រយៈពេលកន្លងសមាគមសហព័ន្ធនារីទីក្រុងកឹងធើ បានផ្សព្វផ្សាយសកម្មភាពជាក់ស្តែងជាច្រើនជំនួយកម្លាំងដល់សមាជិកានារីបង្កើតអាជិព ធ្វើអាជីវកម្ម។ ផ្តើមពីការឧបត្ថម្ភចំណេះដឹង លទ្ធភាព បង្កលក្ខណៈជិតដិតប្រភពទុនបុលអាទិភាពដល់ការចងសម្ព័ន្ធច្រកចេញផលិតផលសមាគមសហព័ន្ធនារីគ្រប់ថ្នាក់រួមដំណើរ រួមចំណែកបង្កការងារធ្វើ បង្កើនប្រាក់ចំណូល សិទ្ធធ្វើសេដ្ឋកិច្ចឱ្យនារី។

របរដេរអាវផាយជួយបងស្រីឡឹមធីស្វឹងលីវ អភិវឧ្ឍសេដ្ឋកិច្ចគ្រួសារ។
ជឿជាក់បង្កើតអាជិព
មុនពេលបង្វែរមករបរច្នៃម៉ូដដេអាវផាយ បងស្រីឡឹមធីស្វឹងលីវ នៅសង្កាត់ប៊ិញធ្វី ធ្លាប់មានរយៈពេលធ្វើគណនេយ្យនៅអាជីវកម្មធំមួយ។ ក្រោយពេលឈប់ការងារ ដើម្បីថែទាំគ្រួសារបងចាប់ផ្តើមលក់អីវ៉ាន់អនឡាយសំខាន់គឺលក់រ៉ូបលើបណ្តាញសង្គម។
ឆ្នាំ២០២៣ តាមការឧទ្ទេសនាមរបស់សមាគមសហព័ន្ធនារី បងស្វឹងលីវចូលរួមថ្នាក់រៀនដេរអាវផាយដោយមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាមចាត់តាំង ក្រោមការណែនាំរបស់អ្នករចនាម៉ូដដូទ្រិនហ្វាយណាម។ ក្រោយពេលបញ្ចប់ថ្នាក់រៀន បងបន្តស្វែងរកជាងដេរដែកប្រកបរបរយូរឆ្នាំដើម្បីរៀនបច្ចេកទេសកាត់ដេរបន្ថែម សម្រេចផលិតផល។ ជិតពាក់កណ្តាលឆ្នាំខិតខំរៀន ដកបទពិសោធន៍ បងស្ទាត់ជំនាញជាមួយរបរ។
ដើមឆ្នាំ២០២៤ បងបើកហាងដេរស្វឹងលីវ។ ជាមួយការច្នៃប្រតិដ្ឋប៉ិនប្រសប់ក្នុងការកាត់ដេរ មូលដ្ឋានដេរបស់បងបង្កបានប្រិយភាពជាមួយអតិថិជន។ សព្វថ្ងៃបងស្វឹងលីវទើបទទួលដេរអាវផាយផងនិងទទួលបង្រៀនរបរអនឡាយឱ្យសិក្ខាកាមប្រហែល២០រូប។ មធ្យមរាល់ខែមូលដ្ឋានដេរបានប្រហែល៥០-៦០កំប្លេរអាវផាយ កម្រិតចំណូលមធ្យមប្រហែល៥០លានដុង។
ឯបងត្រឹងធីមុងធូ នៅមណ្ឌលធើយប៊ិញ២ សង្កាត់ថូកណូកពីបុគ្គលិកការិយាល័យ បងបង្វែរមកលក់នំប្រពៃណី។ ចំពោះបង បណ្តាប្រភេទនំស្រុកកំណើតមិនត្រឹមជាចំណីធ្លាប់ស្គាល់នៅទាំងផ្សារភ្ជាប់ជាមួយអនុស្សាវរីយ៍វ័យកុមារច្រើនជំនាន់។ ផ្តើមពីការស្រឡាញ់នោះ បងសង្ឃឹមបានរក្សាផ្សព្វផ្សាយនំប្រពៃណីណាមបូ ទន្ទឹមនោះធ្វើបានផលិតផលស្អាតពីវត្ថុធាតុធម្មជាតិសមស្របតាមសំណូមពររបស់អ្នកប្រើប្រាស់។
ឆ្នាំ២០២២ បងធូបង្កើតអាជិព ជាមួយដើមទុនបុន្មានលានដុងពីប្រាក់ប្រឹតសំចៃ។ បងស្រីរៀនរបរពីម្តាយនិងស្វែងយល់បន្ថែមតាមបណ្តាញសង្គម។ រយៈពេលដំបូងបងជួបលំបាកមិនតិចដោយផលិតតិចតួច ច្រកចេញមិនស្ថេរភាព។ បុន្តែដោយទឹកចិត្តស្រឡាញ់របរ បងអំណត់ព្យាយាម និងដកបទពិសោធន៍ សុក្រឹតរូបមន្ត ដើម្បីបណ្តាផលិតផលនំប្រពៃណីពីមួយថ្ងៃកាន់តែសម្របជាមួយអតិថិជន។ បើកទូលាយវិនិយោគបងឆ្លៀតប្រើបណ្តាញសង្គមដើម្បីផ្សព្វផ្សាយផលិតផល ទន្ទឹមនោះលក់ផ្ទាល់នាឪកាសចុងសប្តាហ៍នៅមណ្ឌលទេសចរណ៍អុងដេ ក្រុងថ្មើជើងនិញកេវ។ ដោយគំរូស្អាត គុណភាពខ្ពស់បណ្តានំស្រុកកំណើតរបស់បងពីមួយថ្ងៃកាន់តែបានអតិថិជនដឹងស្គាល់។ សព្វថ្ងៃរបរធ្វើនំនាំមកឱ្យបងចំណូលប្រហែល១៥លានដុង/ខែ។
រួមដំណើរបង្កការងារធ្វើ
បុន្មានឆ្នាំកន្លងការងារឧបត្ថម្ភនារីបង្កើតអាជិពបានសមាគមសហព័ន្ធនារីគ្រប់ថ្នាក់ក្នុងទីក្រុងកឹងធើផ្សព្វផ្សាយព្រមៗគ្នា ច្បាមជាប់សំណូមពរជាក់ស្តែង។ អនុវត្តគម្រោងឧបត្ថម្ភនារីបង្កើតអាជិពដំណាក់កាល២០១៧-២០២៥សមាគមគ្រប់ថ្នាក់ចាត់តាំង១៦៥ថ្នាក់ហ្វឹកហាត់ឱ្យជាង៧.៦០០សមាជិកាពីបង្កើតអាជិព អនុវត្តបច្ចេកវិជ្ជាលទ្ធភាពគ្រប់គ្រងនិងសារគមនាគមន៍បង្កើតអាជិព។ រួមជាមួយនោះ សមាគមគ្រប់ថ្នាក់សហការជាមួយបណ្តាផ្នែក អង្គភាព អាជីវកម្មឧបត្ថម្ភនារីជិតដិតព័ត៌មានគោលនយោបាយ អនុវត្តវិទ្យាសាស្ត្របច្ចេកវិជ្ជា បើកទូលាយទីផ្សារច្រកចេញផលិតផល។
ការងារឧបត្ថម្ភទុនបានសមាគមសហព័ន្ធនារីគ្រប់ថ្នាក់យកចិត្តទុកដាក់ជំរុញ។ ឆ្លងតាមកិច្ចសហការជាមួយបណ្តាអង្គការឥណទាន សមាគមសហព័ន្ធនារីគ្រប់ថ្នាក់បង្កលក្ខណៈឱ្យនារីបុលទុនអភិវឧ្ឍសេដ្ឋកិច្ចសរុបទឹកប្រាក់ជាង៥.០០០ពាន់លានដុង។ ទន្ទឹមនោះប្រភពទុនបុលពីមូលនិធិឧបត្ថម្ភនារីអភិវឧ្ឍសេដ្ឋកិច្ចគ្រួសារ៣.០០០រូប។ ពីបណ្តាសកម្មភាពរួមដំណើរជាក់ស្តែង ចលនានារីបង្កើតអាជិពលើភូមិឋានទីក្រុងពីមួយថ្ងៃកាន់តែសាយភាយ។ សមាគមនារីគ្រប់ថ្នាក់ឧបត្ថម្ភនារីបង្កើតអាជិព៥.០០០រូប បង្កើត៥៤សហករណ៍ដោយនារីគ្រប់គ្រងនិង៤៦២ក្រុមសហការ បង្កការងារធ្វើស្ថេរភាពឱ្យនារីជិត៧.៥០០រូប។
អាចឃើញថាការរួមដំណើររបស់អង្គការសមាគមនារីបានឆ្លងកាត់លំបាកជឿជាក់បង្កើតអាជិព ទន្ទឹមនោះរួមចំណែកដោះស្រាយការងារធ្វើ ធានាសុខុមាលភាពសង្គមនិងជំរុញសេដ្ឋកិច្ចភូមិភាគពីមួយថ្ងៃកាន់តែអភិវឧ្ឍ៕
គៀងក្វុក-ចន្ថា