24/02/2026 - 10:18

ប្រ​ភព​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ជា​បង្អែក​របស់​គ្រួ​សារ​ក្រី​ក្រ 

ប្រ​ភព​ទុន​ឥណ​ទាន​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម គឺ​ជា “កម្លាំង​ចល​ករ” ជួយ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ មាន​លក្ខណៈ​វិនិ​យោគ​លើ​ការ​ផលិត និង​ការ​ចិញ្ចឹម​សត្វ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​លំ​នឹង និង​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។​

ទម្រង់​ចិញ្ចឹម​អន្ទង់​របស់​បង​ផាម​វុាំង​អ៊ុក នៅ​ឃុំ​ត្រឿង​ខាញ់​ ទី​ក្រុង​កឹង​ធើ។

តាម​ប្រ​សាសន៍​លោក ង្វៀង​វិញ​ថ ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​តឹង​ហ្វា បាន​ឱ្យ​ដឹង៖ គិត​មក​ដល់​ពេល​នេះ សមា​គម​គ្រប់​គ្រង​ក្រុម​សន្សំ​និង​បុល​ទុន​ចំ​នួន ៦២ ក្រុម ដោយ​មាន​សមា​ជិក ២.៩៤៥ នាក់ សរុប​ប្រាក់​បំ​ណុល​ជាង ១១២​ពាន់​លាន​ដុង។​ ប្រ​ភព​ទុន​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង ជួយ​បន្ថយ​ភាព​ក្រី​ក្រ បង្ក​ការ​ងារ​ធ្វើ​និង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ។​

តួយ៉ាង​ដូច​ជា​គ្រួ​សារ​លោក​ ថាច់​ញឹម នៅ​ភូមិ​បៃ​ង៉ាង ឃុំ​តឹង​ហ្វា មុខ​របរ​សំ​ខាន់​គឺ​ធ្វើ​ស្រែ ប៉ុន្តែ ដោយ​សារ​តំ​បន់​ដី​ទំ​នាប ហេតុ​នេះ​នៅ​ឆ្នាំ ២០១០ គាត់​បាន​កែ​ប្រែ​ដី​ស្រែ​ ១ ហិក​តា មក​ដាំ​ឈើ​ហូប​ផ្លែ​វិញ។​ ដើម្បី​កែ​ប្រែ​ដី​គឺ​ទាម​ទារ​ត្រូវ​មាន​ដើម​ទុន។​ អា​ស្រ័យ​ភូមិ​ភាគ​ឧទ្ទេស​នាម លោក​បុល​ទុន​អា​ទិភាព​ចំ​នួន ៣០ លាន​ដុង ដាំ​ស្វាយ​កែវ រមៀត​ចំ​នួន​ ១.០០០ ដើម។​ ដោយ​ការ​ព្យា​យាម ប្រ​កប​ការ​ងារ​រក​ស៊ី ក្រោយ​រយៈ​ពេល​ជាង ៥ ឆ្នាំ ទម្រង់​ផលិត​របស់​គ្រួ​សារ​គាត់​ទទួល​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់។​ លោក​ថាច់​ញឹម សំ​ណេះ​សំ​ណាល៖ “ជា​មួយ​ស្វាយ​កែវ​រមៀត ១.០០០ ដើម ក្រោយ រយៈ​ពេល​ដាំ​ជាង ៣ ឆ្នាំ នឹង​អាច​ប្រ​មូល​ផល ហើយ​ក្នុង​មួយ​ឆ្នាំៗ​ប្រ​មូល​ផល ២ ដង បាន​ផ្លែ​ប្រ​មាណ ១០ តោន ជា​មួយ​តម្លៃ​ចន្លោះ​ពី ៣០​.០០០ ទៅ​ ៨០.​០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម។​ ក្រោយ​ពី​ទូ​ទាត់​ចំ​ណាយ​រួច នៅ​ចំ​ណេញ​ប្រ​ហែល​ ៣០០ លាន​ដុង។​ អា​ស្រ័យ​ការ​ដាំ​ស្វាយ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​លំ​នឹង និង​ក្លាយ​ជា​គ្រួ​សារ​ធូរ​ធារ​នៅ​ភូមិ​ភាគ”។​

ចំ​ណែក​បង​ ផាម​វុាំង​អ៊ុក នៅ​ភូមិ​ភូធឺ​ ឃុំ​ត្រឿង​ខាញ់ ចែក​រំលែក៖ “អា​ស្រ័យ​ប្រ​ភព​ទុន​បុល​ពី​គោល​នយោ​បាយ​សង្គម បាន​ជួយ​ឱ្យ​គ្រួ​សារ​ខ្ញុំ​មាន​លក្ខណៈ​បន្ថែ​ម​ក្នុង​ការ​រក​ស៊ី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច កែ​លម្អ​ជីវភាព និង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។ បាន​ដឹង​ថា ក្រោយ​ពេល​ស្វែង​យល់ សិក្សា​ស្រាវ​ជ្រាវ​ពី​បច្ចេក​ទេស​ចិញ្ចឹម​អន្ទង់​គ្មាន​ភក់ នៅ ឆ្នាំ​ ២០២០ បង​អ៊ុក បាន​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម ៤០​លាន​ដុង វិនិ​យោគ​ធ្វើ​អាង​បួន​ជ្រុង​ចំ​នួន​ ២ និង​ដាក់​កូន​អន្ទង់ ២.០០០ ក្បាល។​ ក្រោយ​មួយ​រយៈ​ពេល សង្កេត​ឃើញ​ការ​ចិញ្ចឹម​អន្ទង់​មាន​ភាព​ងាយ​ស្រួល​ គ្រាន់​តែ​ចិញ្ចឹម​ឱ្យ​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​និង​ប្រ​ភព​ទឹក​ស្អាត​បាត ហេតុ​នេះ​នៅ​ដើម​ឆ្នាំ​២០២៣ បង​ក៏​បន្ត​ដាក់​ចិញ្ចឹម​ថែម ១២​.០០០ ក្បាល​ទៀ​ត ដើម្បី​បង្កើន​បរិ​មាណ។​ ក្រោយ​រយៈ​ពេល​ចិញ្ចឹម ១០​ខែ ជា​មធ្យម​អន្ទង់ ១ ក្បាល មាន​ទម្ងន់​ពី ២០០ ក្រាម​ដល់ ៣០០ ក្រាម។​ បង​អ៊ុក ចែក​រំលែក​ “ជា​មួយ​អន្ទង់ ១៤.០០០ ក្បាល ក្រោយ​រយៈ​ពេល​ចិញ្ចឹម​ ១០ ខែ ខ្ញុំ​លក់​ចេញ​បាន​ជិត ៣ តោន ប្រ​សិន​បើ​អន្ទង់​បាន​ថ្លៃ គឺ​ចំ​ណេញ​បាន​ប្រ​ហែល ១០០ លាន​ដុង”។​

“ប្រ​ភព​ទុន​អា​ទិភាព​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម បាន​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ​និង​មុខ​សញ្ញា​គោល​នយោ​បាយ​ជា​ច្រើន​មាន​ភាព​មោះ​មុត​វិនិ​យោគ​ក្នុង​ការ​ផលិត​អភិ​វឌ្ឍ ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព ជា​ជំ​ហាន​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ជូន​ប្រ​ជា​ជន​បន្តិច​ម្តងៗ” - សម​មិត្ត​ ត្រឿង​ហ្វាង​ង្វៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ត្រឿង​ខាញ់ បាន​ផ្តល់​ព័ត៌​មាន ដូច្នេះ៕   

                       ថាញ​វុាំង - ថាច់​ធី

ចែករំលែកអត្ថបទ