27/03/2026 - 21:37

ខេត្ត​កា​ម៉ាវ ប្រ​គល់​អា​ហា​រូប​ករណ៍ ១៣៥ ចំ​ណែក ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ 

នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មី​នា មន្ទីរ​អប់រំ និង​បណ្តុះ​បណ្តាល​ខេត្ត​កា​ម៉ាវ បាន​សហ​ការ​ជា​មួយ​សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​កា​ម៉ាវ ចាត់​តាំង​កម្ម​វិធី​ប្រ​គល់​អា​ហា​រូប​ករណ៍​ចំ​នួន ១៣៥ ចំ​ណែក ដល់​សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ក្នុង​ខេត្ត។ អា​ហា​រូប​ករណ៍​ទាំង​នេះ អា​ស្រ័យ​មូល​និធិឧ​បត្ថម្ភ​សហ​គមន៍​ឌិញ​ធៀង​លី ជំ​នួយ​ក្នុង​មួយ​ចំ​ណែកៗ​មាន​តម្លៃ ១ លាន​ដុង។

អង្គ​ភាព​ដែល​មាន​សិស្ស​ទទួល​បាន​អា​ហា​រូប​ករណ៍ រួម​មាន​៖ វិទ្យា​ល័យ​កា​ម៉ាវ, អនុ​វិទ្យា​ល័យ-វិទ្យា​ល័យ​លី​វ៉ាំង​ឡឹម, អនុ​វិទ្យា​ល័យ-វិទ្យា​ល័យ​ខាញ់​អាង, វិទ្យា​ល័យ​ភូតឹង, វិទ្យា​ល័យ ឡេ​ហុង​ផុង, វិទ្យា​ល័យ​វ៉វ៉ាំង​កៀក, វិទ្យា​ល័យ​ដិញ​ថាញ់, វិទ្យា​ល័យ​និញ​ថាញ់​ឡើយ, វិទ្យា​ល័យ​ង្វៀង​ធីមិញ​ខាយ និង​វិទ្យា​ល័យ​ឡេ​វ៉ាំង​ដុវ ដោយ​ក្នុង​មួយ​សា​លា​ទទួល​បាន ១០ ចំ​ណែក។ ដោយ​ឡែក សមា​គម​ជំ​រុញ​ការ​សិក្សា​ឃុំ​ខាញ់​ប៊ិញ បាន​ប្រ​គល់​អា​ហា​រូប​ករណ៍​ចំ​នួន ៣៥ ចំ​ណែក។

សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​កា​ម៉ាវ ប្រ​គល់​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុសិស្ស។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី​នេះ លោក​ទ្រិញ​មិញ​ថាញ់ ប្រ​ធាន​សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​កា​ម៉ាវ បាន​ចែក​រំ​លែក៖ កា​ម៉ាវ​ជា​ខេត្ត​ដែល​មាន​ប្រ​ពៃ​ណី​សង្វាត​រៀន​សូត្រ និង​ពោ​ពេញ​ដោយ​មនោ​សញ្ចេត​នា។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង ទោះ​បី​ជា​នៅ​ជួប​ការ​លំ​បាក​ជា​ច្រើន ប៉ុន្តែ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​ថ្នាក់ រដ្ឋ​អំ​ណាច និង​ការ​រួម​ដំ​ណើរ​របស់​សប្បុ​រស​ជន​នា​នា ចលនា​ជំ​រុញ​ការ​សិក្សា ជំ​រុញ​បញ្ញា និង​ការ​កសាង​សង្គម​រៀន​សូត្រ​របស់​ខេត្ត សម្រេច​បាន​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​ជា​ច្រើន។ ពិធី​ប្រ​គល់​អា​ហា​រូប​ករណ៍​នា​ថ្ងៃ​នេះ មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​ជួយ​ជ្រោម​ជ្រែង​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​លើក​ទឹក​ចិត្ត​ស្មារ​តី​ដ៏​ធំ​ធេង បន្ថែម​ជំ​នឿ​ចិត្ត និង​កម្លាំង​ឆន្ទៈ ដើម្បី​ឱ្យ​ប្អូនៗ​ពុះ​ពារ​ឡើង​ក្នុង​ការ​រៀន​សូត្រ និង​ក្នុង​ជីវ​ភាព​រស់​នៅ។ ក្នុង​ពេល​ខាង​មុខ សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត នឹង​បន្ត​ពង្រីក​តួនា​ទី​ស្នូល​ក្នុង​ការ​ចង​សម្ព័ន្ធ និង​បំ​ផុស​ចលនា​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម ជំ​រុញ​ខ្លាំង​នូវ​សកម្ម​ភាព​ឧបត្ថម្ភ​សិស្សា​នុសិស្ស-និស្សិត​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត រួម​ចំ​ណែក​កសាង​សង្គម​រៀន​សូត្រ​ប្រ​កប​ដោយ​ចីរ​ភាព ដោយ​មិន​ទុក​ឱ្យ​អ្នក​ណា​ម្នាក់​នៅ​ខាង​ក្រោយ​ក្នុង​ដំ​ណើរ​ការ​សិក្សា​នោះ​ឡើយ៕

លីធាន - ថាច់ធី

ចែករំលែកអត្ថបទ