លោកង្វៀងត្វឹងអាញ់ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ និងអនុប្រធានប្រចាំការនៃគណៈចង្អុលការទីក្រុង ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យា ការច្នៃប្រតិដ្ឋនិងផ្លាស់ប្ដូរឌីជីថល បានធ្វើការជាមួយតំណាងថ្នាក់ដឹកនាំនិងអង្គភាពជំនាញរបស់ Viettel កឹងធើ ដើម្បីផ្សព្វផ្សាយអនុវត្តនូវភារកិច្ចអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យាលើភូមិឋានទីក្រុង ឆ្នាំ២០២៦។

លោកង្វៀងត្វឹងអាញ់ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងឱកាសជួបពិភាក្សាការងារ។
តំណាង Viettel កឹងធើ បានឧទ្ទេសនាម ស្នើសុំដំណោះស្រាយមួយចំនួន ដើម្បីជំរុញការផ្លាស់ប្ដូរឌីជីថលសម្រាប់ទីក្រុង។ តាមរយៈនោះ តំណាង Viettel កឹងធើ បានឧទ្ទេសនាមពីទិដ្ឋភាពទូទៅនូវភារកិច្ចនៃការផ្លាស់ប្ដូរឌីជីថលលើភូមិឋានទីក្រុង ដំណាក់កាល ២០២៦-២០៣០ និងដំណើរការផ្លាស់ប្ដូរឌីជីថលរបស់ទីក្រុង ឆ្នាំ២០២៦។ ក្នុងនោះ មានភារកិច្ចចំនួន១៨ ដែលជាភារកិច្ចដ៏លេចធ្លោចំណុះបីក្រុម រួមមាន៖ វេទិកាឌីជីថល និងទិន្នន័យ; សសរស្ដម្ភនៃរដ្ឋាភិបាលឌីជីថល និងសង្គមឌីជីថល; និងវិស័យសេដ្ឋកិច្ចលោតផ្លោះ។ តំណាង Viettel កឹងធើ ក៏បានស្នើឱ្យមានការរួមបញ្ចូល និងបង្កើនកម្រិតមជ្ឈមណ្ឌលទិន្នន័យរបស់ទីក្រុងសម្រេចតាមស្តង់ដារ កសាងប្រព័ន្ធធានាសុវត្ថិភាពព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ទីក្រុងទាំងមូល; កសាង និងអនុវត្តទម្រង់ប្រកបដោយបទដ្ឋាន ជំរុញថ្នាក់ឃុំ សង្កាត់ក្នុងការផ្លាស់ប្ដូរឌីជីថលទូទាំងប្រជាជន និងគ្រប់វិស័យ (សសរស្ដម្ភ ចំនួន៣៖ រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល)។ ព្រមជាមួយនោះ ក៏ស្នើសុំដំណោះស្រាយមួយចំនួនជំរុញការផ្លាស់ប្ដូរឌីជីថលលើវិស័យផ្សេងៗ ដូចជា ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ សេដ្ឋកិច្ចសមុទ្រនិងឡូជីស្ទិក ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាឌីជីថល ការគ្រប់គ្រងទីក្រុង។
ថ្លែងក្នុងឱកាសជួបពិភាក្សាការងារ លោកង្វៀងត្វឹងអាញ់ វាយតម្លៃខ្ពស់ចំពោះការរួមដំណើរ ការគាំទ្រនិងភាពជំនាញរបស់ក្រុមហ៊ុន Viettel ព្រមទាំងសំណើដំណោះស្រាយដើម្បីជំរុញការផ្លាស់ប្ដូរឌីជីថលលើភូមិឋានទីក្រុង។ ទន្ទឹមនឹងនោះ ក៏បានស្នើ Viettel កឹងធើ ធ្វើរបាយការណ៍សំណើដំណោះស្រាយអនុវត្តភារកិច្ចនៃការផ្លាស់ប្ដូរឌីជីថល ផ្ញើទៅគណៈចង្អុលការទីក្រុង អំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្ដូរឌីជីថល ដើម្បីគណៈចង្អុលការប្រគល់ឱ្យអង្គភាពដែលពាក់ព័ន្ធសិក្សាស្រាវជ្រាវ និងផ្តល់យោបល់៕
ក្វឹកថាយ - ពេជ្រសឿន