ជាច្រើនឆ្នាំចូលរួមការងារនៅភូមិភាគ លោកឡេយ្វីតឹង លេខាសាខាបក្ស ប្រធានមណ្ឌលធើយហ្វា ២ សង្កាត់ធើយឡុងតែងអស់ពីចិត្ត មានការទទួលខុសត្រូវក្នុងការងារ។ លោកនិងសមូហភាពគណៈប្រតិបត្តិការសាខាបក្ស គណៈប្រជាជនមណ្ឌលពង្រីកតួនាទីស្នូលក្នុងដឹកនាំ ប្រមូលផ្តុំកម្លាំងមហាសាមគ្គីរបស់កម្មាភិបាល បក្ខជននិងប្រជាជន ដើម្បីកសាងមណ្ឌលអាសយជនកាន់តែរីកចម្រើន។

លោកឡេយ្វីតឹង (ខាងឆ្វេង) ជូនអំណោយប្រជាជនមានស្ថានភាពលំបាកក្នុងមណ្ឌល។
លោកតឹង ធ្លាប់កាន់តួនាទីជាប្រធានសាខាមាគមអតីតយុទ្ធជននិងជាប្រធានមណ្ឌលនាឆ្នាំ២០១២។ ចាប់ពីឆ្នាំ២០១៩មក លោកជាលេខាសាខាបក្ស ប្រធានមណ្ឌល។ ក្នុងដំណាក់កាលបំពេញការងារ លោកតឹង រួមជាមួយគណៈប្រតិបត្តិការគណៈប្រជាជនមណ្ឌល ផ្សព្វផ្សាយនូវដំណោះស្រាយជាច្រើន ជួយប្រជាជនលើកកម្ពស់ជីវភាពកសាងមណ្ឌលអាស្រ័យជនមួយថ្ងៃកាន់តែអភិវឌ្ឍន៍។
បច្ចុប្បន្នមណ្ឌលធើយហ្វា២ មាន៤២៦គ្រួសារ ដោយមានប្រជាជនជិត២.០០០រូប។ ដើម្បីជួយប្រជាជនកែប្រែសេដ្ឋកិច្ចលើកកម្ពស់ជីវភាព លោកតឹង និងកម្មាភិបាល បក្ខជនសាខាមណ្ឌល ឧបត្ថម្ភប្រជាជនអនុវត្តវិទ្យាសាស្ត្របចេ្ចកទេសក្នុងការផលិត ស្នើថ្នាក់លើឧបត្ថម្ភពូជដំណាំ ឧបត្ថម្ភបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គម។ល។ បច្ចុប្បន្ន ផ្ទៃដីចម្ការជាង ១០០ហិកតា លើភូមិឋានភូមិគ្របដណ្ឌប់ដោយរុក្ខជាតិឈើហូបផ្លែ ក្នុងនោះ មានជិត ៨០ហិកតាបានប្រមូលផល។ រួមជាមួយនោះ លោកតឹង តែងយកចិត្តទុកដាក់ដល់ការងារសុខុមាលភាពសង្គម។ លេចធ្លោក្នុងរយៈ៧ឆ្នាំកន្លង លោករួមជាមួយសមូហភាពសាខាបក្ស គណៈប្រជាជនមណ្ឌលកៀរគរបណ្តាប្រភពកម្លាំងឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ផ្ទះមេត្តាធម៌ចំនួន២០ខ្នងលើភូមិឋាន ជួយគ្រួសារជាច្រើនឆ្លងកាត់លំបាក ឈានឡើងស្ថិរភាពជីវភាព។ បច្ចុប្បន្ន មណ្ឌលគ្មានគ្រួសារក្រ នៅតែ២២គ្រួសារក្បែរក្រ។
ទន្ទឹមនឹងនោះ លោកតឹង រួមជាមួយសាខាបក្ស គណៈប្រជាជន គណៈការងាររណសិរ្សមាតុភូមិនិងបណ្តាសាខាក្រុម សមាគមមណ្ឌលសកម្មឃោសនា ចលនាប្រជាជនបរិច្ចាគដី រួមចំណែកជាទឹកប្រាក់ កម្លាំងពលកម្ម ចូលរួមកសាងបណ្តាសំណង់គមនាគមន៍ជនបទ។ បច្ចប្បន្ន បណ្តាដងផ្លូវបូលូអូប ប្រវែង១.៤០០ម៉ែត្រ ទទឹង៣,៥ម៉ែត្រ ដងផ្លូវពីស្ពានបូលូដល់ស្ពានគិញប្រវែង ១.៧០០ម៉ែត្រ ទទឹង៣ម៉ែត្រ បានលើកកម្ពស់ក្រាលបេតុងស្អាតបាត ស្ពានបូលូ ស្ពានប្រឡាយធ្វីឡើយនិងស្ពានចម្ការអុងហ្វាងទោក បានលើកកម្ពស់កសាងរឹងមាំ។
ក្នុងការងារកសាងបក្ស លោកតឹងនិងគណៈប្រតិបត្តិការ យកចិត្តទុកដាក់កសាងសាខាបក្សមណ្ឌលតម្លាភាពមុតមាំ។ ក្នុងនោះអនុវត្តមធ្យ័តការងារប្រជុំសាខាបក្ស ពង្រីកស្មារតីសាមគ្គីឯកភាពក្នុងបណ្តាបក្ខជន។ សាខាបក្សយកចិត្តទុកដាក់ដល់ការងារបង្កប្រភពមហាជនឆ្នើមដើម្បីពង្រីកបក្ខជន ឆ្លងតាមនោះ រាល់ឆ្នាំសាខាបក្សបានបញ្ចូលបក្ខជនថ្មី១រូប បង្កើនចំនួនបក្ខជនឡើងដល់២២រូប។ រាល់ឆ្នាំសាខាបក្សបានគណៈកម្មាធិការបក្សវាយតម្លៃសម្រេចល្អភារកិច្ចឡើងទៅ។ លោកតឹងបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ស្ងើចសរសើរ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ជូនប័ណ្ណសរសើរមានស្នាដៃឆ្នើមក្នុងរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ៕
អាងបិញ - ចន្ថា