មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/12/2025 - 05:30

កម្មា​ភិបាល​ភូមិ​អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន​ 

ដោយ​ពង្រីក​ស្មារតី​គំ​រូ​ ឈាន​មុខ​រយៈ​ពេល​កន្លង​ មាន​បក្ខ​ជន​ជា​ច្រើន​នៅ​ឃុំ​លិត​ហោយ​ធឿង ទី​ក្រុង​កឹង​ធើ​ បាន​នាំ​មុខ​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​ផ្លាស់​ប្ដូរ​របៀប​គិត​ របៀប​ធ្វើ​ ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ បន្ថយ​ភាព​ក្រី​ក្រ កសាង​ជន​បទ​ថ្មី។​ ក្នុង​នោះ​ មាន​លោក​ថាច់​សយ ប្រ​ធាន​ភូមិ​ហោយ​ទ្រុង​ ឃុំ​លិត​ហោយ​ធឿង​ជា​ដើម។​

  លោក​ថាច់​សយ (ខាង​ស្តាំ) ​ប្រ​ធាន​ភូមិ​ហោយ​ទ្រុង​ ឃុំ​លិត​ហោយ​ធឿង ទី​ក្រុង​កឹង​ធើ។​

ឆ្នាំ​១៩៩០​ លោក​ថាច់​សយ បាន​ចាប់​ផ្ដើម​ចូល​រួម​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ភាគ​ ឆ្នាំ​២០១០​ គាត់​បាន​ប្រ​ជា​ជន​ទុក​ចិត្ត​បោះ​ឆ្នោត​ជា​ប្រ​ធាន​គណៈ​រណ​សិរ្ស​ភូមិ​ហោយ​ទ្រុង។​ ចាប់​តាំង​ពី​ឆ្នាំ​២០២២​ មក​ទល់​បច្ចុ​ប្បន្ន​ ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ។​ ពេល​មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​ជន​ជាតិ​ភាគ​តិច​ គាត់​តែង​ម្ចាស់​ការ​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ ពិនិត្យ​ឡើង​វិញ​គ្រួ​សារ​ក្រី​ក្រ ក្ដាប់​ពី​តម្រូវ​ការ​ជាក់​ស្តែង​ដើម្បី​ស្នើ​ឧបត្ថម្ភ​បាន​ទាន់​ពេល។​ អា​ស្រ័យ​ហេតុ​នេះ​ ទើប​មាន​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​បាន​ទទួល​គោល​នយោ​បាយ​លំ​នៅ​ឋាន​ ទុន​បុល​ ពូជ​ដំ​ណាំ​ សត្វ​ចិញ្ចឹម​។ល។​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ផលិត​ ជាសន្សឹម​ៗ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។​ លោក​ថាច់​សយ ឱ្យ​ដឹង៖ “ភូមិ​ហោយ​ទ្រុង​ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជិត​ ៧០% ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក។​ ហេតុ​នេះ​ ពេល​មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ​ ខ្ញុំ​តែង​អា​ទិភាព​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ ដើម្បី​ពួក​គាត់​មាន​លក្ខណៈ​ប្រ​កប​ការ​ងារ​រក​ស៊ី”។​

កាល​ពី​ឆ្នាំ​កន្លង​ លោក​ថាច់​សយ បាន​រួម​ជា​មួយ​នឹង​សមូហ​ភាព​គណៈ​ប្រ​ជា​ជន​ភូមិ​ និង​អ្នក​មាន​ប្រិយ​ភាព​ ចលនា​ប្រ​ជា​ជន​កាប់​ឆ្ការ​ ដាំ​ផ្កា​ ដើម​ឈើ​បៃ​តង​តាម​បណ្ដោយ​ផ្លូវ​ជន​បទ​ បង្ក​ទិដ្ឋ​ភាព​បៃ​តង​ - ជ្រះ​- ស្អាត​ ដោយ​មាន​ប្រ​វែង​១.៥០០​ម៉ែត្រ; ចលនា​មូល​និធិ​ដើម្បី​អ្នក​ក្រ​បាន​១៣លាន​ដុង; ចលនា​សប្បុ​រស​ជន​ឧបត្ថម្ភ​ ៧៣​គ្រួ​សារ​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​ អំ​ណោយ​មួយ​ចំ​ណែកៗ​មាន​តម្លៃ​៥០០​.០០០ដុង។​

ទន្ទឹម​នឹង​នោះ​ លោក​ថាច់​សយ រួម​ជា​មួយ​សា​ខា​បក្ស​ភូមិ​បន្ត​រក្សា​ទម្រង់​ដាំ​ផ្កា​មុខ​ផ្ទះ​និង​ផ្កា​លម្អ​ធ្វើ​ជា​របង​រុក្ខ​ជាតិ​បៃ​តង​; ជំ​នួយ​គោ១៨ក្បាល​ ដល់​គ្រួ​សារ​ក្រី​ក្រ៩គ្រួ​សារ​ តាម​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច; បន្ត​រក្សា​ក្រុម​សហ​ការ​ផលិត​ស្រូវ​១​ក្រុម; ក្រុម​សមា​គម​កសិករ​ដាំ​ដំ​ណាំ​រួម​ផ្សំ​១​ក្រុម​និង​ក្រុម​ចិញ្ចឹម​ពពែ​១​ក្រុម។​ រាល់​ទម្រង់​ខាង​លើ​ បាន​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​កែ​លម្អ​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​ជា​ច្រើន។​

លោក​ ថាច់​វុាំង​មេន លេខា​សាខា​បក្ស​ភូមិ​ហោយ​ទ្រុង​ ឃុំ​លិត​ហោយ​ធឿង ឱ្យ​ដឹង៖ “សម​មិត្ត​ថាច់​សយ ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​រវៀស​រវៃ​មាន​សមត្ថ​ភាព​ក្នុង​ការ​ងារ​ភូមិ​ភាគ។​ ចំ​ពោះ​ខ្លឹម​សារ​សំ​ខាន់​ៗ​ គាត់​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ពិ​សេស​គឺ​ការ​ងារ​សុខុ​មា​ល​ភាព​សង្គម​ កសាង​ជន​បទ​ថ្មី​ក្នុង​ភូមិ​ជា​ដើម”។​

ជា​ច្រើន​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​នៅ​ភូមិ​ភាគ​ ទោះ​បី​រ៉ាប់​រង​តួនា​ទី​អ្វី​ក៏​ដោយ​ លោក​ថាច់​សយ តែង​អនុ​វត្ត​សម្រេច​ល្អ​ភារ​កិច្ច​ ហើយ​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ជូន​បណ្ណ​សរ​សើរ​ លិ​ខិត​សរ​សើរ​ជា​ច្រើន។​ លោក​ថាច់​សយ ជាកម្មា​ភិបាល​អំ​ណត់​ព្យា​យាម​និង​អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន៕

                                 ដា​លីន - ថាច់​ធី

ចែករំលែកអត្ថបទ