នារសៀលថ្ងៃទី ២៧ ខែមីនា ក្នុងការអនុវត្តកម្មវិធីសម័យប្រជុំលើកទីមួយ ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ នីតិកាលទី ១១ អាណត្តិកាល ២០២៦-២០៣១ បានបោះឆ្នោតជ្រើសតាំងមុខតំណែងនានា ចំណុះគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២៦-២០៣១។

ថ្នាក់ដឹកនាំទីក្រុងដែលជាតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង បោះឆ្នោតជ្រើសតាំងមុខតំណែងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២៦-២០៣១។
(1).webp)
បណ្តាតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង បោះឆ្នោតជ្រើសតាំងមុខតំណែងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២៦-២០៣១។
យោងតាមនោះ តំណាងក្រុមប្រឹក្សាប្រជាជនទីក្រុងបានបោះឆ្នោតជ្រើសតាំងលោក ទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២១-២០២៦ ឱ្យកាន់តំណែងជាប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២៦-២០៣១។ ទន្ទឹមនឹងនោះ បានបោះឆ្នោតជ្រើសតាំងលោកស្រី ង្វៀងធីង៉ុកឌេប សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២១-២០២៦; លោកង្វៀងវ៉ាំងហ្វា សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២១-២០២៦; លោកត្រឹងជីហ៊ុង សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២១-២០២៦; លោកង្វៀងវ៉ាំងខើយ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២១-២០២៦ និងលោកវឿងក្វុកណាម សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២១-២០២៦ ឱ្យកាន់តំណែងជាអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២៦-២០៣១។

លោកទ្រឿងកាញ់ត្វៀង ថ្លែងការណ៍ក្នុងសម័យប្រជុំ។
ក្រុមប្រឹក្សាប្រជាជនទីក្រុងបោះឆ្នោតជ្រើសតាំងបណ្តាសមាជិកគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២៦-២០៣១ រួមមាន៖ លោក ហ្វិញវ៉ាំងហ៊ុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង មេបញ្ជាការនៃគណៈបញ្ជាការយោធាទីក្រុង; លោកហ្វិញវៀតហ្វា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង នាយកនគរបាលទីក្រុង; លោកស្រី ផាមធីភឿង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង នាយិកាមន្ទីរមហាផ្ទៃ; លោកឡេទ្រុងង្វៀន សមាជិកគណៈកម្មាធិការបក្សទីក្រុង ប្រធានអធិការទីក្រុង; លោកង្វៀងវ៉ាំងក្វឹង សមាជិកគណៈកម្មាធិការបក្សទីក្រុង នាយកមន្ទីរយុត្តិធម៌; លោកម៉ាយវ៉ាំងតឹង សមាជិកគណៈកម្មាធិការបក្សទីក្រុង នាយកមន្ទីរសំណង់; លោកង៉ោអាញ់ទីន សមាជិកគណៈកម្មាធិការបក្សទីក្រុង នាយកមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; លោកង្វៀងវ៉ាំងបៃ សមាជិកគណៈកម្មាធិការបក្សទីក្រុង នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍; លោកង៉ោថាយចឹង សមាជិកគណៈកម្មាធិការបក្សទីក្រុង នាយកមន្ទីរកសិកម្ម និងបរិស្ថាន; លោកស្រីហូធីថាញបាច់ នាយិកាមន្ទីរកិច្ចការបរទេស; លោកហាវ៉ូវសើង នាយកមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម; លោកង្វៀងទ្រុងសើង នាយកខុទ្ទកាល័យគណៈកម្មាធិការប្រជាជនទីក្រុង; លោកឡេថាញតឹម នាយកមន្ទីរហិរញ្ញវត្ថុ; លោកហ្វាងក្វឹកគឿង នាយកមន្ទីរសុខាភិបាល; លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនា។

លោកឡេក្វាងទុង សមាជិកគណៈប្រតិបត្តការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ និងលោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ជូនបាច់ផ្កាអបអរសាទរចំពោះអស់លោក លោកស្រីដែលបានបោះឆ្នោតជ្រើសតាំងកាន់មុខតំណែងនានានៃគណៈកម្មាធិការប្រជាជនទីក្រុង អាណត្តិកាល ២០២៦-២០៣១។
ធ្វីខេ- សុផន