22/01/2026 - 06:12

ក្រុម​មុខ​តំ​ណែ​ង​ការ​ងារ​ចំ​នួន​ ៣​ របស់​បុគ្គ​លិក​ក្នុង​អង្គ​ភាព​បម្រើ​បុព្វ​ហេ​តុ​រដ្ឋ​ 

ច្បាប់​បុគ្គ​លិក​ឆ្នាំ​ ២​០​២​៥​ បាន​កំ​ណត់​អំ​ពី​ការ​បែង​ប្រ​ភេទ​មុខ​តំ​ណែ​ង​ការ​ងារ​ ដែល​រួម​មាន​ ៣​ ក្រុម​ធំ​។​

 ​ ច្បាប់​បុគ្គ​លិក​ឆ្នាំ​ ២​០​២​៥​ បាន​កំ​ណត់​អំ​ពី​ការ​បែង​ប្រ​ភេទ​មុខ​តំ​ណែ​ង​ការ​ងារ​។​ រូប​៖ ហាយ​ង្វៀង​

នៅក្នុង​សម័យ​ប្រ​ជុំ​លើ​កទី​ ១​០​ រដ្ឋ​សភា​ អា​ណ​ត្តិ​កាល​ទី​ XV បាន​អនុ​ម័ត​ច្បាប់​ បុគ្គ​លិក​ (ច្បាប់​ធ្វើ​វិសោ​ធន​កម្ម​)។​ ច្បាប់​នេះ​ មាន​សុពល​ភាព​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ទី​ ១​ ខែ​កក្កដា​ ឆ្នាំ​ ២​០​២​៦​។​

ច្បាប់​បុគ្គ​លិក​ឆ្នាំ​ ២​០​២​៥​ បាន​បង្ហាញ​ពី​គំ​និត​ផ្លាស់​ថ្មី​ បង្កើត​របៀង​គតិ​យុត្តិ​ស្រប​គ្នា​សម្រាប់​ការ​គ្រប់​គ្រង​បុគ្គ​លិក​តាម​ទិស​ដៅ​សកម្ម​ តម្លា​ភា​ព និង​ប្រ​សិ​ទ្ធ​ភាព​ ព្រម​ទាំង​លើ​កកម្ពស់​គុណ​ភាព​សកម្ម​ភាព​របស់​អង្គ​ភាព​បម្រើ​បុព្វ​ហេ​តុ​រដ្ឋ​ ផ្សា​រភ្ជាប់​ជា​មួយ​នឹង​ការ​ច្នៃ​ប្រ​តិដ្ឋ​ និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ដំ​ណា​ក់​កាល​ថ្មី​។​

ខ្លឹម​សារ​ថ្មី​មួយ​ចំ​នួន​នៃ​ច្បាប់​បុគ្គ​លិក​ឆ្នាំ​ ២​០​២​៥​ តាម​ប្រ​សាសន៍​របស់​លោក​អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​ មហា​ផ្ទៃ​ ទ្រឿង​ហាយ​ឡុង​ នោះ​គឺ​ការ​កែ​លម្អ​យន្ត​ការ​ និង​វិធី​សាស្ត្រ​ជ្រើស​រើស​ ប្រើ​ប្រាស់​ និង​ការ​ គ្រប់​គ្រង​បុគ្គ​លិក​តាម​មុខ​តំ​ណែ​ង​ការ​ងារ​។​ ក្នុង​នោះ​ យក​មុខ​តំ​ណែ​ង​ការ​ងារ​ជា​មូល​ដ្ឋាន​ចម្បង​ដើម្បី​ធ្វើ​ការ​ជ្រើស​រើស​ ចាត់​តាំង​ វាយ​តម្លៃ​រៀប​ចំ​ តែ​ងតាំង​បណ្តុះ​បណ្តា​ល បំ​ពាក់​បំ​ប៉​ន​ និង​ អនុ​វត្ត​របប​គោល​នយោ​បាយ​ចំ​ពោះ​បុគ្គ​លិក​។​

អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​មហា​ផ្ទៃ​បាន​ឱ្យ​ដឹង​ថា​ ច្បាប់​កំ​ណត់​អំ​ពី​ការ​ជ្រើស​រើស​ ត្រូវ​អនុ​វត្ត​តាម​ ២​ ទម្រង់​គឺ​៖ ប្រ​ឡ​ង​ជ្រើស​រើស​និង​ពិនិត្យ​ជ្រើស​រើស​; បំ​ពេញ​បន្ថែ​ម​បទ​ប្បញ្ញត្តិ​អំ​ពី​ការ​ទទួល​យក​ បុគ្គ​លិក​ដែល​មាន​បទ​ពិសោ​ធ​ន៍​ការ​ងារ​ទាំង​ខាង​វិស័យ​រដ្ឋ​ និង​វិស័យ​ឯ​កជន​ មក​ធ្វើ​ជា​បុគ្គ​លិក​។​

ការ​កំ​ណត់​មុខ​តំ​ណែ​ង​ការ​ងារ​នៅ​ក្នុង​អង្គ​ភាព​ បម្រើ​បុព្វ​ហេ​តុ​រដ្ឋ​រួម​មាន​ ៣​ ក្រុម​៖ មុខ​តំ​ណែង​ការ​ងារ​គ្រប់​គ្រង​; មុខ​តំ​ណែ​ង​ការ​ងារ​ជំ​នា​ញ​វិជ្ជា​ជី​វៈ​; មុខ​តំ​ណែ​ង​ការ​ងារ​ជំ​នួយ​ការ​ ។​

មុខ​តំ​ណែ​ង​ការ​ងារ​របស់​បុគ្គ​លិក​ត្រូវ​បាន​កំ​ណត់​នៅ​ក្នុង​មា​ត្រា​ ២​៣​ នៃ​ច្បាប់​បុគ្គ​លិក​។​ ក្នុង​ នោះ​ មូល​ដ្ឋាន​សម្រាប់​កំ​ណត់​មុខ​តំ​ណែ​ង​ការ​ងារ​រួម​មាន​៖ មុខ​ងារ​ភារ​កិច្ច​ និង​រចនា​សម្ព័ន្ធ​ អង្គ​ការ​របស់​អង្គ​ភាព​បម្រើ​បុព្វ​ហេ​តុ​រដ្ឋ​; កម្រិត​នៃ​ភាព​ស្មុគ​ស្មាញ​ លក្ខ​ណៈ​ទំ​ហំ​នៃ​សកម្ម​ភាព​; វិសាល​ភាព​ និង​មុខ​សញ្ញា​បម្រើ​; នីតិ​វិធី​គ្រប់​គ្រង​ជំ​នា​ញ​វិជ្ជា​ជី​វៈ​; ជំ​នា​ញ​នៃ​វិស័យ​សកម្ម​ភាព​វិជ្ជា​ជី​វៈ​ និង​វិស័យ​ផ្សេង​ៗ​ទៀ​ត​តាម​បទ​ប្បញ្ញត្តិ​; កម្រិត​ទំ​នើប​កម្ម​នៃ​មធ្យោ​បាយ​ បរិក្ខារ​ លក្ខ​ខណ្ឌ​ការ​ ងារ​  និង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​  និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​។​

មុខ​តំ​ណែ​ង​ការ​ងារ​របស់​បុគ្គ​លិក​រួម​មាន​ខ្លឹម​  សារ​ចម្បង​ៗ​ដូច​៖  ឈ្មោះ​មុខ​តំ​ណែ​ង​ការ​ងារ​;   តា​រា​ងពិពណ៌​នា​ការ​ងារ​  និង​ក្រប​ខ័ណ្ឌ​សមត្ថ​ភាព​តាម​មុខ​តំ​ណែ​ង​ការ​ងារ​។​

នៅ​មា​ត្រា​ ២​៤​ នៃ​ច្បាប់​នេះ​បាន​កំ​ណត់​អំ​ពី​ការ​ផ្លាស់​ប្តូរ​មុខ​តំ​ណែ​ង​ការ​ងារ​។​ តាម​នោះ​ បុគ្គ​លិក​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​កាន់​មុខ​តំ​ណែ​ង​ការ​ងារ​ថ្មី​ ប្រ​សិ​នបើ​ឆ្លើ​យ​តប​គ្រប់​គ្រាន់​តាម​បទ​ដ្ឋាន​ លក្ខ​ខណ្ឌ​នៃ​មុខ​តំ​ណែ​ង​ការ​ងារ​នោះ​ ហើយ​អង្គ​ភាព​នៅ​មាន​តម្រូវ​ការ​។​

ការ​ផ្លាស់​ប្តូរ​មុខ​តំ​ណែ​ង​ការ​ងារ​ អា​ស្រ័យ​ថ្នាក់​មាន​សមត្ថ​កិច្ច​សម្រេច​ ធានា​នូវ​ភាព​ចំ​ហ​ តម្លាភាព​ សត្យា​នុម័ត​និង​ត្រឹម​ត្រូវ​តាម​ច្បាប់​៕

                       ប្រ​ភព​៖ laodong.vn - សុផន

ចែករំលែកអត្ថបទ