ខួបអនុស្សាវរីយ៍ ៩៥ ឆ្នាំទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ យុវវ័យកឹងធើបានផុសផុលចាត់តាំងសកម្មភាពជាក់ស្តែងជាច្រើន ពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្ត រួមចំណែកកសាងភូមិស្រុករីកចម្រើន អារ្យធម៌ពីមួយថ្ងៃទៅមួយថ្ងៃ។

សមាជិកសម្ព័ន្ធយុវជនឃុំលីវទូ ចូលរួមពិធីខួបអនុស្សាវរីយ៍ ៩៥ ឆ្នាំទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។
នៅឃុំលីវទូ គណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំ បានចាត់តាំងយ៉ាងឱឡារិកពិធីខួបអនុស្សាវរីយ៍ ៩៥ ឆ្នាំ ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ (២៦/៣/១៩៣១ – ២៦/៣/២០២៦) ដោយមានការចូលរួមយ៉ាងកុះករពីសមាជិកសម្ព័ន្ធយុវជន។ ក្នុងពិធី សមាជិកសម្ព័ន្ធយុវជន បាននាំគ្នារំលឹកឡើងវិញនូវប្រពៃណីដ៏ត្រចះត្រចង់ ៩៥ ឆ្នាំ កសាងនិងវិវឌ្ឍរបស់អង្គការសម្ព័ន្ធដែលផ្សារភ្ជាប់នឹងបុព្វហេតុតស៊ូរំដោះប្រជាជាតិ កសាងនិងការពារមាតុប្រទេស។ ឆ្លងតាមរយៈនោះ បំផុសក្តីមោទនៈ ស្មារតីទទួលខុសត្រូវ និងឆន្ទៈលះបង់របស់សមាជិកសម្ព័ន្ធយុវជនម្នាក់ៗ។
ទន្ទឹមនឹងនោះ សម្ព័ន្ធយុវជនឃុំលីវទូ ថែមទាំងចាត់តាំង “ទិវាសមាជិកសម្ព័ន្ធ” ដោយមានសកម្មភាពជាច្រើនបានទាក់ទាញសមាជិកសម្ព័ន្ធយុវជនចូលរួមជាង ៦០ នាក់។ សកម្មភាពមិនត្រឹមតែបង្កសួនកម្សាន្ដមានប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើនស្មារតីសាមគ្គី ដោះដូរ រៀនសូត្ររវាងសាខាសម្ព័ន្ធនីមួយៗ ទន្ទឹមនឹងនោះទាក់ទាញ ប្រមូលផ្ដុំយុវជនចូលរួមអង្គការសម្ព័ន្ធទៀតផង។ ក្រៅពីនេះ សម្ព័ន្ធយុវជនឃុំក៏បានចេញដំណើរ “ថ្ងៃអាទិត្យបៃតង” លើកទីមួយឆ្នាំ ២០២៦ ដោយមានការចូលរួមពីសមាជិកសម្ព័ន្ធយុវជនជាង ២០ នាក់។ មិត្តយុវវ័យទាំងអស់បានរៀបចំសម្អាតអនាម័យ ប្រមូលសំណល់សំរាម ឆ្ការគុម្ពោតព្រៃបរិវេណស្តូបសក្ខីកម្មសង្គ្រាមនៅភូមិយង់ចាក។

បរិយាកាសប្រកួតអំណរខួបអនុស្សាវរីយ៍ ៩៥ ឆ្នាំ ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ក៏រីកសាយភាយយ៉ាងខ្លាំងក្លានៅឃុំឡុងភូផងដែរ។ ក្រៅពីសកម្មភាពរំលឹកឡើងវិញនូវប្រពៃណី វិលមកកាន់ប្រភពសម្ព័ន្ធយុវជនឃុំ សហការជាមួយវិទ្យាល័យលឿងឌិញកួ ចាត់តាំងនូវសកម្មភាពបោះជំរំ ល្បែងប្រជាប្រិយនិងពិធីប្រឡង “សិស្សសមសួន” ទាក់ទាញសមាជិកសម្ព័ន្ធ និងសិស្សានុសិស្សជាច្រើនចូលរួម។

សមាជិកសម្ព័ន្ធយុវជនឃុំឡុងភូ សប្បាយរីករាយចូលរួមសកម្មភាពបោះជំរំ។
មិនត្រឹមតែសកម្មភាពចលនាប៉ុណ្ណោះទេ យុវវ័យឃុំឡុងភូថែមទាំងសកម្មចូលរួមការងារសុខុមាលភាពសង្គមទៀតផង។ សម្ព័ន្ធយុវជនឃុំ បានសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បានជូនអំណោយ ១៤ ចំណែក ដល់គ្រួសារក្រីក្រ មនុស្សចាស់គ្មានទីពឹង និងគ្រួសារដែលមានជីវភាពខ្វះខាត។ ព្រមជាមួយនោះ ចាត់តាំងការចេញដំណើរលុបបំបាត់ទីតាំងកខ្វក់បរិស្ថាននៅភូមិខ្វាងតាង រួមចំណែកកែលម្អបរិស្ថានរស់នៅជូនប្រជាជន។
បង ង្វៀងថាញ់ថាយ – លេខាសម្ព័ន្ធយុវជនឃុំឡុងភូ ឱ្យដឹង៖ “សម្ព័ន្ធយុវជនឃុំ នឹងបន្តជំរុញនូវការចាត់តាំងរាល់សកម្មភាពជាក់ស្តែង ច្បាមនូវតម្រូវការរបស់យុវជន។ ក្នុងនោះ តាមការគ្រោងទុកនឹងចាត់តាំងការប្រកួតបាល់ទាត់សម្រាប់សិស្សានុសិស្ស សំដៅបង្កសួនកម្សាន្ដមានប្រយោជន៍ អភិវឌ្ឍកាយសម្បទានិងស្មារតីសាមគ្គីដល់យុវជន។ ទន្ទឹមនឹងនោះ សហការជាមួយអង្គភាពពាក់ព័ន្ធនានាចាត់តាំងកម្មវិធី “ខែមីនាការពារព្រំដែន” នៅកូវឡៅយុង។ ព្រមទាំងផ្តោតទៅលើការអភិវឌ្ឍសម្ព័ន្ធ ឆ្លងតាមរយៈការបើកថ្នាក់មនោសញ្ចេតនាចំពោះសម្ព័ន្ធ និងបញ្ចូលសមាជិកសម្ព័ន្ធយុវជនបានជាង ២០០ នាក់ រួមចំណែកបំពេញកងកម្លាំងយុវវ័យ កសាងអង្គការសម្ព័ន្ធខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ”៕
ហុងទើ - លីសៀ