ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/04/2026 - 19:59

អនុ​ម័ត​សេចក្ដី​សម្រេច​ចិត្ត​បោះ​ឆ្នោត​ជ្រើស​តាំង​អគ្គ​លេ​ខា​បក្ស តូ​ឡឹម កាន់​តំ​ណែង​ប្រ​ធាន​រដ្ឋ នី​តិ​កាល​ទី ១៦ 

យោង​តាម​សេចក្ដី​សម្រេច​ចិត្ត​ដែល​រដ្ឋ​សភា​បាន​អនុ​ម័ត អគ្គ​លេ​ខា​បក្ស តូ​ឡឹម បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ឱ្យ​កាន់​តំ​ណែង​ប្រ​ធាន​រដ្ឋ អា​ណត្តិ​កាល ២០២៦​-២០៣១។ ក្រោយ​ពេល​ជាប់​ឆ្នោត ប្រ​ធាន​រដ្ឋ​នឹង​ធ្វើ​សច្ចា​ប្រ​ណិ​ធាន​ចូល​កាន់​តំ​ណែង។

សម័យ​ប្រ​ជុំ​លើក​ទី​មួយ រដ្ឋ​សភា​នីតិ​កាល​ទី ១៦។ (ប្រ​ភព៖ TTXVN)

យោង​តាម​កម្ម​វិធី​នៃ​ថ្ងៃ​ប្រ​ជុំ​ទី ២ សម័យ​ប្រ​ជុំ​លើក​ទី​មួយ រដ្ឋ​សភា​នី​តិ​កាល​ទី ១៦ នា​ព្រឹក​ថ្ងៃ​នេះ (ថ្ងៃ​ទី ៧ ខែ​មេ​សា) រដ្ឋ​សភា​បន្ត​អនុ​វត្ត​ការ​ងារ​បុគ្គ​លិក។

នៅ​ក្នុង​សម័យ​ប្រ​ជុំ ជា​កិច្ច​ចាប់​ផ្ដើម គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បាន​លើក​ជូន​នូវ​បញ្ជី​ឈ្មោះ​បេក្ខ​ជន ដើម្បី​ឱ្យ​រដ្ឋ​សភា​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រ​ធាន​រដ្ឋ។ បន្ទាប់​មក រដ្ឋ​សភា​បាន​ពិ​ភាក្សា និង​បោះ​ឆ្នោត​អនុ​ម័ត​បញ្ជី​ឈ្មោះ​សម្រាប់​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រ​ធាន​រដ្ឋ តាម​រយៈ​ប្រ​ព័ន្ធ​បោះ​ឆ្នោត​អេ​ឡិច​ត្រូ​និក។

បន្ទាប់​មក​ទៀត រដ្ឋ​សភា​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រ​ធាន​រដ្ឋ តាម​រូប​ភាព​បោះ​ឆ្នោត​សម្ងាត់។

បន្ត​ទៀត​នោះ គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​បាន​លើក​ជូន​រដ្ឋ​សភា​នូវ​សេច​ក្ដី​ព្រាង​សេច​ក្ដី​សម្រេច​ចិត្ត​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រ​ធាន​រដ្ឋ; រដ្ឋ​សភា​ពិ​ភាក្សា; គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋ​សភា​រាយ​ការណ៍​ជូន​រដ្ឋ​សភា អំ​ពី​ការ​បក​ស្រាយ ទទួល​យក​មតិ​យោ​បល់​របស់​សមា​ជិក​រដ្ឋ​សភា និង​កែ​សម្រួល​សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​ចិត្ត។

ផ្អែក​លើ​មូល​ដ្ឋាន​នោះ រដ្ឋ​សភា​បាន​បោះ​ឆ្នោត​អនុ​ម័ត​សេចក្ដី​ព្រាង​សេចក្ដី​សម្រេច​ចិត្ត​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រ​ធាន​រដ្ឋ តាម​រយៈ​ប្រ​ព័ន្ធ​បោះ​ឆ្នោត​អេ​ឡិច​ត្រូនិក។ សេចក្ដី​សម្រេច​ចិត្ត​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រ​ធាន​រដ្ឋ នី​តិ​កាល​ទី ១៦ ត្រូវ​បាន​អនុ​ម័ត​ដោយ​មាន​សមា​ជិក​ចូល​រួម​បោះ​ឆ្នោត​ចំ​នួន ៤៩៥ រូប យល់​ព្រម។

ហេតុ​នោះ យោង​តាម​សេចក្ដី​សម្រេច​ចិត្ត​ដែល​បាន​អនុ​ម័ត អគ្គ​លេ​ខា​បក្ស តូ​ឡឹម បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ឱ្យ​កាន់​តំ​ណែង​ប្រ​ធាន​រដ្ឋ អា​ណត្តិ​កាល ២០២៦​-២០៣១។

ក្រោយ​ពេល​ជាប់​ឆ្នោត ប្រ​ធាន​រដ្ឋ​នឹង​ធ្វើ​សច្ចា​ប្រ​ណិ​ធាន​ចូល​កាន់​តំ​ណែង៕

ប្រ​ភព៖ Vietnam+ បក​ប្រែ៖ ថាច់ធី

ចែករំលែកអត្ថបទ