណិនឌីជីថល និងប្រើប្រាស់រាល់សេវាឌីជីថល” លើភូមិឋានសំដៅជំរុញការផ្លាស់ប្តូរឌីជីថលឱ្យកាន់តែជិតជាងទៀតសម្រាប់ប្រជាជន។
លោកង្វៀងមិញជី អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់វិញចូវ ចែករំលែក៖ “យើងខ្ញុំកំណត់ច្បាស់ការផ្លាស់ប្តូរឌីជីថលនិងផ្លាស់ថ្មីគំនិតច្នៃប្រតិដ្ឋ គប្បីក្លាយជាកម្លាំងជំរុញដើម្បីអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ ជាមួយគោលលំនាំជិតស្និទ្ធជាមួយប្រជាជន កៀកជិតប្រជាជន យើងខ្ញុំមិនត្រឹមតែជួយប្រជាជនធ្វើសំណុំបែបបទរដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងបណ្តុះបណ្តាល បំណិនឌីជីថលចាំបាច់ ដូចជា៖ ទូទាត់មិនបាច់ប្រើសាច់ប្រាក់ បំណិនចៀសវាងការឆបោកតាម បណ្តាញសង្គម។ល។ ទិសដៅដ៏ធំបំផុតរបស់គណៈកម្មាធិការប្រជាជនសង្កាត់ គឺប្រឹងប្រែងកសាងខឿនរដ្ឋបាលទំនើបយកប្រជាជនធ្វើជាមជ្ឍមណ្ឌល”។
ជាក់ស្តែងការផ្សព្វផ្សាយនៅឃុំឡឹមតឹងនិងសង្កាត់វិញចូវ គឺជាសាក្សីរស់រវើក បញ្ជាក់៖ ផ្លាស់ប្តូរឌីជីថល មិនចាំបាច់ត្រូវចាប់ផ្តើមដោយគម្រោងធំធេងទេ គឺគ្រាន់តែចាប់ផ្តើមដោយផ្ញើសារតាម Zalo ឬក៏ណែនាំមាមីងចុចលេខតាមលំដាប់លំដោយតែប៉ុណ្ណោះ។ នោះគឺជាការតភ្ជាប់រវាងបច្ចេកវិទ្យាទំនើប និងការអស់ពីចិត្តរបស់រដ្ឋអំណាចភូមិភាគ។ ការពង្រីកជាអតិបរមានូវសក្តានុភាពនៃការផ្លាស់ប្តូរឌីជីថលរយៈពេលកន្លង បាននាំមកប្រសិទ្ធភាពជាក់ស្តែង បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននិងអាជីវកម្ម។ នេះមិនត្រឹមតែជាចលនាបណ្តោះអាសន្នទេ ថែមទាំងជាដំណើរការមួយដ៏យូរអង្វែង ដើម្បីកសាងខឿន “សង្គមឌីជីថល” កន្លែងដែលមិនទុកចោលអ្នកណាឱ្យនៅខាងក្រោយឡើយ៕
ថាញហ៊ុង- លីសៀ
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ