ខ្ទឹមក្រហមនិងម្ទេសដៃនាង ជាដំណាំពីរប្រភេទផ្ដល់តម្លៃសេដ្ឋកិច្ចខ្ពស់ សមស្របតាមលក្ខណៈរដូវកាលដាំដុះនៅសង្កាត់វិញភឿក និងសង្កាត់វិញចូវ ទីក្រុងកឹងធើ។ នេះជាទម្រង់ដែលផ្នែកកសិកកម្មភូមិភាគ លើកទឹកចិត្តដើម្បីឆ្លៀតប្រើប្រាស់ដីខ្សាច់តំបន់ឆ្នេរសមុទ្រងាយដាំដុះ និងវិនិយោគដើមទុនតិច ប៉ុន្តែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចលំនឹង។

ទម្រង់ដាំខ្ទឹមក្រហមរបស់អ្នកមីងលីធីសឿន។
នៅតំបន់កាឡាាំង B សង្កាត់វិញចូវ ទម្រង់ដាំខ្ទឹមក្រហមរបស់អ្នកមីងលីធីសឿន កំពុងផ្តល់ប្រាក់ចំណូលលំនឹងសម្រាប់គ្រួសារ។ លើផ្ទៃដីជាង ១ ពាន់ម៉ែត្រការ៉េ អ្នកមីងសឿន បានបន្តការដាំដំណាំខ្ទឹមក្រហមអស់រយៈពេលជាច្រើនឆ្នាំ។ ជាមធ្យមក្នុងមួយរដូវ អ្នកមីងប្រមូលផលបានពី ១,៥-២ តោន លក់ក្នុងតម្លៃពី ១២.០០០ - ១៥.០០០ ដុង/គីឡូក្រាម។ នៅពេលតម្លៃទីផ្សារឡើងដល់ ២០.០០០ដុង/គីឡូក្រាម អ្នកមីងចំណេញជាង១០លានដុងក្នុងមួយរដូវ។
អ្នកមីងសឿន ចែករំលែក ខ្ទឹមក្រហមគឺជាប្រភេទដំណាំធន់នឹងភាពរាំងស្ងួត តិចមានសត្វល្អិតនិងជំងឺ បើអនុវត្តតាមបច្ចេកទេសដាំដុះត្រឹមត្រូវ៖ “ខ្ទឹមដាំរយៈពេល ៦០ ថ្ងៃគឺអាចប្រមូលផលបានមួយឆ្នាំអាចដាំបានពីររដូវ។ អាស្រ័យបានហ្វឹកហាត់បច្ចេកទេសណែនាំរបៀបបង្ការជំងឺនិងការកែលម្អដី ទើបទិន្នផលរដូវណាក៏លំនឹងដែរ។ អាស្រ័យដាំខ្ទឹមក្រហម ទើបគ្រួសារខ្ញុំមានប្រាក់ចំណូលជាប្រចាំ ជីវភាពគ្រួសារបានលំនឹង។
នៅតំបន់ឆ្នេរសមុទ្រ សង្កាត់វិញភឿក ទម្រង់ដាំម្ទេសដៃនាងរបស់បងស្រីមីងធីវ៉ាលី កំពុងទាក់ទាញចំណាប់អារម្មណ៍របស់គ្រួសារជាច្រើន ដោយឃើញប្រសិទ្ធភាពលេចធ្លោ។ គ្រួសារគាត់ដាំម្ទេស ២ ពាន់ម៉ែត្រការ៉េ ក្រោយពីជាង៣ខែ ចម្ការម្ទេសឈានដល់ដំណាក់កាលប្រមូលផលស្រុះ។ ក្នុងមួយថ្ងៃ មធ្យមក្នុង ១ កុងប្រមូលផលបានពី៥០-១០០ គីឡូក្រាម លក់ក្នុងតម្លៃពី២៥.០០០-៣២.០០០ ដុងក្នុងមួយគីឡូក្រាម។ អាស្រ័យតម្លៃទីផ្សារលំនឹងគ្រួសារគាត់មិនបារម្ភឈ្មួញចុះតម្លៃ ឬលក់មិនអស់នោះឡើយ។

បងស្រីលីធីវ៉ាលី ឱ្យដឹង៖ “ដំណាំម្ទេសដៃនាងសមស្របជាមួយនឹងដីខ្សាច់ឆ្នេរសមុទ្រ តិចមានសត្វល្អិតបំផ្លាញ។ រដូវបុណ្យចូលឆ្នាំថ្មីវៀតណាម គឺជាឱកាសលក់បានថ្លៃបំផុត។ ផ្ទៃដី១កុងក្នុងមួយ សប្តាហ៍ខ្ញុំប្រមូលផលបានពី៥០០ - ៧០០ គីឡូ ក្រាម។ ក្រោយពីទូទាត់ចំណាយរួចរាល់ ខ្ញុំនៅចំណេញពី ៣០-៤០ លានដុងក្នុងមួយរដូវ”។
លោកត្រឹងវ៉ាន់តាង អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់វិញភឿក ឱ្យដឹង៖ “ឆ្លងតាមការ ផ្សព្វផ្សាយជាក់ស្តែង ទម្រង់ដាំខ្ទឹមក្រហមនិងម្ទេសដៃនាងបានបញ្ជាក់ពីប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងច្បាស់ បើប្រៀបនឹងដំណាំផ្សេងៗនៅតំបន់ឆ្នេរសមុទ្រ។ ប្រាក់ចំណូលរបស់មាមីងកើនឡើងជា ប្រាកដ ពិសេសនៅរដូវបុណ្យចូលឆ្នាំថ្មីវៀតណាម តម្លៃលក់និងបរិមាណផលសុទ្ធតែកើនខ្ពស់។ នេះ ជាទិសដៅផលិតមានប្រសិទ្ធភាពនិងចីរភាពសម្រាប់ជនរួមជាតិខ្មែរនៅតំបន់ឆ្នេរសមុទ្រ។ នៅពេលខាងមុខ ភូមិភាគនឹងចលនាពង្រីកផ្ទៃដីបន្ថែម កសាងក្រុមសហករណ៍ផលិតនិងចងសម្ព័ន្ធការនាំចេញដើម្បីឱ្យមាមីងស្ងប់អារម្មណ៍ដាំដុះ”៕
ហុងទើ-ត្រឹងរ៉ូន