10/02/2026 - 06:35

ក្តី​រីក​រាយ​ផ្ដើម​ពី​គោល​នយោ​បាយ​ 

ជា​ច្រើន​ឆ្នាំ​កន្លង ទី​ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ដល់​ជន​ជាតិ​ភាគ​តិច។​ ក្នុង​នោះ គោល​នយោ​បាយ​ឧប្ថម្ភ​បុល​ទុន​អា​ទិភាព​ ផ្តល់​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម លំ​នៅ​ឋាន...បង្ក​ក្តី​ទំ​នុក​ចិត្ត​និង​កម្លាំង​ជំ​រុញ​ដល់​គ្រួ​សារ​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវ​ភាព។​

អា​ស្រ័យ​ចិញ្ចឹម​ជ្រូក ទើប​ជីវ​ភាព​របស់​បង​ហ្វិញ​វុាំង​វ៉ូវ កាន់​តែ​ធូរ​ធារ​ឡើង។

តាម​ប្រ​សាសន៍​លោក​ឡេ​ក្វឹក​ទ្រីវ ប្រ​ធាន​ការិ​យា​ល័យ​វប្ប​ធម៌-សង្គម សង្កាត់​វី​តឹង​ មណ្ឌល​ ១៥ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ជីវ​ភាព​នៅ​ជួប​លំ​បាក។​ ច្រើន​ឆ្នាំ​កន្លង អា​ស្រ័យ​មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​បុល​ទុន​ឥណ​ទាន ផ្តល់​ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម លំ​នៅ​ឋាន ជួយ​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​មាន​លក្ខណៈ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ ជីវ​ភាព​កាន់​តែ​ប្រ​សើរ​ឡើង។​ សព្វ​ថ្ងៃ​ មណ្ឌល ១៥ នៅ​ត្រឹម​តែ ១ គ្រួ​សារ​ក្រី​ក្រ និង ៧ គ្រួ​សារ​ក្បែរ​ក្រ។​

ជាក់​ស្ដែង​ដូច​បង​ហ្វិញ​វុាំង​វ៉ូវ នៅ​មណ្ឌល​ ១៥ ជា​គ្រួ​សារ​ក្រ ពេល​បាន​រដ្ឋ​ឧបត្ថម្ភ​សាង​សង់​លំ​នៅ​ឋាន បុល​ទុន​ ៤០ លាន​ដុង​ដើម្បី​ទិញ​ជ្រូក​ចិញ្ចឹម។​ អា​ស្រ័យ​ការ​ឧស្សាហ៍​ព្យា​យាម​ ស៊ូ​លំ​បាក រៀន​សូត្រ​ស្រាវ​ជ្រាវ​ពី​បច្ចេក​ទេស​ថែ​ទាំ​ទើប​ការ​ចិញ្ចឹម​ជ្រូក​មាន​ប្រ​សិទ្ធ​ភាព ជីវ​ភាព​គ្រួ​សារ​ បង​វ៉ូវ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ធូរ​ធារ​ឡើង។​ បង​វ៉ូវ ឱ្យ​ដឹង៖ “ពេល​បុល​ទុន​បាន​ ៤០ លាន​ដុង ខ្ញុំ​សង់​ទ្រុង​និង​ទិញ​កូន​ជ្រូក​ ១០ ក្បាល​មក​ចិញ្ចឹម។​ លើក​ដំ​បូង​ ខ្ញុំ​លក់​ ១០ ក្បាល​ ក្រោយ​ពី​ទូទាត់​រួច​រាល់​នៅ​ចំ​ណេញ​ជាង​ ៣០ លាន​ដុង។​ ការ​ចិញ្ចឹម​នាំ​មក​ប្រ​សិទ្ធ​ភាព ខ្ញុំ​ក៏​បាន​ពង្រីក​ទ្រុង​បន្ថែម​ បង្កើន​ហ្វូង​ជ្រូក​ពី ២០-៣០ កូន​ក្នុង​មួយ​ល្បាស់។​ បន្ទាប់​ពី​ឃើញ​ហ្វូង​ជ្រូក​ធំ​ធាត់​ជិត​នឹង​លក់​បាន ខ្ញុំ​ក៏​ទិញ​កូន​ជ្រូក​មក​ចិញ្ចឹម​បន្ត​ ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​ចិញ្ចឹម​បាន​៣​ល្បាស់។​ ថ្មីៗ​នេះ ខ្ញុំ​ទើប​លក់​ជ្រូក​ ១០ ក្បាល ជា​មធ្យម​ក្រោយ​ពី​ផាត់​ទាត់​ នៅ​ចំ​ណេញ ២,៥ លាន​ដុង​ក្នុង​មួយ​ក្បាល”។​ អា​ស្រ័យ​ការ​ចិញ្ចឹម​ជ្រូក​ បង​វ៉ូវ ក៏​បាន​ជួស​ជុល​ផ្ទះ​និង​ជួល​ដី​ធ្វើ​ស្រែ​ជិត ៣០ កុង ជីវ​ភាព​គ្រួ​សារ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង។​

ឆ្នាំ​ ២០២៦ ឃុំ​មី​ហឿង បាន​ចលនា​សប្បុ​រស​ជន ជួយ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ចំ​នួន ៧៥ ខ្នង​ជូនគ្រួ​សារ​ក្រី​ក្រ ជួប​លំ​បាក​អំ​ពី​លំ​នៅ​ឋាន (ផ្ទះ​មួយ​ខ្នងៗ​មាន​តម្លៃ​ ៦០ លាន​ដុង)។​ អ្នក​មីង​យីប​ធីនី នៅ​ភូមិ​បឹង​កក់ ចែក​រំលេក​ដោយ​ក្តី​រីក​រាយ “ប៉ុន្មាន​ឆ្នាំ​កន្លង គ្រួ​សារ​ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម​ ទ្រេត​ទ្រោត នៅ​ពេល​ភ្លៀង​ខ្យល់​ម្តងៗ​ គឺ​ខ្ញុំ​រត់​ទៅ​ជ្រក​ផ្ទះ​មា​មីង​ជិត​ខាង។​ ប្តី​ប្រ​ព័ន្ធ​ខ្ញុំ​ធ្វើ​ការ​ឈ្នួល​នៅ​ក្នុង​ភូមិ បាន​ត្រឹម​ដោះ​ស្រាយ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃប៉ុណ្ណោះ ដូច្នេះ ទើប​មិន​សល់​សម្រាប់​ជុស​ជុល​ផ្ទះ។​ ផ្ទះ​ខ្ញុំ​មុន​នេះ ក៏​ជា​ផ្ទះ​មេត្តា​ធម៌​ដែរ​ សព្វ​ថ្ងៃ​នេះ​ទ្រុឌ​ទ្រោម ហើយ​បាន​រដ្ឋ​អំ​ណាច​ជំ​នួយ​ផ្ទះ​ថ្មី​រឹង​មាំ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់! សព្វ​ថ្ងៃ​ ប្តី​ប្រ​ព័ន្ធខ្ញុំ​ស្ងប់​អា​រម្មណ៍​ទៅ​ធ្វើ​ការ​រក​ស៊ី​ មិន​បា​រម្មណ៍​ដូច​មុន​ទៀត”។​

តាម​ប្រ​សាសន៍ ​លោក​សើុង​សា​រ៉ាញ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​មី​ហឿង ឃុំ​មាន​ប្រ​ជា​ជន​ជាង​ ៥៦% ជា​ជន​រួម​ជាតិ​ខ្មែរ ដូច្នេះ ឃុំ​តែង​ទទួល​បាន​គោល​នយោ​បាយ​វិនយោគ​ជា​ច្រើន។​ អនុ​វត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំង “បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម” អា​ស្រ័យ​រដ្ឋា​ភិបាល​បំ​ផុស ឃុំ​បាន​ជួស​ជុល​ផ្ទះ​ ២២ ខ្នង សាង​សង់​ថ្មី ១៥០ ខ្នង​ សរុប​តម្លៃ​ទឹក​ប្រាក់​ ១១,២ ពាន់​លាន​ដុង។​ ទន្ទឹម​នឹង​នោះ ឃុំ​នៅ​ទាំង​ចលនា​សប្បុ​រស​ជន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ ៧៥ ខ្នង​ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ​ដែល​ ជួប​លំ​បាក​អំ​ពី​លំ​នៅ​ឋាន។​ ផ្ទះ​ទាំង​នោះ ក៏​បាន​សម្រេច​រួច​រាល់​ ជួយ​ប្រ​ជា​ជន​មាន​ផ្ទះ​ថ្មី​ទទួល​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ក្នុង​ក្តី​រំភើប​រីក​រាយ៕

                                    យ្វី​អាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ