ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/03/2026 - 16:27

បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង បង្ក​ជា​កម្លាំង​ចល​ករ​សម្រេច​ភារ​កិច្ច​ឆ្នាំ​២០២៦ 

(CTO) - លោក​ទ្រឿង​កាញ់​ត្វៀង ​បញ្ជាក់៖ រាល់​ចលនា​ប្រ​ឡង​ប្រ​ណាំង​ឆ្នាំ​២០២៦ ត្រូវ​ផ្តុំ​កម្លាំង​អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​សំ​ខាន់ៗ ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​លើក​កម្ពស់​គុណ​ភាព​កំ​ណើន ធា​នា​សុខុ​មាល​ភាព​សង្គម​និង​ការ​ពារ​បរិ​ស្ថាន។

ថ្ងៃ​២៦ ខែ​មី​នា គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​កិច្ច​ប្រ​ជុំ​បូក​សរុប​ការ​ងារ​ប្រ​ឡង​ប្រ​ណាំង​និង​ជូន​រង្វាន់​ឆ្នាំ​២០២៥; ផ្សព្វ​ផ្សាយ ចល​នា​និង​ចុះ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​ឆ្នាំ​២០២៦។ លោក​ទ្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ឡង​ប្រ​ណាំង​និង​ជូន​រង្វាន់​ទី​ក្រុង; លោក​ស្រី​ហូធី​កឹម​ដៅ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង;លោក​ស្រី​ម៉ាធី​ទឺយ សមា​ជិក​គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​ប្រ​ចាំ​ការ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង មួយ​អន្លើ​ដោយ​ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ ផ្នែក និង​ភូមិ​ភាគ​៘ បាន​អញ្ជើញ​ចូល​រួម​ផង​ដែរ។

លោក​ទ្រឿង​កាញ់​ត្វៀង ថ្លែង​ការណ៍​ដឹក​នាំ​កិច្ច​ប្រ​ជុំ។

ឆ្នាំ​២០២៥ ការ​ងារ​ប្រ​ឡង​ប្រ​ណាំង​និង​ជូន​រង្វាន់​លើ​ភូមិ​ឋាន​ទី​ក្រុង បាន​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា ច្បាម​ទៅ​លើ​ភារ​កិច្ច​នយោ​បាយ បង្ក​ការ​វិវត្តន៍​ជា​វិជ្ជ​មាន​លើ​ស្មារតី​ភ្ញាក់​រលឹក និង​សកម្ម​ភាព​របស់​បណ្តា​គណៈ ផ្នែក។ ភាគ​កម្រិត​ជា​ច្រើន​សំ​ខាន់​សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​គឺ៖ GRDP កើន​៧,២៣%; ការ​ប្រ​មូល​ថវិ​កា​សរុប​សម្រេច​បាន​២៥.​៩៤៧​ពាន់​លាន​ដុង លើស​៤,៨២% គ្រោង​ថវិ​កា​ដែល​មជ្ឈិម​ប្រ​គល់;  តម្លៃ​នាំ​ចេញ សេវា​ចំ​ណូល​រូបិយ​បណ្ណ​បរ​ទេស សម្រេច​បាន​៥.៥០៨​លាន​USD ស្មើ​នឹង​១១០,៨%​នៃ​ផែន​ការ; អត្រា​រំសាយ​ថវិ​កា​ទុន​វិនិ​យោគ​រដ្ឋ​សម្រេច​១០០%។ លើ​វិ​ស័យ​វប្ប​ធម៌ - សង្គម ទី​ក្រុង​បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ចំ​នួន​១១៥.​០៨៤​នាក់; អត្រា​ពល​ករ​ឆ្លង​កាត់​បណ្តុះ​បណ្តាល​សម្រេច​៧៣,៦៧%; អត្រា​គ្រួ​សារ​ក្រី​ក្រ​កាត់​បន្ថយ​នៅ​តែ​០,៥៩% គ្រួ​សារ​ក្បែរ​ក្រ​នៅ​២,៦១%​ប៉ុណ្ណោះ។

ថ្នាក់​ដឹក​នាំ​នៃ​អង្គ​ភាព​ក្រោម​ឱវាទ បណ្តុំ​ប្រ​ឡង​ប្រ​ណាំង​លេខ ១ ចុះ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​ឆ្នាំ​២០២៦។

មក​ទល់​ពេល​នេះ ទី​ក្រុង​កឹង​ធើ​មាន​៥៩/​៧២​ឃុំ សម្រេច​បទ​ដ្ឋាន​ជាតិ​ជន​បទ​ថ្មី មាន​១៥​ឃុំ​សម្រេច​បទ​ដ្ឋាន​ជាតិ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ និង​១២​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មីគំរូ​។ រាល់​ចលនា​ប្រ​ឡង​ប្រ​ណាំង​ដែល​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​បាន​បំ​ផុស​ចលនា បាន​ទី​ក្រុង​បន្ត ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ សម្រេច​បាន​លទ្ធ​ផល​ជាក់​ស្តែង​ជា​ច្រើន។ ក្នុង​នោះ ចលនា “ទូ​ទាំង​ប្រ​ទេស​សាមគ្គី​រួម​កម្លាំង​កសាង​ជន​បទ​ថ្មី”  “ទូ​ទាំង​ប្រ​ទេស​ព្រួត​ដៃ​ដើម្បី​អ្នក​ក្រ - មិន​ត្រូវ​ទុក​ឱ្យ​អ្នក​ណា​នៅ​ខាង​ក្រោយ” បន្ត​រីក​សាយ​ភាយ; ចលនា​ប្រ​ឡង​ប្រ​ណាំង​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ឆ្នាំ​២០២៥ សាង​សង់​ថ្មី​និង​ជួស​ជុល​ផ្ទះ​បាន​សម្រេច​ជា​ស្ថា​ពរ​ចំ​នួន​១១​.៤៦២​ខ្នង សម្រេច​១០០% ភាគ​កម្រិត​ដាក់​ចេញ។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង ជូន​ឥស្ស​រិយ​យស​ពល​កម្ម​លេខ​មួយ​ ដល់​លោក​លី​ប៊ិញ​កាង អតីត​លេ​ខា​គណៈ​កម្មា​ធិការ​បក្ស នៃ​គណៈ​កម្មា​ធិការ​បក្ស​ស្ថា​ប័ន​អា​ជីវ​កម្ម​ខេត្ត​សុក​ត្រាំង ( សព្វ​ថ្ងៃ​ជា​ទី​ក្រុង​កឹង​ធើ)។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ លោក​ទ្រឿង​កាញ់​ត្វៀង កត់​សម្គាល់៖ ស្ងើច​សរ​សើរ​ចំ​ពោះ​ការ​ខិត​ខំ ស្នា​ដៃ​របស់​សមូហ​ភាព បុគ្គល​ក្នុង​ការ​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ឆ្នាំ​កន្លង; ទន្ទឹម​នឹង​នោះ អំ​ពាវ​នាវ​ដល់​គណៈ ផ្នែក ភូមិ​ភាគ អង្គ​ភាព កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គ​លិក និយោ​ជិត កង​កម្លាំង​ប្រ​ដាប់​អា​វុធ​និង​ប្រ​ជា​ជន​ទី​ក្រុង បន្ត​ជំ​រុញ​ប្រ​ឡង​ប្រ​ណាំង ដោយ​ការ​ងារ​ធ្វើ​ជាក់​ស្តែង និង​ច្នៃ​ប្រ​តិដ្ឋ។ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​សង្កត់​ធ្ងន់៖ រាល់​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ឆ្នាំ​២០២៦ ត្រូវ​ផ្តុំ​កម្លាំង​អនុ​វត្ត​ល្អ​នូវ​ភារ​កិច្ច​សំ​ខាន់ៗ ពិ​សេស​គឺ​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ផ្សារ​ភ្ជាប់​នឹង​លើក​កម្ពស់​គុណ​ភាព​កំ​ណើន ធានា​សុខុ​មាល​ភាព​សង្គម​និង​ការ​ពារ​បរិ​ស្ថាន; ជំ​រុញ​សន្ទុះ​ល្បឿន​រាល់​សំ​ណង់​គម​នា​គមន៍​សំ​ខាន់ៗ កៀរ​គរ​ប្រ​ភព​កម្លាំង​វិនិ​យោគ​អភិ​វឌ្ឍ តស៊ូ​ធ្វើ​យ៉ាង​ណា GRDP កើន​ចាប់​ពី​១០- ១០,៥%  GRDP មធ្យម​ភាគ​មនុស្ស​ម្នាក់​យ៉ាង​ហោច​ណាស់​១១១​,០៤​លាន​ដុង​/ឆ្នាំ។ លើក​កម្ពស់​គុណ​ភាព​អប់រំ សុខា​ភិ​បាល បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដោះ​ស្រាយ​ការ​ងារ​ធ្វើ និង​កាត់​បន្ថយ​ក្រី​ក្រ​ដោយ​ចីរ​ភាព; ជំ​រុញ​កែ​ទម្រង់​រដ្ឋ​បាល កែ​លម្អ​បរិ​ស្ថាន​វិនិ​យោគ​អា​ជីវ​កម្ម អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល; រក្សា​ខ្ជាប់​សន្តិ​សុខ​នយោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម; បង្កើន​ការ​បង្ការ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ ខ្ជះ​ខ្ជាយ អនុ​វត្ត​ប្រិត​សំ​ចៃ។

លោក​ទ្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ឡង​ប្រ​ណាំង​និង​ជូន​រង្វាន់​ទី​ក្រុង; លោក​ស្រី​ហូ​ធី​កឹម​ដាវ អនុ​លេ​ខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង ជូន​រង្វាន់​ថ្នាក់​រដ្ឋ​ដល់​បុគ្គល​នៅ​កិច្ច​ប្រ​ជុំ។

លោក​ទ្រឿង​កាញ់​ត្វៀង បាន​សំ​ណូម​ពរ​ដល់​គណៈ ផ្នែក ភូមិ​ភាគ អង្គ​ភាព បន្ត​អនុ​វត្ត​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព រាល់​ចលនា​ប្រ​ឡង​ប្រ​ណាំង​សំ​ខាន់ៗ ដែល​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ក្រុម​ប្រឹក្សា​ប្រ​ឡង​ប្រ​ណាំង​និង​ជូន​រង្វាន់​មជ្ឈិម​បាន​បំ​ផុស​ចលនា ផ្សារ​ភ្ជាប់​នឹង​ភារ​កិច្ច​នយោ​បាយ​របស់​ទី​ក្រុង រួម​ចំ​ណែក​បង្ក​ជា​កម្លាំង​ចល​ករ​ជំ​រុញ​កឹង​ធើ​អភិ​វឌ្ឍ​រហ័ស ប្រ​កប​ដោយ​ចីរ​ភាព​ក្នុង​ដំ​ណាក់​កាល​ថ្មី។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​ជូន​រង្វាន់​ដល់​សមូហ​ភាព​សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ឆ្នាំ​២០២៥។

នៅ​កិច្ច​ប្រ​ជុំ បណ្តា​បណ្តុំ មណ្ឌល​ប្រ​ឡង​លើ​ភូមិ​ឋាន​ទី​ក្រុង បាន​ចុះ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​ឆ្នាំ​២០២៦។ នា​ឱកាស​នេះ មាន​បុគ្គល​៩​នាក់ បាន​ទទួល​រង្វាន់​ថ្នាក់​ជាតិ​រួម​មាន៖ ឥស្ស​រិយ​យស​ពល​កម្ម​លេខ​មួយ​ចំ​នួន​១​គ្រឿង​ឥស្ស​រិយ​យស​ពល​កម្ម​លេខ​ពីរ​ចំ​នួន​២​គ្រឿង និង​ឥស្ស​រិយ​យស​ពល​កម្ម​លេខ​បី​ចំ​នួន​៦​គ្រឿង។ ក្រៅ​ពី​នេះ សមូ​ហភាព​ចំ​នួន​៣៦ មាន​ស្នា​ដៃ​គំ​នូរ​ឆ្នើម ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ទី​ក្រុង​កឹង​ធើ​ឆ្នាំ​២០២៥ បាន​ទទួល​បណ្ណ​សរ​សើរ​ពី​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង៕

ដំណឹង រូបថត៖ ហុងវ៉ឹង - លីសៀ

ចែករំលែកអត្ថបទ