ពីមុនឃុំតឹបស៊ើង ខេត្តវិញឡុង ជាឃុំមួយក្នុងចំណោមឃុំលំបាកខ្លាំង មានជនរួមជាតិខ្មែររស់នៅជាង៦២%។ រយៈពេលកន្លង ដោយបានការយកចិត្តទុកដាក់របស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងការខិតខំឈានឡើងរបស់ប្រជាជន ទើបជីវភាពសេដ្ឋកិច្ច - សង្គមលើភូមិឋានមានភាពវិវឌ្ឍន៍ជាវិជ្ជមាន។

ទិដ្ឋភាពតំបន់ជនបទនៅភូមិស្លែងចាស់ ឃុំតឹបស៊ើង ខេត្តវិញឡុង។
ឆ្នាំ២០២៥ ភូមិភាគបានឧបត្ថម្ភសាងសង់ផ្ទះជូនគ្រួសារក្រីក្រនិងគ្រួសារមានស្ថានភាពលំបក ៤៩ខ្នង។ ទន្ទឹមនឹងនោះ ការអនុវត្តកម្មវិធីទឹកស្អាតនិងអនាម័យបរិស្ថានជនបទក៏មានប្រសិទ្ធភាពផងដែរ។ អត្រាគ្រួសារមានទឹកស្អាតប្រើប្រាស់ស្របអនាម័យសម្រេច១០០% ក្នុងនោះ អត្រាគ្រួសារប្រើប្រាស់ទឹកស្អាតសម្រេចបាន ៧១,២៨%។ ហេដ្ឋារចនាសម្ព័ន្ធនៅលើភូមិឋានបានយកចិត្តទុកដាក់វិនិយោគ ជួសជុល និងថែទាំបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ ភូមិភាគបានចាត់តាំងកិច្ចប្រជុំផ្សព្វផ្សាយកសាងផ្លូវប្របមាត់សមុទ្រ និងបង្កើនកម្រិតផ្លូវខេត្តលេខ ៩១១។ ទន្ទឹមនឹងនោះ ក៏រំសាយថវិកាជួសជុល ថែទាំផ្លូវគមនាគមន៍ជនបទចំនួន៩ខ្សែ ពីប្រភពទុនរបស់កម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច សរុបថវិកាជាង ១២,១ ពាន់លានដុង; ប្រគល់ផ្ទៃដីដល់ គម្រោងជួសជុលនិងថែទាំ ៤ សំណង់ គិតជាទឹកប្រាក់សរុបជាង ៦,៥ពាន់លានដុង។ អត្រាគ្រួសារប្រើប្រាស់អគ្គិសនីសុវត្ថិភាពសម្រេច ៩៩,៩៣%។
អ្នកមីងថាច់ធីខាវ នៅភូមិស្លែងចាស់ ឱ្យដឹង៖ “ដោយសាររដ្ឋបានអនុវត្តនូវគោលនយោបាយឧបត្ថម្ភជាច្រើន ទើបជីវភាពសេដ្ឋកិច្ច និងវប្បធម៌របស់ជនរួមជាតិខ្មែរមានជំហានវិវឌ្ឍន៍ជាវិជ្ជមាន។ ផ្លូវគមនាគមន៍ជនបទ អគ្គិសនីនិងទឹកស្អាតបានយកចិត្តទុកដាក់វិនិយោគ។ ពីមុន ការដឹកជញ្ជូនកសិផលជួបការលំបាកច្រើន ពិសេស ក្នុងរដូវភ្លៀង។ ពេលភូមិភាគចលនាធ្វើផ្លូវ គ្រួសារខ្ញុំស្ម័គ្រចិត្តបរិច្ចាគដី និងរួមកម្លាំងពលកម្មជាមួយមាមីងសម្អាតតំបន់សាងសង់។ ពេលដងផ្លូវសម្រេចរួចរាល់ ជួយឱ្យការធ្វើដំណើរទៅមក និងកូនចៅទៅរៀនកាន់តែមានភាពងាយស្រួល ម្ល៉ោះហើយ មាមីងមានក្តីត្រេកអរក្រៃលែង”។
លោកថាយហ្វាងយ៉ាង អនុលេខាគណៈកម្មាធិការបក្សឃុំតឹបសើុង ឱ្យដឹង៖ “ឃុំបន្តពង្រឹងគណៈចង្អុលការកម្មវិធីគោលដៅជាតិ ចាត់ភារកិច្ចទទួលបន្ទុកច្បាស់លាស់សម្រាប់កម្មវិធីនីមួយៗដើម្បីលើកកម្ពស់ប្រសិទ្ធភាពអនុវត្ត។ ដោយការយកចិត្តទុកដាក់ចង្អុលការយ៉ាងដិតដល់របស់ខេត្ត និងកិច្ចសហការរបស់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ និងការឯកភាពរបស់ប្រជាជនទៀតនោះ ឃុំតឹបស៊ើងកំពុងផ្លាស់ថ្មីបន្តិចម្តងៗ ហើយជីវភាពប្រជាជនកាន់តែបានលើកកម្ពស់”៕
សើុងម៉ាល័យ - វិមាន