ឆ្នាំ២០២៥ មន្ទីរជនជាតិនិងសាសនា បានផ្តុំកម្លាំងយ៉ាងប្តូរផ្តាច់ ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព គោលនយោបាយជនជាតិ ពិសេសគឺកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច- សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល ២០២១ - ២០២៥ (ហៅកាត់ថា កម្មវិធី) រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចរបស់ខេត្ត។

សមមិត្តង្វៀងធូតឺ នាយិកាមន្ទីរជនជាតិនិងសាសនាខេត្តកាម៉ាវ។
ឆ្នាំ២០២៥ យោងលើមូលដ្ឋានរួមបញ្ចូល ២ ខេត្ត បាកលីវនិងកាម៉ាវ មន្ទីរបានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត ចង្អុលការអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី គម្រោង គោលនយោបាយសម្រាប់ជនជាតិភាគតិចលើភូមិឋានខេត្ត; ធានាថា គោលនយោបាយបានផ្សព្វផ្សាយព្រមៗគ្នា បន្តបន្ទាប់រលូន ពិសេសគឺ បែងចែកប្រភពទុន ១០០% និងតាមដាន ជំរុញការផ្តល់ផ្ទេរប្រភពទុននៃកម្មវិធី។ ឆ្នាំ ២០២៥ ខេត្តបានផ្តល់ផ្ទេរថវិកាជាង ៨៨ ពាន់លានដុង សម្រេចអត្រា ៦០,៨៥% ដំណាក់កាល ២០២១ - ២០២៥ បានផ្តល់ផ្ទេរថវិកាជាង ៣៥១ ពាន់លានដុង សម្រេចអត្រាជាង៧៩%។ ឆ្នាំ ២០២៥ ខេត្តឧបត្ថម្ភសាងសង់លំនៅឋានជូនជនជាតិភាគតិចក្រីក្រដល់ ៨៣០ គ្រួសារ; ជនជាតិភាគតិចក្រីក្រ ៦២ គ្រួសារ ទទួលបានជំនួយដីសង់ផ្ទះ; ជនជាតិភាគតិចក្រីក្រ ៤១៨ គ្រួសារ ខ្វះដីបង្កបង្កើនផល ទទួលបានជំនួយផ្លាស់ប្តូរមុខរបរ; ឧបត្ថម្ភទឹកស្អាតប្រើប្រាស់រាយប៉ាយជូនជនជាតិភាគតិចក្រីក្រ ៨៤៤ គ្រួសារ; កសាងស្ថានីយផ្គត់ផ្គង់ទឹកស្អាត ៣ កន្លែង; ពលករជាជនជាតិភាគតិចក្រីក្រ ក្បែរក្រជាង ៦.០០០នាក់បានបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតដំបូងក្រោម៣ខែ; វិនិយោគថ្មី បង្កើនកម្រិតផ្លូវគមនាគមន៍ជនបទជាង ១៨៥ គីឡូម៉ែត្រ; ជួសជុល បង្កើនកម្រិតវិទ្យាល័យជនជាតិអន្តេវាសិក ៣ សាលា។
ផ្តើមពីសមិទ្ធផលដែលសម្រេចបាន ជីវភាពជនជាតិភាគតិចបានកើនឡើងជាលំដាប់ តំបន់ជនបទរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម រក្សាស្ថិរភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិឋាន។ បច្ចុប្បន្ន អត្រាគ្រួសារជនជាតិភាគតិចក្រីក្រទូទាំងខេត្តនៅត្រឹមតែ ២% ជនជាតិភាគតិច ១០០% នៅតំបន់ក្រលំបាក បានផ្តល់ធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ។ តាមរយៈនោះ ពង្រឹងទំនុកចិត្តរបស់ជនជាតិភាគតិច អ្នកកាន់សាសនា ចំពោះបក្សនិង រដ្ឋ រក្សារឹងមាំផែនមហាសាមគ្គីទូទាំងជនជាតិ។
ដើម្បីអនុវត្តល្អរាល់ភារកិច្ច ភាគកម្រិតផែនការឆ្នាំ ២០២៦ រយៈពេលខាងមុខ មន្ទីរបន្តអាទិភាពប្រភពធនធានផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាពរាល់កម្មវិធីគម្រោង និងគោលនយោបាយចំពោះតំបន់ជនជាតិភាគតិច; ជាពិសេស ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត ធ្វើឱ្យសុក្រឹតយន្តការកសាងផែនការ បែងប្រភពទុន និងផ្សព្វផ្សាយកម្មវិធីលើភូមិឋានខេត្តឱ្យបានទាន់ពេល ចំមុខសញ្ញាទទួលផល ធានាជីវភាពជូនជនជាតិភាគតិច។
ទន្ទឹមនឹងនោះ សហការជាមួយមន្ទីរ ផ្នែកពាក់ព័ន្ធនិងអ្នកមានប្រិយភាព ជំរុញការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ដល់ជនជាតិភាគតិច; ផ្សព្វផ្សាយអនុវត្តគម្រោងឧបត្ថម្ភមុខរបររកស៊ីដល់គ្រួសារគោលនយោបាយដែលមានជីវភាពលំបាក គ្រួសារក្រីក្រ ក្បែរក្រ និងគ្រួសារជនជាតិភាគតិច លើភូមិឋានខេត្តកាម៉ាវ ដំណាក់កាល ២០២៥ - ២០២៧; បង្កើនការត្រួតពិនិត្យលទ្ធផលផ្សព្វផ្សាយអនុវត្តរាល់កម្មវិធី គម្រោង គោលនយោបាយ ដើម្បីកត់សម្គាល់បានទាន់ពេលនូវចំណុចខ្វះចន្លោះ ការលំបាក ជំពាក់ជំពិននៅមូលដ្ឋាននិងធ្វើសេនាធិការ សំណើដោះស្រាយសមស្រប របាយការណ៍ដល់ផ្នែកសមត្ថកិច្ច ពិនិត្យ ចង្អុលការ សំដៅធានាគោលនយោបាយជនជាតិ កម្មវិធី គម្រោងបានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព ជួយជនជាតិភាគតិចមានជីវភាពលំនឹង ចាកផុតភាពក្រីក្រដោយចីរភាព៕
លីធាន(កត់ត្រា)-លីសៀ