ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/04/2026 - 22:14

ឃុំ​សា​ភៀង ចាត់​តាំង​សកម្ម​ភាព​ជា​ច្រើន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ឆ្នាំ​២០២៦ 

ក្នុង​បរិ​យា​កាស​រីក​រាយ អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ ឆ្នាំ២០២៦ ឃុំ​សា​ភៀង ក្រុង​កឹង​ធើ បាន​អនុ​វត្ត​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន សំ​ដៅ​គិត​គូរ​ជីវ​ភាព​របស់​ប្រ​ជា​ជន រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​នូវ​ស្មារ​តី​សាម​គ្គី និង​មនោ​សញ្ចេត​នា​ក្នុង​សហ​គមន៍។

ស្ថិត​ក្នុង​សកម្ម​ភាព​នៃ​កម្ម​វិធី "បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព - ប្រ​ជា​ជន" អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៦ សម្ព័ន្ធ​យុវ​ជន​ឃុំ​សា​ភៀង បាន​ចាត់​តាំង​បើក​យុទ្ធ​នា​ការ​ជួយ​រុះ​រើ​ផ្ទះ​បណ្តោះ​អា​សន្ន និង​ផ្ទះ​ទ្រុឌ​ទ្រោម។ កង​កម្លាំង​សម្ព័ន្ធ​យុវ​ជន បាន​សកម្ម​ជួយ​រុះ​រើ​ផ្ទះ​ជូន​គ្រួ​សារ​ប្រ​ជា​ជន ដើម្បី​រៀប​ចំ​ទី​ធ្លា​សម្រាប់​សាង​សង់​ផ្ទះ "មហា​សាម​គ្គី" ថ្មី​សម​រម្យ​និង​រឹង​មាំ​ជាង រួម​ចំ​ណែក​ធា​នា​ល្បឿន​សាង​សង់​ផ្ទះ "មហា​សាម​គ្គី" ចំ​នួន ១៦៤ ខ្នង សម្រាប់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ក្នុង​ឃុំ។

សម្ព័ន្ធ​យុវ​ជន​ឃុំ​សា​ភៀង ជួយ​រុះ​រើ​ផ្ទះ​បណ្តោះ​អា​សន្ន​ជូន​គ្រួ​សារ​ប្រ​ជា​ជន​
ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត។

អ្នក​មីង​ធី​ថាង នៅ​ភូមិ​ង៉ា​បាក់ ឃុំ​សា​ភៀង បាន​ចែក​រំ​លែក៖ “គ្រួ​សារ​ខ្ញុំ​មាន​ក្តី​រំ​ភើប​និង​ដឹង​គុណ​ខ្លាំង​ណាស់ នៅ​ពេល​ដែល​គណៈ​កម្មា​ធិការ​គ្រប់​ថ្នាក់ គ្រប់​ផ្នែក យក​ចិត្ត​ទុក​ដាក់​ជួយ​រុះ​រើ​ផ្ទះ​ចាស់​ដើម្បី​សាង​សង់​ផ្ទះ​ថ្មី។ នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ធំ​ធេង ជួយ​ឱ្យគ្រួ​​សារ​ខ្ញុំ​លំ​នឹង​ជីវ​ភាព ជា​ពិ​សេស​គឺ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ”។

ទន្ទឹម​នឹង​នោះ សម្ព័ន្ធ​យុវ​ជន​ឃុំ​ក៏​បាន​សហ​ការ​ជា​មួយ​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ និង​មន្ទីរ​ពេទ្យ​សម្ភព​កឹង​ធើ ចាត់​តាំង​កម្ម​វិធី​ពិ​និត្យ ផ្តល់​ប្រឹក្សា​សុខ​ភាព និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​ឋាន។ នៅ​ទី​នេះ កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត​បាន​ពិ​និត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ណែ​នាំ​វិធី​បង្ការ​ជំងឺ​ទូ​ទៅ ទន្ទឹម​នឹង​នោះ ផ្តល់​ថ្នាំ​ចំ​នួន ៥០០ កញ្ចប់ និង​អំ​ណោយ​ចំ​នួន ៥០០ ចំ​ណែក​ជូន​ប្រ​ជា​ជន គិត​ជា​តម្លៃ​សរុប​ជាង ១៥០ លាន​ដុង។

ក្នុង​ឱកាស​នេះ​ដែរ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​សា​ភៀង ក៏​បាន​សកម្ម​ចល​នា​សប្បុ​រស​ជន ចាត់​តាំង​ទៅ​សួរ​សុខ​ទុក្ខ ​និង​ជូន​អំ​ណោយ​ដល់​សមា​ជិកា​ជា​ជន​ជាតិ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត។ សមា​គម​បាន​ជូន​អំ​ណោយ​ចំ​នួន ១៣១ ចំ​ណែក សរុប​ថវិ​កា ៤៤ លាន​ដុង អំ​ណោយ​មួយ​ចំ​ណែកៗ​រួម​មាន​គ្រឿង​ឧប​ភោគ​បរិ​ភោគ​ចាំ​បាច់ និ​ងប្រាក់​សុទ្ធ រួម​ចំ​ណែក​ជួយ​គ្រួ​សារ​នី​មួយៗ​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កាន់​តែ​កក់​ក្តៅ​និង​ពេញ​លេញ។  ទន្ទឹម​នឹង​នោះ សមា​គម​នៅ​ទាំង​ចាត់​តាំង​វេច​នំ​អន្ស​មជ្រូក រឹត​បន្តឹង​ចំ​ណង​សាម​គ្គី​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន នៅ​ភូមិ​ង៉ា​បាក់ និង​ភូមិ​ង៉ា​កៃ ភូមិ​នី​មួយៗ​វេច​នំ​អន្សម​ជ្រូក​ចំ​នួន​៦០០​នំ បង្ក​បរិ​យា​កាស​សប្បាយ​រីក​រាយ និង​សាម​គ្គី​ភាព​សហ​គមន៍ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៦។

 បរិ​យា​កាស​សប្បាយ​រីក​រាយ​ក្នុង​សកម្ម​ភាព​វេច​នំ​អន្សម​ជ្រូក​រឹត​បណ្តឹង​ចំ​ណង​មនោ​សញ្ចេត​នា​កង​ទ័ព​និង​ប្រ​ជា​ជន។

អ្នក​មីង ត្រឹង​ធី​អ៊ុក – ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​សា​ភៀង បាន​ឱ្យ​ដឹង៖ “ឆ្លង​តាម​រយៈ​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព - ប្រ​ជា​ជន ភូមិ​ភាគ​សង្ឃឹម​ថា​នឹង​នាំ​មក​ជូន​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​មួយ​ដ៏​កក់​ក្តៅ និង​ពោរ​ពេញ​ដោយ​មនោ​សញ្ចេត​នា។ ឆ្លង​តាម​រយៈនោះ បន្ត​ពង្រីក​កម្លាំង​ផែន​មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​រីក​ចម្រើន សម្បូរ​សប្បាយ”។

តាម​រយៈ​សកម្ម​ភាព​នា​នា​នៃ​កម្ម​វិធី "បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព - ប្រ​ជា​ជន" អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ឆ្នាំ​២០២៦ ឃុំ​សា​ភៀង បន្ត​អះ​អាង​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ និង​អង្គ​ការ​មហា​ជន ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ ឆ្លង​តាម​រយៈ​នោះ បង្ក​ជា​កម្លាំង​ចល​ករ​ដើម្បី​ប្រ​ជា​ជន​ឈាន​ឡើង ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ក្នុង​ក្តី​សប្បាយ​រីក​រាយ កក់​ក្តៅ​និង​មាន​សុភ​មង្គល៕

ហុង​ទើ-វ៉ាន់​តឹន

ចែករំលែកអត្ថបទ