ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/02/2026 - 10:26

អនុ​លេខា​បក្ស​ក្រុង​ លោក​ ត្រឹង​វុាំង​ហ្វៀង អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​សង្កាត់​ភូឡើយ​ 

ស្រប​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប៊ិញ​ង៉ ឆ្នាំ​ ២០២៦ គណៈ​ប្រ​តិភូ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​- ក្រុម​ប្រឹក្សា​ប្រ​ជា​ជន- គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន- គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ក្រុង​កឹង​ធើ​ ដឹក​នាំ​ដោយ​លោក ត្រឹង​វុាំង​ហ្វៀង អនុ​លេខា​បក្ស​ក្រុង​ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ និង​ជូន​ពរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​គ្រួ​សារ​គោល​នយោ​បាយ និង​អ្នក​មាន​ស​គុណ​ចំ​ពោះ​បដិវត្តន៍​នៅ​សង្កាត់​ភូ​ឡើយ។​

អនុ​លេខា​បក្ស​ក្រុង​ លោក​ ត្រឹង​វុាំង​ហ្វៀង​ (ទី​៣ ពី​ឆ្វេង) និង​គណៈ​ប្រ​តិភូ ជូន​អំ​ណោយ​ដល់​វីរ​បុរស​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ង្វៀង​វុាំង​តៀង។​

នៅ​តាម​គ្រួ​សារ​នីមួយៗ​ អនុ​លេខា​បក្ស​ក្រុង​ លោក​ត្រឹង​វុាំង​ហ្វៀង​ បាន​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​វីរ​ជន កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ទាំង​ឡាយ។​ ឆ្លង​កាត់​ដំ​ណាក់​កាល​តស៊ូ​បដិវត្តន៍​ដ៏​លំ​បាក និង​កាច​សា​ហាវ វីរ​ជន​ទាំង​ឡាយ​មិន​ដែល​រាថយ​ចំ​ពោះ​ការ​លំ​បាក​និង​ការ​ពលី បរិច្ចាគ​ទាំង​យុវ​វ័យ​ សាច់​ស្រស់​ឈាម​ស្រស់​និង​បញ្ញា​ រួម​ចំ​ណែក​បង្កើត​បាន​ជ័យ​ជម្នះ ដ៏​ត្រ​ចះ​ត្រ​ចង់ ចារ​ជា​ទំ​ព័រ​ប្រ​វត្តិ​សាស្រ្ត​ដ៏​រុង​រឿង​របស់​ប្រ​ជា​ជាតិ វៀត​ណាម​អង់​អាច​ក្លា​ហាន។​ បណ្តា​ជ័យ​ជម្នះ និង​គំរូ​ដ៏​ស្មោះ​ត្រង់ និង​មិន​ចុះ​ចាញ់​របស់​សម​មិត្ត​ទាំង​ឡាយ​ គឺ​ជា​ក្តី​មោទន និង​ជា​និមិត្ត​រូប​ដ៏​ភ្លឺ​ស្វាង​នៃ​លទ្ធិ​វីរ​ភាព​បដិវត្តន៍ ស្មារតី​ស្នេ​ហា​ជាតិ និង​ឆន្ទៈ​មោះ​មុត​របស់​ប្រ​ជា​ជាតិ​យើង។​

លោក​ ត្រឹង​វុាំង​ហ្វៀង​ បាន​សង្កត់​ធ្ងន់​ថា៖ គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្រុង តែង​ចង​ចាំ​ គោ​រព​និង​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​ទាំង​នោះ។​ ការ​ងារ​គិត​គូរ​ជីវ​ភាព​សម្ភារៈ ស្មារតី​សម្រាប់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ ក្នុង​នោះ​មាន​វីរ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ទាំង​ឡាយ មិន​ត្រឹម​តែ​ជា​តួនាទី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​មនោ​សញ្ចេត​នា បង្ហាញ​យ៉ាង​ច្បាស់​នូវ​សីល​ធម៌ “ផឹក​ទឹក​នឹក​ប្រ​ភព” និង “តប​ស្នង​សង​គុណ” របស់​បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្នុង​ទី​ក្រុង​ទាំង​មូល។​

ស្រប​ក្នុង​ឱកាស​នេះ អនុ​លេខា​បក្ស​ក្រុង​បាន​ជូន​អំ​ណោយ​ដ៏​មាន​អត្ថ​ន័យ និង​ជូន​ពរ​ដល់​វីរ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន ព្រម​ទាំង​ក្រុម​គ្រួ​សារ ឱ្យ​មាន​សុខ​ភាព​ល្អ​បរិ​បូរណ៍​ សុភ​មង្គល បន្ត​ធ្វើ​ជា​បង្អែក​ស្មារតី និង​ជា​គំរូ​ដ៏​ភ្លឺ​ស្វាង​សម្រាប់​កូន​ចៅ​ជំ​នាន់ ក្រោយ​យក​តម្រាប់​តាម រួម​ចំ​ណែក​អប់រំ​ប្រ​ពៃ​ណី​បដិវត្តន៍ ទឹក​ចិត្ត​ស្នេហា​ជាតិ និង​ភារ​កិច្ច​ក្នុង​ការ​កសាង និង​ការ​ពារ​មាតុ​ភូមិ​ក្នុង​ដំ​ណាក់​កាល​ថ្មី៕

                                                                 ថាញ​តឹម

ចែករំលែកអត្ថបទ