20/01/2026 - 10:25

"បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌទ្រោម" និទាឃរដូវ​ផ្ដល់​ភាព​កក់​ក្ដៅ​ជូន​អ្នក​ក្រ 

កំ​ណត់​ការ​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌទ្រោម​ ជាភារកិច្ច​សំ​ខាន់​ ហេតុ​នោះ​រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណា​ច​ទី​ក្រុង​កឹង​ធើ​ បាន​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិ​ទ្ធ​ភាព​។​ កម្ម​វិធី​នេះ​បាន​នាំ​មក​លំ​នៅ​ឋាន​សុវត្ថិ​ភាព​ជូន​គ្រួ​សារ​ក្រី​ក្រ ក្បែរ​ក្រ គ្រួ​សារ​គោល​នយោ​បាយ​ និង​អ្នក​មាន​គុណ​ចំ​ពោះ​បដិវត្ត​ន៍ទទួល​បុណ្យ​ចូល​ឆ្នាំ​វៀត​ណា​ម ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​និង​ពោរពេញ​ ដោយ​មនោ​សញ្ចេត​នា​។​

លោក​តាំង​វុាំងឡើយ​ (ទី​ ២​ រាប់​ពី​ខាង​ឆ្វេង​) នៅ​ឃុំ​ភឿងប៊ិ​ញ ទី​ក្រុង​កឹង​ធើ​ ត្រេក​អរ​ពេល​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​។​

តាមប្រ​សាសន៍​សមមិត្ត​ ម៉ា​ថា​ញសុើង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​យ៉ាហ្វា ជាមួយ​នឹង​ទិស​ស្លោ​ក “មិន​ទុក​ចោល​អ្នក​ ណា​ម្នាក់​ឱ្យ​នៅ​ខាង​ក្រោយ​” រដ្ឋ​អំ​ណា​ច​ឃុំ​យ៉ា ហ្វា បាន​ខិត​ខំ​កែ​លម្អ​ជីវភាព​ប្រ​ជា​ជន​ដោយ​ឥត​ ឈប់​ឈរ​ បំ​ផុត​គឺ​គ្រួ​សារ​ក្រី​ក្រ ក្បែរ​ក្រ និង​គ្រួ​ សារ​ជន​ជាតិ​ភាគ​តិ​ច​។​ ដោយ​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ទើប​មាន​ផ្ទះ​ឥដ្ឋដ៏​រឹង​មាំ​បាន​សាង​ សង់​ឡើង​ជាបណ្តើ​រៗ​ នាំ​មក​នូវ​ក្តី​រីក​រាយ​មុន​ពេល​ ឈាន​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។​

ដោយ​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ ក្តី​ស្រមៃ​មាន​ ផ្ទះ​មួយ​ខ្នង​សមរម្យ​ហាក់​ដូច​ជា​ហួស​វិស័យ​។​ ប៉ុន្តែ​ ដោយ​សារ​ការ​ព្រួត​ដៃ​របស់​រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​ និង​សប្បុរ​ស​ជន​ ហេតុ​នោះ​ផ្ទះ​បណ្ដោះ​អា​សន្ន​របស់​បង​ស្រី​ង្វៀង​ធីណា​វ នៅ​ភូមិ​អា​ង​ហ្វា ឃុំ​យ៉ាហ្វា បាន​ជំ​នួស​ដោយ​ផ្ទះ​ឥដ្ឋរឹង​មាំ​។​ ត្រេក​ អរ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ទាន់​ពេល​វេលា​ បង​ស្រី​ ឱ្យ​ដឹង​៖ “ខ្ញុំ​មាន​ក្តី​ត្រេក​អរ​ និង​ ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​បក្ស​ រដ្ឋ​ និង​រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​ សប្បុរ​ស​ជន​ដែល​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​។​ មាន​ផ្ទះ​ថ្មី​មិន​ត្រឹម​តែ​ជួយ​ លំ​នឹង​ជីវភាព​គ្រួ​សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ ថែ​ម​ទាំង​នាំ​មក​និទាឃរដូវ​ដ៏​កក់​ក្ដៅ​និង​ពោរពេញ​ដោយ​មនោ​ សញ្ចេត​នា​ទៀ​ត​ផង​”។​

នៅ​ឃុំ​ភឿងប៊ិ​ញ ចាប់​ពី​ដើម​ឆ្នាំ​ ២​០​២​៥​ មក​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​សាង​សង់​ផ្ទះ​ជូន​ប្រ​ ជាជន​បាន​ ៥​២​ ខ្នង​ សរុប​ទឹក​ប្រាក់​ជាង​ ៣​ ពាន់​ លាន​ដុង​។​ ចំ​ពោះ​គ្រួ​សារ​គោល​នយោ​បាយ​ អ្នក​ មាន​សគុណ​ចំ​ពោះ​បដិវត្ត​ន៍ ផ្ទះ​មិន​ត្រឹម​តែ​ជាការ​ ឧបត្ថម្ភ​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ ថែ​ម​ទាំង​បង្ហាញ​ ពី​ការ​ដឹង​គុណ​ ការ​ចែក​រំលែក​ពោរពេញ​ដោយ​ មនុស្ស​ធម៌​ទៀ​ត​ផង​។​ ចែក​រំលែក​ជាមួយ​យើង​ខ្ញុំ​ក្នុង​ផ្ទះ​ថ្មី​ទើប​សម្រេច​រួច​រាល់​ លោក​តាំង​វុាំង ឡើយ​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្ត​ន៍នៅ​ភូមិ​ ប៊ិ​ញហ្វា ឃុំ​ភឿងប៊ិ​ញ មាន​ក្តី​រំភើបយ៉ាង​ខ្លាំង​ ពី​ព្រោះ​ចាប់​ពី​ពេល​នេះ​គ្រួ​សារ​គាត់​បាន​រស់​នៅ​ ក្នុង​ផ្ទះ​ថ្មី​ លែង​បារម្ភ​ពេល​ភ្លៀង​ខ្យល់​ទៀ​ត​។​

“ទ្រនំសុខ​ពី​កម្ម​វិធី​ “បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌទ្រោម​” នាំ​មក​ជូន​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ ឋាន​ទី​ក្រុង​កឹង​ធើ​និយាយ​រួម​ នៅ​ឃុំ​ភឿងប៊ិ​ញ និយាយ​ដោយ​ឡែក​ មាន​ផ្ទះ​រឹង​មាំ​ មាន​ក្តី​សង្ឃឹម​ និង​លើ​កទឹក​ចិត្ត​គ្រួ​សារ​ក្រី​ក្រ ក្បែរ​ក្រ និង​គ្រួ​សារ​ គោល​នយោ​បាយ​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិ វត្ត​ន៍ ឈាន​ឡើង​ក្នុង​ជីវភាព​។​ តាម​រយៈ​នោះ​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​ របស់​បក្ស​ រដ្ឋ​ និង​ការ​ស្រុះ​ចិត្ត​គំ​និត​របស់​ សហគម​ន៍ បាន​នាំ​មក​នូវ​និទាឃរដូវ​ប៊ិ​ញ ង៉ ឆ្នាំ​ ២​០​២​៦​ ប្រ​កប​ដោយ​ភាព​សុខ​សាន្ត​និង​សុភ​ មង្គល​” - សមមិត្ត​ ឡេញឺឡេ ប្រ​ធាន​គណៈ​កម្មា​ ធិការ​ប្រ​ជា​ជន​ឃុំ​ភឿងប៊ិ​ញ បាន​ឱ្យ​ដឹង​ដូច្នេះ​៕

                                      ថា​ញ់វ៉ាង -វិមាន​

ចែករំលែកអត្ថបទ