ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/04/2026 - 19:59

អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ 

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេ​សា ក្រុម​ប្រតិ​ភូ​ដឹក​នាំ​ដោយ​លោក​ង្វៀង​ធៀង​ញើង សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជាតិ​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៦ នៅ​ឃុំ​វិញ​វៀង​និង​ឃុំ​លឿង​តឹម។

ក្រុម​ប្រតិ​ភូ​បាន​អញ្ជើញ​ទៅ​សុខ​ទុក្ខ​និង​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​ព្រះ​សង្ឃ​នៅ​វត្ត​សង្គម​មាន​ជ័យ ដំ​រ៉ា​(នៅ​ភូមិ​ទី​១២ ឃុំ​វិញ​វៀង) និង​វត្ត​ឧត្តុង​មាន​ជ័យ​សិរី​វង្សា ជ្រុ​ង្គាំ (នៅភូមិ​ទី​៧ ឃុំ​លឿង​តឹម)។

ក្រុម​ប្រតិ​ភូ​បាន​សុខ​ទុក្ខ ជូន​ពរ​ឆ្នាំ​ថ្មី​និង​ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​វត្ត​សង្គម​មាន​ជ័យ ដំ​រ៉ា។

លោក​ង្វៀង​ធៀង​ញើង ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​ព្រះ​សង្ឃ គណៈ​កម្ម​ការ អា​ចារ្យ​វត្ត និង​មា​មីង​ជន​រួម​ជាតិ​ខ្មែរ ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ឆ្នាំ​២០២៦ ប្រ​កប​ដោយ​ភាព​កក់​ក្តៅ សម្បូរ​សប្បាយ​និង​សុភ​មង្គល។ ប្រ​ធាន​គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ រំពឹង​ថា ព្រះ​សង្ឃ គណៈ​កម្ម​ការ អា​ចារ្យ​វត្ត​និង​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​ឋាន​បន្ត​រួម​កម្លាំង ឯក​ភាព ពង្រីក​ប្រ​វេណី​សាម​គ្គី ជួយ​គ្នា​ទៅ​វិញ​ទៅ​មក អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ រួម​ជា​មួយ​បក្ខ​ភាគ រដ្ឋ​អំ​ណាច​ទី​ក្រុង​អនុវត្ត​ជោគ​ជ័យ​នូវ​ទិស​ដៅ ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។

លោក​ង្វៀង​ធៀង​ញើង បាន​កត់​សម្គាល់​និង​ស្ងើច​សរ​សើរ​ចំ​ពោះ​ការ​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​របស់​ទី​ក្រុង។

តំ​ណាង​ឱ្យ​ព្រះ​សង្ឃ គណៈ​កម្មា​ការ​វត្ត​និង​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​វិញ​វៀង​និង​ឃុំ​លឿង​តឹម ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​ថ្នាក់​ដឹក​នាំ​ទី​ក្រុង ភូមិ​ភាគ និង​គ្រប់​គណៈ ផ្នែក ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​គិត​គូរ​ជីវ​ភាព​របស់​មា​មីង​ក្នុង​រយៈ​ពេល​កន្លង សង្ឃឹម​ថា​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​ជួយ​ឧបត្ថម្ភ​ជា​បន្ត ដើម្បី​មា​មីង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​និង​អក្សរ​សាស្ត្រ​របស់​ដូន​តា។ មា​មីង​ខ្មែរ​នឹង​បន្ត​ការ​ពង្រីក​ប្រ​វេ​ណី​សាម​គ្គី ខិត​ខំ​ពល​កម្ម​ផលិត ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​ក្នុង​ស្មារតី​សប្បាយ​រីក​រាយ សុ​វត្ថិ​ភាព​និង​ប្រិត​សំ​ចៃ៕

មុង​ត្វង-មុនី

ចែករំលែកអត្ថបទ