មន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ សហការជាមួយនឹងការិយាល័យជាតិ ស្តីពីជនជាតិនិងតំបន់ភ្នំ – ក្រសួងជនជាតិនិងសាសនា ចាត់តាំងសន្និបាតហ្វឹកហាត់លើកកម្ពស់សមត្ថភាពត្រួតពិនិត្យ វាយតម្លៃកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិចលើភូមិឋានទីក្រុងឆ្នាំ២០២៥។

ទិដ្ឋភាពសន្និបាតលើកកម្ពស់សមត្ថភាពត្រួតពិនិត្យ វាយតម្លៃកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើឆ្នាំ២០២៥។
អញ្ជើញចូលរួមសន្និបាត មានលោកឌាំងតៀងហ៊ុង – នាយរងការិយាល័យជាតិ ស្តីពីជនជាតិនិងតំបន់ភ្នំ – ក្រសួងជនជាតិនិងសាសនា; លោកត្រឹងខាក់ទ្រុង – នាយករងមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ព្រមទាំងអ្នកតំណាងជាង ២០០ នាក់ ជាថ្នាក់ដឹកនាំ អ្នករដ្ឋការនៃមន្ទីរ គណៈ ផ្នែកទីក្រុង មួយអន្លើដោយកម្មាភិបាលឃុំ សង្កាត់ផ្សព្វផ្សាយអនុវត្តកម្មវិធីដោយផ្ទាល់។
អង្គសន្និបាត អ្នកតំណាងបានអ្នករបាយការណ៍ ផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗរបស់សារាចរណ៍ លេខ ០១/២០២២/TT-UBDT ចុះថ្ងៃ ២៦ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មាធិការជនជាតិស្តីពីបែបផែន ត្រួតពិនិត្យវាយតម្លៃអនុវត្តកម្មវិធីគោលដៅជាតិ ដំណាក់កាល ២០២១-២០៣០ (ដំណាក់កាល១ គឺ៖ ២០២១ - ២០២៥) ព្រមទាំងធ្វើបច្ចុប្បន្នភាពប្រការថ្មីយោងតាមសារាចរណ៍លេខ ០៤/២០២៥/TT-BDTTG ចុះថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងជនជាតិនិងសាសនា ធ្វើវិសោធនកម្មលើមាត្រាមួយចំនួនរបស់សារាចរណ៍លេខ ០១/២០២២/TT-UBDT។
ឆ្លងតាមរយៈសន្និបាតហ្វឹកហាត់ អ្នកតំណាងបានលើកកម្ពស់សមត្ថភាពត្រួតពិនិត្យ វាយតម្លៃលើគម្រោង អនុគម្រោងនិងខ្លឹមសារសមាសភាពក្នុងកម្មវិធី; ទន្ទឹមនឹងនោះក្តោបក្តាប់ពីបែបផែន វិធានការ គំរូបំពេញ និងបែបបទពាក់ព័ន្ធ រួមចំណែកចាត់តាំងអនុវត្តកម្មវិធីមានប្រសិទ្ធភាពត្រូវតាមសេចក្តីកំណត់។
ថ្លែងក្នុងសន្និបាត លោកត្រឹងខាក់ទ្រុង នាយករងមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ គូសបញ្ជាក់៖ សន្និបាតមានអត្ថន័យសំខាន់ក្នុងការពាំនាំទាន់ពេលនូវសេចក្តីកំណត់ថ្មី ស្តីពីការងារត្រួតពិនិត្យពិច័យ; ជួយកងជួរកម្មាភិបាលអនុវត្តកម្មវិធី ក្តាប់ច្បាស់ខ្លឹមសារសំខាន់ៗ វិធានការផ្សព្វផ្សាយប្រសិទ្ធភាពសមស្របជាមួយនឹងលក្ខណៈជាក់ស្តែងរបស់ភូមិភាគនីមួយៗនិងអង្គភាព៕
ហុងទើ - លីសៀ