អនុវត្តល្អនូវគោលនយោបាយជំនួយដល់ជនជាតិភាគតិច ក្នុងនោះ ទីក្រុងកឹងធើ បានផ្ដោតលើការកាត់បន្ថយភាពក្រីក្រ យកចិត្តទុកដាក់ថែទាំសុខភាព លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនជនរួមជាតិខ្មែរដោយឥតឈប់ឈរ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច- សង្គមរបស់ទីក្រុង។

ដោយសារប្រភពទុនពីធនាគារគោលនយោបាយសង្គម បានជួយជនរួមជាតិខ្មែរពង្រីកទម្រង់ចិញ្ចឹមសត្វ។
ក្រោយពីរួមបញ្ចូល ទីក្រុងបន្តផ្សព្វផ្សាយ អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១- ២០៣០ ដំណាក់កាល ១៖ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ នៅលើភូមិឋានខេត្ត ក្រុងចំនួន ០៣ ប្រភពទុន ដែលបានផ្តល់ដំណាក់កាល ២០២២ - ២០២៥ សម្រាប់ខេត្តសុកត្រាំង និងហូវយ៉ាង ផ្សព្វផ្សាយអនុវត្តកម្មវិធីសរុបជាង ១.៥២០ ពាន់លានដុង។ ទីក្រុងកឹងធើ (ចាស់) ទោះបីមិនបានផ្តល់ថវិកាពីមជ្ឈិមក៏ដោយ ប៉ុន្តែបានម្ចាស់ការ ផ្គួបបញ្ចូលថវិកាចំនួន ៦៤,២៨ ពាន់លានដុង ពីថវិកាភូមិភាគ ដើម្បីផ្សព្វផ្សាយអនុវត្តគម្រោងឧបត្ថម្ភអភិវឌ្ឍការផលិតដល់ជនជាតិភាគតិច។
ក្រៅពីនោះ ទីក្រុងកឹងធើនៅទាំងផ្តល់ជូនធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃដល់ជនជាតិភាគតិច ក្នុងឆ្នាំ ២០២៥ បានឧបត្ថម្ភទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលចំនួន២.៣៥៩ គិតជាទឹកប្រាក់សរុប ១.១៩០.១០០.៦០០ ដុងពីថវិកាភូមិភាគ។ សមមិត្ត លីមិញហា អនុប្រធានការិយាល័យគោលនយោបាយនិងឃោសនានៃមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ឱ្យដឹង៖ “ការអនុវត្តគោលនយោបាយជនជាតិបានជួយឱ្យជីវភាពរបស់ជនរួមជាតិ ជាសារវន្តធានាលក្ខណៈ ស្ថិរភាព ការងារសុខុមាលភាពសង្គមបានយកចិត្តទុកដាក់អនុវត្តល្អ។ កម្មវិធីទិសដៅជាតិ និងកម្មវិធី គម្រោង គោលនយោបាយជាប់ពាក់ព័ន្ធដល់ជនជាតិភាគតិច បន្តបានគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តសម្រេចបានលទ្ធផលជាវិជ្ជមាន; ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនជាតិភាគតិចបន្តបានយកចិត្តទុកដាក់វិនិយោគ។ ការថែទាំសុខភាពបានយកចិត្តទុកដាក់ ដោយផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលឥតគិតថ្លៃដល់ជនជាតិភាគតិចនៅលើភូមិឋាន”។ បងស្រីលីធីសាភាព នៅសង្កាត់ភូឡើយ ឱ្យដឹង៖ “ថ្មីៗនេះ ខ្ញុំទៅពិនិត្យជំងឺនៅមន្ទីរពេទ្យសុកត្រាំង ហើយវេជ្ជបណ្ឌិត ឱ្យថតកាំរស្មីអ៊ិចនិងឆ្លុះអេកូ ដោយសារមានប័ណ្ណធានារ៉ាប់រងសុខាភិបាល ទើបខ្ញុំបង់ប្រាក់តិច។ សព្វថ្ងៃ រំលងមួយសប្តាហ៍ គឺទៅពិនិត្យជំងឺឡើងវិញម្តង ដើម្បីវេជ្ជបណ្ឌិតពិគ្រោះនិងឱ្យថ្នាំផឹក ព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងនិងជំងឺលើសឈាម”។
ការអនុវត្តនូវគោលនយោបាយជនជាតិ បានទីក្រុងផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាព នៅតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ។ អាស្រ័យហេតុនោះ ជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិបានកែលម្អជាលំដាប់ និងលើកកម្ពស់លើគ្រប់វិស័យ។ ជនរួមជាតិខ្មែរនៅទាំងចូលរួមរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ តែងសាមគ្គី រួមកម្លាំងគ្នា ដើម្បីកសាងមាតុភូមិកាន់តែស៊ីវិល័យនិងសម្បូររុងរឿង៕
ដាលីន - វិមាន