អាស្រ័យកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ (កម្មវិធី) តំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករលើភូមិឋានទីក្រុងកឹងធើ មានការរីកចម្រើនច្រើន។ ហេដ្ឋារចនាសម្ព័ន្ធស្អាតបាត ប្រជាជនមានមុខរបររកស៊ីចិញ្ចឹមជីវិត ជីវភាពស្មារតីរបស់មាមីងបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

បងស្រីថាច់ធីហុងញៀង (ខាងស្តាំ) នៅសង្កាត់មីស្វៀង បានរដ្ឋជំនួយលំនៅឋាន។
ឡុងភូ ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ ជីវភាពប្រជាជននៅជួបការលំបាកច្រើន។ ប៉ុន្តែ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ពិសេសគឺប្រភពធនធាន ពីកម្មវិធីបានជួយឱ្យជីវភាពរបស់ប្រជាជនមានការរីកចម្រើន។ តួយ៉ាងដូចគ្រួសារពូហ្វិញខេន នៅភូមិទឹកប្រៃ ២ ឃុំឡុងភូ កាលពីមុនសេដ្ឋកិច្ចជួបការលំបាក សំខាន់ពឹងលើស្រែចម្ការ។ ចាប់ពីភូមិភាគបានផ្សព្វផ្សាយគម្រោងនៃកម្មវិធីទិសដៅជាតិ ពូខេន បានផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើ ផ្តើមពីនោះ ជីវភាពបានលើកស្ទួយបន្តិចម្តងៗ។ ពូខេន ឱ្យដឹង៖ “ឆ្នាំ ២០២៣ ក្រោយពីបានបុលទុន ៥០ លានដុងពីធនាគារគោលនយោបាយសង្គម សម្រាប់អនុវត្តទម្រង់ចិញ្ចឹមជ្រូក គ្រួសារខ្ញុំនៅទាំងបានរដ្ឋជំនួយគោមេពីគម្រោង ៣ ស្ដីពីឧបត្ថម្ភអភិវឌ្ឍការផលិតតាមខ្សែសង្វាក់តម្លៃ និងបានណែនាំអនុវត្តវិទ្យាសាស្ត្របច្ចេកទេសចិញ្ចឹមសត្វ ទម្រង់បាននាំមកប្រសិទ្ធភាព។ បច្ចុប្បន្ន គោកើតកូនបាន ៣ ក្បាល ជ្រូកក៏ត្រៀមលក់ចេញលើកទី ៥ ផងដែរ។ សព្វថ្ងៃ ជីវភាពបានលំនឹងបន្តិចម្តងៗ ខ្ញុំត្រេកអរនិងដឹងគុណបក្ស រដ្ឋខ្លាំងណាស់”។
ក្រៅពីមុខរបររកស៊ីចិញ្ចឹមជីវិត បក្សនិងរដ្ឋ ថែមទាំងខ្នះខ្នែងផ្សព្វផ្សាយជំនួយលំនៅឋានពីគម្រោង ១ នៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីគ្រួសារក្រីក្រ គ្រួសារក្បែរក្រ មានផ្ទះសម្បែងសមរម្យ។ តាមប្រសាសន៍ លោក លីខឿង អនុប្រធានការិយាល័យវប្បធម៌- សង្គម សង្កាត់មីស្វៀង ឆ្នាំ ២០២៥ សង្កាត់បានផ្សព្វផ្សាយអនុវត្តសាងសង់ផ្ទះជូនប្រជាជនក្រីក្របាន ៥ គ្រួសារ គិតជាតម្លៃទឹកប្រាក់ជាង ២០០ លានដុង។ ត្រេកអរចំពោះការឧបត្ថម្ភនេះ បងស្រីថាច់ ធីហុងញៀង នៅមណ្ឌលដាយងៀថាំង សង្កាត់មីស្វៀង ចែករំលែក៖ “បានរដ្ឋជំនួយទឹកប្រាក់ ៤៤ លានដុងពីប្រភពទុនកម្មវិធីទិសដៅជាតិ ដើម្បីសង់លំនៅឋាន ចាប់ពីថ្ងៃនេះទៅគ្រួសារខ្ញុំលែងរស់នៅក្នុងផ្ទះរខេករខាក លែងបារម្ភនៅពេលភ្លៀងខ្យល់ទៀតហើយ”។
លោកឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ បញ្ជាក់៖ “រយៈពេលខាងមុខដើម្បីពង្រីកប្រសិទ្ធភាព ទីក្រុងនឹងបន្តអាទិភាពប្រភពធនធាន ដើម្បីបំបាត់ផ្ទះបណ្តោះអាសន្ន ជំនួយមុខរបររកស៊ី គួបផ្សំនឹងកម្មវិធីផ្សេងៗ សំដៅលើកកម្ពស់ប្រាក់ចំណូល បន្ថយភាពក្រីក្រដោយចីរភាព និងលើកស្ទួយជីវភាព ស្មារតីរបស់ប្រជាជនគ្រប់ជ្រុងជ្រោយ”។
ជាមួយហេដ្ឋារចនាសម្ព័ន្ធស្អាតបាត មុខរបររកស៊ីលំនឹង គឺជាសញ្ញាបញ្ជាក់ឱ្យឃើញពីកម្មវិធីទិសដៅជាតិ កំពុងពង្រីកបានប្រសិទ្ធភាពជាក់ស្តែង បង្កជាកម្លាំងចលករខ្លាំងក្លា ដើម្បីប្រជាជន បន្តឈានឡើងជាសន្សឹមនិងលើកកម្ពស់គុណភាពជីវភាពជនជាតិភាគតិច៕
ថាញវ៉ាង - លីសៀ