ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/03/2026 - 13:49

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ផ្តល់​យោ​បល់​លើ​បញ្ហា​សំ​ខាន់ៗ ដើម្បី​ជំ​រុញ​សេដ្ឋ​កិច្ច - សង្គម​អភិ​វឌ្ឍន៍ 

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ ដើម្បី​ពិ​ភាក្សា និង​ផ្តល់​យោ​បល់​លើ​បញ្ហា​នា​នា​ក្នុង​ដែន​សមត្ថ​កិច្ច។ លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង និង​លោក ទ្រឿង​កាញ់​ត្វៀង អនុ​លេខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង រួមធិបតីកិច្ច​ប្រ​ជុំ​នេះ។

ទិដ្ឋ​ភាព​កិច្ច​ប្រ​ជុំ។

ក្នុង​កិច្ច​ប្រ​ជុំ​នេះ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង បាន​ផ្ដល់​យោ​បល់​លើ​របាយ​ការណ៍​ចំ​នួន ១១ រួម​មាន៖

របាយ​ការណ៍​លេខ ៣២៤​-TTr/ĐU ចុះ​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ ឆ្នាំ ២០២៦ របស់​គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង អំ​ពី​ការ​លើក​ជូន​សេចក្តី​ពង្រាង​គម្រោង "អភិ​វឌ្ឍ​ឧស្សា​ហកម្ម​វប្ប​ធម៌ និង​កសាង​ម៉ាក​យី​ហោ​វប្ប​ធម៌​ទី​ក្រុង​កឹង​ធើ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង";

របាយ​ការណ៍​លេខ ៣២៥​-TTr/ĐU ចុះ​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ឆ្នាំ ២០២៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ស្នើ​សុំ​ការ​អនុ​ម័ត​កសាង និង​ប្រ​កាស​ឱ្យ​ប្រើ​សេចក្ដី​សម្រេច​ចិត្ត​ឯក​ទេស​របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង អំពី​ដឹក​នាំ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព និង​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល ២០២៦ - ២០៣៥ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ;

របាយ​ការណ៍​លេខ ៣៣១​-TTr/​ĐU ចុះ​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ ឆ្នាំ ២០២៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំពី​សេចក្តី​ពង្រាង​សេចក្តី​សម្រេច​ចិត្ត​លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តាល និង​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិបាល​គុណ​ភាព​ខ្ពស់​នៅ​ទី​ក្រុង​កឹង​ធើ ដើម្បី​សក្តិ​សម​ជា​មជ្ឈ​មណ្ឌល​របស់​តំ​បន់ ដំ​ណាក់​កាល ២០២៥ - ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៣៥;

របាយ​ការណ៍​លេខ ៣៣៣​-TTr/ĐU ចុះ​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ ឆ្នាំ ២០២៦ របស់​គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំ​ពី​ការ​លើក​ជូន​សេចក្តី​ពង្រាង​គម្រោង​គោល​ការណ៍​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អំ​ពី​ជំ​រុញ​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍​ក្នុង​ស្ថាន​ភាព​ថ្មី;

របាយ​ការណ៍​លេខ ៣៣៤​-TTr​/ĐU ចុះ​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ ឆ្នាំ ២០២៦ របស់​គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំពី​ការ​លើក​ជូន​សេចក្តី​ពង្រាង​សេចក្តី​សម្រេច​ចិត្ត​កសាង​ទី​ក្រុង​កឹង​ធើ​បៃ​តង បន្សាំ​នឹង​បម្រែ​បម្រួល​អា​កាស​ធាតុ និង​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព ដំ​ណាក់​កាល ២០២៦ - ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៣៥;

របាយ​ការណ៍​លេខ ៣៣៩​-TTr/ĐU ចុះ​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២៦ របស់​គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទាក់​ទង​នឹង​សេចក្តី​ពង្រាង​សេចក្តី​សម្រេច​ចិត្ត អំពី​បង្វែរ​រចនា​សម្ព័ន្ធ​ពល​កម្ម​ពី​កសិ​កម្ម​ទៅ​ក្រៅ​កសិ​កម្ម;

របាយ​ការណ៍​លេខ ៣៤៥​-TTr​/ĐU ចុះ​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០២៦ របស់​គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំពី​ការ​ស្នើ​សុំ​យោ​បល់​លើ​សេចក្តី​ពង្រាង​កម្ម​វិធី​អភិ​វឌ្ឍ​ទី​ក្រុង​កឹង​ធើ​ដល់​ឆ្នាំ ២០៣០;

របាយ​ការណ៍​លេខ ៣៦០​-TTr​/ĐU ចុះ​ថ្ងៃ​ទី ៤ ខែ​មី​នា ឆ្នាំ ២០២៦ របស់​គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំពី​ការ​កសាង​សេចក្តី​សម្រេច​ចិត្ត​អំ​ពី​ជំ​រុញ​ការ​កសាង​យន្ត​ការ​គោល​នយោ​បាយ​ពិ​សេស​ដោយ​ឡែក លេច​ធ្លោ ជំ​រុញ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ទី​ក្រុង​កឹង​ធើ;

របាយ​ការណ៍​លេខ ៣៦៦​-TTr​/ĐU ចុះ​ថ្ងៃ​ទី ៦ ខែ​មី​នា ឆ្នាំ ២០២៦ របស់​គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំពី​ការ​ស្នើ​សុំ​យោ​បល់​ប្រ​កាស​ឱ្យ​ប្រើ​សេចក្តី​ពង្រាង​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង អំ​ពី​អភិ​វឌ្ឍ​កសិ​កម្ម​គុណ​ភាព​ខ្ពស់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​ដល់​ឆ្នាំ​២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៥០;

របាយ​ការណ៍​លេខ ៣៦៧​-TTr​/ĐU ចុះ​ថ្ងៃ​ទី ៩ ខែ​មី​នា ឆ្នាំ ២០២៦ របស់​គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំពី​ការ​កសាង​គម្រោង​អភិ​វឌ្ឍ​កង​ជួរ​កម្មា​ភិបាល​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ទី​ក្រុង​កឹង​ធើ ដំ​ណាក់​កាល ២០២៦ - ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៤៥;

របាយ​ការណ៍​លេខ ៣៧១​-TTr/​ĐU ចុះ​ថ្ងៃ​ទី ១២ ខែ​មី​នា ឆ្នាំ ២០២៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំពី​សេចក្តី​ពង្រាង​គម្រោង "យក​ភា​សា​អង់​គ្លេស​ជា​ភា​សា​ទី​ពីរ​នៅ​ក្នុង​សា​លា​រៀន​ដំ​ណាក់​កាល ២០២៥ - ២០៣៥ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៤៥" នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។

បណ្តា​មតិ​យោ​បល់​របស់​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង និង​ថ្នាក់​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ថ្លែង​ការណ៍​ស្នើ​គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ចង្អុល​ការ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​មន្ទីរ គណៈ ផ្នែក​ទី​ក្រុង​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ឯក​សារ​ធ្វើ​សេនា​ធិការ​កសាង ធា​នា​កម្ម​វិធី គម្រោង សេចក្តី​សម្រេច​ចិត្ត ពេល​ប្រ​កាស​អនុ​វត្ត​ធា​នា​ត្រឹម​ត្រូវ​តាម​សេចក្តី​កំ​ណត់ និង​មាន​ប្រ​សិទ្ធ​ភាព៕

អាញ​យុង - ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ