21/01/2026 - 10:07

ភាព​ផ្លាស់​ថ្មី​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​ 

ឃុំ​តឹបសើុង ខេត្ត​វិញ​ឡុង​ ជា​ភូមិ​ភាគ​មួយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។ ដោយ​កំ​ណត់​ថា​ ការ​អនុ​វត្ត​គោ​លន​យោ​បាយ​ជន​ជាតិ​គឺ​ជា​ភារ​កិច្ច​ស្នូល​ដ៏​សំ​ខាន់​មួយ​។ អា​ស្រ័យ​ការ​អនុ​វត្ត​រាល់​វិធាន​ការ​ព្រម​ៗគ្នា​ និង​មាន​ប្រ​សិទ្ធ​ភាព​ ទើប​ជីវ​ភាព​សេដ្ឋ​កិច្ច​ - សង្គម​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​របស់​ឃុំ​ កាន់​តែ​មាន​ភាព​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

លោក​ហឿវុាំងមើុយ (ខាង​ស្ដាំ​) កំ​ពុង​ពិភាក្សា​យោបល់​ជា​មួយ​កម្មា​ភិបាល​ឃុំ​តឹបសើុង
 ខេត្តវិញឡុង។

លោកថា​យហ្វាង​យ៉ាង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹបសើុង ឱ្យដឹង​៖ “ជា​ច្រើន​ឆ្នាំ​កន្លង​ ឃុំ​បាន​ឆ្លៀត​ប្រើ​ប្រាស់ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ប្រ​ភព​ទុន​របស់​មជ្ឈិម​ និង​ខេត្ត​ ដើម្បី​វិនិយោគ​លើ​គម្រោង​នា​នា​ ដូច​ជា​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​ បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ ឧបត្ថម្ភ​សង់​ផ្ទះ​ ដី​សង់​ផ្ទះ​ និង​ការផលិតសម្រាប់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ជាជន​ជាតិ​ខ្មែរ​។ ដោយ​ឡែក​ក្នុង​ឆ្នាំ​ ២០២៥ ឃុំបាន​អនុ​វត្ត​ការ​ជួសជុល​ ថែ​ទាំ​ផ្លូវ​គមនាគមន៍​ជនបទ​ចំ​នួន​ ៩ ដោយ​ចំ​ណាយ​ថវិកា​សរុប​​ជាង​ ១២ ពាន់​លាន​ដុង​។ ព្រម​ទាំង​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​គ្រួ​សារ​ដែល​ជួប​លំ​បាក​ ៤៩ ខ្នង​។ល។ ប្រាក់​ចំណូល​មធ្យម​លើ​មនុស្ស​ម្នាក់​ៗសម្រេច​បាន​ ៧៤,៤ លាន​ ដុង​ក្នុង​មួយ​ឆ្នាំ​ អត្រា​គ្រួ​សារ​ក្រ​ថយ​ចុះ​នៅ​ត្រឹម​ ១០៩ គ្រួ​សារ​ ក្នុង​ចំណោម​ ៩.៣០៩ គ្រួ​សារ​ ស្មើ​នឹង​ ១,១៧%”។

ស្ថាន​ភាព​ផលិតកសិកម្ម​ ជល​ផល​ក្នុង​ឆ្នាំ​ ២០២៥ មាន​ភាព​ងាយ​ស្រួល​បង្គួរ​។ ផ្ទៃ​ដី​ដែល​ព្រោះ​ស្រូវ​សរុប​មាន​ជិត​ ១៤.០០០ ហិកតា​ ដាំ​ដំ​ណាំបាន​ជាង​ ៨០២ ហិក​តា​។ ស្ថាន​ភាព​ចិញ្ចឹម​សត្វ​បាន​រក្សា​បន្ត​ និង​មាន​ការ​ផ្លាស់​ប្តូរពី​ការ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួ​សារ​ មក​ការ​ចិញ្ចឹម​ប្រ​មូល​ផ្តុំខ្នាត​ធំ​ គុណ​ភាព​ពូជ​សត្វ​ចិញ្ចឹម​បាន​កែ​លម្អ​ជា​បណ្តើ​រៗ ដោយ​មាន​កា​រវិ​វឌ្ឍតាម​ទិស​ដៅ​បង្កើន​ទិន្នផល​និង​គុណ​ភាព​។ ជា​មួយ​គ្នា​នោះ​ ឃុំ​បាន​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​វិធាន​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​​លើ​សត្វ​ចិញ្ចឹម​យ៉ាង​ម៉ឺង​ម៉ាត់​និង​មាន​ប្រ​សិទ្ធ​ភាព​។

លោក​ហឿវុាំងមើុយ នៅ​ភូមិ​ដើម​ជ្រៃ​ ឃុំ​តឹបសើុង  រៀប​រាប់​ឱ្យ​ដឹង​៖ “កាល​ពី​មុន​ ការ​ធ្វើ​ដំ​ណើរនិង​កា​រដឹក​ជញ្ជូន​កសិ​ផល​មាន​ការ​លំបាក​ណាស់​។ ឥ​ឡូវ​ ផ្លូវ​ថ្នល់​បាន​វិនិយោគ​យ៉ាង​សម​រម្យ​ ផ្សារ​បាន​បង្កើន​កម្រិត​ ធ្វើ​ឱ្យ​ជីវ​ភាព​របស់​មា​មីង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ឆ្ងាយ​។ អា​ស្រ័យ​ការ​ជំនួយ​របស់​រដ្ឋ​ ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​។ ដើម្បី​គាំ​ទ្រ​ចលនា​កសាង​​ជន​បទ​ថ្មី​ គ្រួ​សារ​ខ្ញុំ​បាន​បរិច្ចាគ​ដី​ ២១០ ម៉ែ​ត្រ​កា​រ៉េ​ ដើម្បី​កសាង​​​ផ្លូវ​ជន​បទ”។

នា​ពេល​ខាង​មុខ​ ឃុំ​តឹបស៊ើងនឹង​បន្ត​ផ្តោ​តសំ​ខាន់​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​ នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​ ដោយ​ជំ​រុញ​ខ្លាំង​ការ​ផ្លាស់​ប្តូររចនា​សម្ព័ន្ធ​ផលិតកសិកម្ម​តាម​ទិស​ដៅ​មាន​ប្រ​សិទ្ធ​ភាព​និង​ចីរភាព​។ បង្កើន​ការ​បង្កើត​ក្រុម​សហ​ការ​ សហ​ករណ៍​ ដើម្បី​ចង​សម្ព័ន្ធ​ផលិត  ធានា​ច្រក​ចេញ​សម្រាប់​កសិផល​។ ជា​មួយ​គ្នា​នោះ​ នឹង​ផ្ដុំ​កម្លាំង​កៀរ​គរ​ប្រ​ភព​កម្លាំង​វិនិយោ​គក​សាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ អនុ​វត្ត​ល្អ​នូវ​រាល់​គោ​លន​យោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ទទួល​ផល​ពី​កម្ម​វិធី​គម្រោង​នា​នា​ និង​អភិវឌ្ឍ​ន៍វិស័យ​ឧស្សាហ​កម្ម​ សិប្ប​កម្ម​ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​៕

                            សើុងម៉ាល័យ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ