លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអនុវត្តការងារកម្មាភិបាលរបស់ទីក្រុង។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ប្រគល់សេចក្តីសម្រេចដល់កម្មាភិបាល។
នៅក្នុងកិច្ចប្រជុំ លោកស្រី ង្វៀងធីង៉ុកឌេប បានប្រគល់សេចក្តីសម្រេចពង្រឹងបុគ្គលិកស្នូលនៅអង្គភាពចំនួន៦។
ជាក់ស្តែង ទទួលនិងតែងតាំងលោក វ៉ជីសិញ អនុប្រធានការិយាល័យនៃគណៈកម្មាធិការបក្សក្រុង កាន់តំណែងជានាយករង មន្ទីរកិច្ចការបរទេសក្រុងកឹងធើ។
ចំពោះមណ្ឌលអភិរក្សធម្មជាតិ លុងង៉ុកហ្វាងហូវយ៉ាង (ចំណុះគណៈកម្មាធិការប្រជាជនក្រុងកឹងធើ): តែងតាំងលោក ឡេថាញស៊ើង នាយករង មណ្ឌលអភិរក្សធម្មជាតិ លុងង៉ុកហ្វាងហូវយ៉ាង កាន់តំណែងជានាយកមណ្ឌលអភិរក្សធម្មជាតិ លុងង៉ុកហ្វាងហូវយ៉ាង ចំណុះគណៈកម្មាធិការប្រជាជនក្រុងកឹងធើ; តែងតាំងលោក ហ្វិញថាញថឹក ប្រធានការិយាល័យមណ្ឌលអភិរក្សធម្មជាតិ លុងង៉ុកហ្វាងហូវយ៉ាង កាន់តំណែងជានាយករងមណ្ឌល អភិរក្សធម្មជាតិលុងង៉ុកហ្វាងហូវយ៉ាង ចំណុះគណៈកម្មាធិការប្រជាជនក្រុងកឹងធើ។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាលដែលបានចាត់បញ្ជូននិងតែងតាំង។
ចំពោះមជ្ឈមណ្ឌលជំរុញវិនិយោគ- ពាណិជ្ជកម្ម និងទេសចរណ៍ក្រុងកឹងធើ៖ តែងតាំងលោក ស្រីង្វៀងគឹមង៉ុក អតីតនាយិការងមជ្ឈមណ្ឌលជំរុញវិនិយោគ - ពាណិជ្ជកម្ម និងផ្សារណាត់ពិព័រណ៍កឹងធើ កាន់តំណែងជានាយិការងមជ្ឈមណ្ឌលជំរុញវិនិយោគ - ពាណិជ្ជកម្ម និងទេសចរណ៍ក្រុងកឹងធើ។ តែងតាំងលោក ឡេហៀងខាញ់ អតីតនាយករងមជ្ឈមណ្ឌលជំរុញវិនិយោគ-ពាណិជ្ជកម្ម និងផ្សារណាត់ពិព័រណ៍កឹងធើ កាន់តំណែងជានាយករងមជ្ឈមណ្ឌលជំរុញវិនិយោគ -ពាណិជ្ជកម្ម និងទេសចរណ៍ក្រុងកឹងធើ។ ចាត់បញ្ជូននិងតែងតាំងលោកស្រី ង្វៀងធីទ្រុកលិញ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ហឹងភូ កាន់តំណែងជានាយិការងមជ្ឈមណ្ឌលជំរុញវិនិយោគ -ពាណិជ្ជកម្ម និងទេសចរណ៍ក្រុងកឹងធើ។
នៅមូលនិធិធានាឥណទានសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក្រុងកឹងធើ (ក្រោយការរួម បញ្ចូល)៖ តែងតាំងលោក ឡេវ៉ាំងស៊ើង អតីតប្រធានមូលនិធិធានាឥណទានសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក្រុងកឹងធើ (ចាស់) កាន់តំណែងជាប្រធានមូលនិធិធានាឥណទានសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមក្រុងកឹងធើ (ក្រោយការរួមបញ្ចូល)។ ចាត់បញ្ជូននិងតែងតាំងលោក លឺវវៀតចៀង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភាគហ៊ុនទីក្រុងកឹងធើ កាន់តំណែងជាប្រធានគណៈត្រួតពិនិត្យមូលនិធិធានាឥណទានសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក្រុងកឹងធើ (ក្រោយការរួមបញ្ចូល)។
ចំពោះមូលនិធិវិនិយោគអភិវឌ្ឍន៍ក្រុងកឹងធើ៖ តែងតាំងលោកស្រី ង្វៀងវៀតភឿង (អតីតនាយិកា មូលនិធិវិនិយោគអភិវឌ្ឍន៍ក្រុងកឹងធើ (ចាស់) កាន់តំណែងជានាយិការងមូលនិធិវិនិយោគអភិវឌ្ឍន៍ក្រុងកឹងធើ; តែងតាំងលោក ង្វៀងវ៉ាំងត្វឹង (អតីតនាយកមូលនិធិវិនិយោគអភិវឌ្ឍន៍ខេត្តហូវយ៉ាង (ចាស់) កាន់តំណែងជានាយករងរហូតដល់អាយុចូលនិវត្តន៍តាមការកំណត់; តែងតាំងលោក ហ្វិញវៀតហ៊ឹង អតីតនាយករងមូលនិធិវិនិយោគអភិវឌ្ឍន៍ក្រុងកឹងធើ (ចាស់) កាន់តំណែងជានាយករង មូលនិធិវិនិយោគអភិវឌ្ឍន៍ក្រុងកឹងធើ; តែងតាំងលោកស្រី ត្រឹងបាវក្វៀង អតីតនាយិការងមូលនិធិវិនិយោគអភិវឌ្ឍន៍ក្រុងកឹងធើ (ចាស់) កាន់តំណែងជានាយិការងមូលនិធិវិនិយោគអភិវឌ្ឍន៍ក្រុងកឹងធើ; តែងតាំងលោក ង្វៀងវ៉ាំងធិន អតីតនាយករងមូលនិធិវិនិយោគអភិវឌ្ឍន៍ខេត្តហូវយ៉ាង (ចាស់) កាន់តំណែងជានាយករងមូលនិធិវិនិយោគអភិវឌ្ឍន៍ក្រុងកឹងធើ; តែងតាំងលោក លីគឹមត្រុង អតីតនាយករងមូលនិធិវិនិយោគអភិវឌ្ឍន៍ខេត្តហូវយ៉ាង (ចាស់) កាន់តំណែងជានាយករងមូលនិធិវិនិយោគអភិវឌ្ឍន៍ក្រុងកឹងធើ; តែងតាំងលោក ត្រឹងក្វឹកហ៊ីប ប្រធានគណៈនេយ្យមូលនិធិវិនិយោគអភិវឌ្ឍន៍ខេត្តហូវយ៉ាង (ចាស់) កាន់តំណែងជាប្រធានគណៈត្រួតពិនិត្យមូលនិធិវិនិយោគអភិវឌ្ឍន៍ក្រុងកឹងធើ។
ក្រៅពីនេះ ថ្នាក់ដឹកនាំទីក្រុងក៏បានប្រគល់សេចក្តីសម្រេចតែងតាំងឡើងវិញ លោក ង្វៀងកាឡើអាញ់ កាន់តំណែងជានាយកគណៈគ្រប់គ្រងគម្រោងវិនិយោគកសាងសំណង់ស៊ីវិល និងឧស្សាហកម្មក្រុងកឹងធើ មានរយៈកាល ៥ ឆ្នាំ ចាប់ពីថ្ងៃ ទី ១ ខែមេសា ឆ្នាំ២០២៦។
ថ្លែងក្នុងពិធីប្រកាសនិងអនុវត្តសេចក្តីសម្រេចអំពីការងារកម្មាភិបាល លោកស្រី ង្វៀងធីង៉ុកឌេប បានអបអរសាទរដល់កម្មាភិបាលដែលទើបទទួលបានសេចក្តីសម្រេច ទន្ទឹមនឹងនោះ កត់សម្គាល់ការពង្រឹងអង្គការចាត់តាំងនៃស្ថាប័ននិងអង្គភាពទាំង ៦។ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងបានស្នើឱ្យកម្មាភិបាលម្នាក់ៗ និងអង្គភាពនីមួយៗ ត្រូវម្ចាស់ការនិងលើកកម្ពស់ការទទួលខុសត្រូវ ដើម្បីរួមចំណែកអនុវត្តសម្រេចជោគជ័យនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ភូមិភាគ៕
ហុងវ៉ឹង-វ៉ាន់តឹន