03/02/2026 - 06:14

មាន​គោល​នយោ​បាយ​ជាច្រើន​គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ 

រយៈ​ពេល​កន្លង​ ឃុំ​លិត​ហោយ​ធឿង ទី​ក្រុង​កឹង​ធើ​ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ល្អ​នូវ​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ដូច​ជា​ឧបត្ថម្ភ​លំ​នៅ​ឋាន​ ដី​សង់​លំ​នៅ​ឋាន​ ផ្លាស់​ប្តូរ​មុខ​របរ​ ឧបត្ថម្ភ​ដី​ផលិត​។ល។​ ផ្តើម​ពី​នោះ​ ជួយ​ឱ្យ​មា​មីង​មាន​លក្ខណៈ​បន្ថែម​ដើម្បី​ឈាន​ឡើង​ក្នុង​ជីវ​ភាព។​

អ្នក​មីង​ឡឹម​ធី​សាលី (ខាង​ស្តាំ​) នៅ​ភូមិ​ហូយ​ទ្រុង​ ឃុំ​លិត​ហូយ​ធឿង​ទី​ក្រុង​កឹង​ធើ
រីករាយពេលមានផ្ទះថ្មី។

ជា​ភូមិ​ភាគ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ក្នុង​នោះ​ មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង ៤១,៨៧% ជា​ច្រើន​ឆ្នាំ​កន្លង​ ឃុំ​លិត​ហោយ​ធឿង តែង​ផ្សព្វ​ផ្សាយ​ទាន់​ពេល​ដើម្បី​ឧបត្ថម្ភ​ប្រ​ជា​ជន​ តាម​រយៈ​កម្ម​វិធី​គោល​នយោ​បាយ​នានា​សម្រាប់​មា​មីង​ជន​ជាតិ​ភាគ​តិច​។ល។​ ពិ​សេស​គឺ​កិច្ច​ការ​សុ​ខុមាល​ភាព​សង្គម​ គិត​គូរ​ជីវ​ភាព​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ បន្ថយ​ភាព​ក្រី​ក្រ​។​ នៅ​ឆ្នាំ​ ២០២៤​-២០២៥ ឃុំ​បាន​កៀរ​គរ​និង​ជូន​អំ​ណោយ​ជា​ទឹក​ប្រាក់​ដល់​គ្រួ​សារ គោល​នយោ​បាយ​នៅ​លើ​ភូមិ​ឋាន​ ១.៥៧២ គ្រួ​សារ គ្រួ​សារ​នីមួយៗ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ៥០០​.០០០​ដុង​ គិត​ជា​ទឹក​ប្រាក់​សរុប​ ៧៨៦​.០០០​ដុង។​ អនុ​វត្ត​ការ​ងារ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌទ្រោម​របស់​រដ្ឋា​ភិ​បាល​ រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ និង​គណៈ​ ផ្នែក​នានា​ ដើម្បី​ឧបត្ថម្ភ​មា​មីង​លើ​ភូមិ​ឋាន​ឃុំ​ តាម​រយៈ​នោះ​ ក៏​បាន​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ សាង​សង់​ថ្មី​និង​ជួស​ជុល​ផ្ទះ​ ១១៥​ខ្នង​ គិត​ជា​ទឹក​ប្រាក់​ជិត ៤,៥ ពាន់​លាន​ដុង។​ មីង​ឡឹម​ធី​សា​លី នៅ​ភូមិ​ហោយ​ទ្រុង​ ឃុំ​លិត​ហោយ​ធឿង ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ពី​មុន​ គ្រួ​សារ​ខ្ញុំ​ជួប​ការ​លំ​បាក​ខ្លាំង​ ផ្ទះ​ទ្រុឌទ្រោម​ ពេល​ភ្លៀង​ខ្យល់​ម្តង​ៗ​លំ​បាក​ខ្លាំង​ណាស់​។​ បាន​រដ្ឋ​ឧបត្ថម្ភ​ប្រាក់​៦០​លាន​ដុង​ ព្រម​ទាំង​បាន​ពិនិត្យ​ឱ្យ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ចំ​នួន​ ២០​លាន​ដុង ផ្សំ​នឹង​ប្រាក់​សន្សំ​សំ​ចៃ​មួយ​ចំ​នួន​ សាង​សង់​បាន​ផ្ទះ​សម​រម្យ​ មាន​ផ្ទះ​សម្បែង​រឹង​មាំ គ្រួ​សារ​ខ្ញុំ​ស្ងប់​អា​រម្មណ៍​ធ្វើ​ការ​រក​ស៊ី។​ បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ គ្រួ​សារ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ នាង​ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ដើម្បី​លំ​នឹង​ជីវ​ភាព”។​ ចំ​ណែក​បង​ស្រី​ត្រឹង​ធី​តា​រា​ នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា បាន​ឱ្យ​ដឹង៖ “ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ច្រើន​ រស់​នៅ​ដោយ​ការ​ស៊ី​ឈ្នួល ដូច្នេះ នាងខ្ញុំ​មិន​ហាន ស្រ​មៃ​សង់​បាន​ផ្ទះ​ឥដ្ឋ។​ ជា​ច្រើន​ឆ្នាំ​កន្លង​ គ្រួ​សារ​ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក​ទ្រុឌ​ទ្រោម​ ពេល​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់។​ នៅ​ពេល​ខាង​មុខ​ គ្រួ​សារ​ខ្ញុំ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ចិញ្ចឹម​កូន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម”។​

សម​មិត្ត​ថាច់​ធី​សា​ផៃ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​លិត​ហូយ​ធឿង ឱ្យ​ដឹង៖ “ជា​ច្រើន​ឆ្នាំ​កន្លង​ ជា​មួយ​ការ​ឧបត្ថម្ភ​វិនិ​យោគ​ពី​មជ្ឈិម​ ព្រម​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ទី​ក្រុង​ មាន​សំ​ណង់​ គម្រោង​គោល​នយោ​បាយ​និង​កម្ម​វិធី​ជា​ច្រើន​ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទៅ​តាម​ឆ្នាំ​ តាម​ទិស​ដៅ​នីមួយៗ​ ដើម្បី​បម្រើ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​។​ ក្នុង​នោះ​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​សុខុ​មាល​ភាព​សង្គម សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ​ត្រូវ​តាម​សេចក្តី​កំ​ណត់”៕

                                  ដាលីន-មុនី​

ចែករំលែកអត្ថបទ