04/12/2025 - 08:31

ផ្ដោត​សំ​ខាន់​លើ​ការ​ពង្រីក​បក្ខ​ជន​ជន​ជាតិ​ភាគ​តិច​ 

គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​កា​ម៉ាវ កំ​ពុង​អនុ​វត្ត​សេ​ចក្តី​សម្រេច​មហា​សន្និបាត​ ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​នយោ​បាយ​ខ្ពស់​បំ​ផុត​ក្នុង​ឆ្នាំ​ដំ​បូង​អា​ណ​ត្តិ​កាល​ ២០២៥​-២០៣០។ ចំ​ណុច​សំ​ខាន់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ សង្កាត់​ និង​អង្គ​ភាព​ចំ​នួន​ ៦៨ បាន​កំ​ណត់​ច្បាស់​ គឺ​បន្ត​កសាង​បក្ស​ស្អាត​ស្អំ​ រឹង​មាំ​ ដោយ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ចំ​ពោះ​កា​រប​ណ្តុះ​បណ្តា​ល ពង្រីក​បក្ខ​ជន​ ក្នុង​នោះ​ ផ្តល់​អា​ទិ​ភាព​ដល់​ជន​ជាតិ​ភាគ​តិច​។

  បក្ខ​ជន​ជន​ជាតិ​ភាគ​តិច​ពង្រីក​តួ​នា​ទី​ឈាន​មុខ​ ជា​គំ​រូ​ក្នុង​ការ​ឃោស​នា​ ចលនា​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​កសាង​ផែន​មហា​សាមគ្គី​ជន​ជាតិ​និង​ភូមិ​ស្រុក​សុខ​សាន្ត​។

បក្ខ​ភាគ​សង្កាត់​ហ៊ីប​ថា​ញ់ មាន​បក្ខ​ជន​ ៦៨០ នាក់​ ក្នុង​នោះ​ បក្ខ​ជន​ជន​ជាតិ​ភាគ​តិច​មាន​ ១១៣ នាក់​ ក្នុង​ចំ​ណោម​ជន​ជាតិ​ ទាំង​៥៖ ខ្មែរ​ ហ្វា​ កើ​ហ​ តៃ​និង​ណុង។ តាម​ប្រ​ សាសន៍​លោក​ង្វៀង​ជី​ត្រុង​ ប្រ​ធាន​គណៈ​កម្ម​ការ​កសាង​បក្ស​ គណៈ​កម្មា​ធិ​ការ​បក្ស​សង្កាត់​ហ៊ីប​ថា​ញ់ ការ​ងារ​បំប៉ន​មហា​ជន​ឆ្នើម​និង​បង្កើត​ប្រ​ភព​សម្រាប់​ពង្រីក​បក្ខ​ជន​ ពិ​សេស​គឺ​ជន​ជាតិ​ ភាគ​តិច​បាន​ចាត់​ទុក​ជា​ភារ​កិច្ច​មួយ​ដ៏​សំ​ខាន់​និង​ចាំ​បាច់​។

នៅ​ឃុំ​ខាញ់​ហ៊ឹង គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​បន្ត​ចង្អុល​ការ​សាខា​បក្ស​ក្រោម​ឱ​វាទ​ចំ​នួន​ ៤៥ យក​ចិត្ត​ទុក​ដាក់​លើ​ការ​ងារ​បណ្តុះ​បណ្តា​ល បំ​ប៉​ន​មហា​ជន​ឆ្នើម​ដើម្បី​ចូល​ក្នុង​កង​ជួរ​បក្ស​។ បច្ចុប្បន្ន​ ទូ​ទាំង​ឃុំ​មាន​បក្ខ​ជន​ជន​ជាតិ​ភាគ​តិច​ ២៦ នាក់​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ ២២ នាក់​។ មក​ដល់​បច្ចុប្បន្ន​ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ខាញ់​ហ៊ឹង​សម្រេច​រួច​រាល់​ ភាគ​កម្រិត​ពង្រីក​បក្ខ​ជន​ឆ្នាំ​២០២៥ ក្នុង​ចំ​ណោម​បក្ខ​ជន​២០​នាក់​ ដែល​បាន​ចូល​កង​ជួរ​បក្ស​មាន​ជន​ជាតិ​ភាគ​តិច​ម្នាក់​។ សម​មិត្ត​ង្វៀង​វិញ​ថា​ញ់ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ខាញ់​ហ៊ឹង ឱ្យ​ដឹង​៖ “ក្នុង​សេ​ចក្តី​សម្រេច​ចិត្ត​នៃ​មហា​សន្និបាត​បក្ខ​ភាគ​ឃុំ​លើក​ទី​ I យើង​ខ្ញុំ​បាន​កំ​ណត់​ភាគ​កម្រិត​សំ​ខាន់​ៗ​ចំ​នួន​១៥។ ក្នុង​នោះ​ ភាគ​កម្រិត​ស្ដី​ពី​ការ​ពង្រីក​បក្ខ​ជន​សម្រេច​ពី​៣% ឡើង​ទៅ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំ​នួន​បក្ខ​ជន​ សរុប​របស់​បក្ខ​ភាគ​។ ពិ​សេស​ នៅ​ពេល​កសាង​ ភាគ​កម្រិត​ ៣%​នេះ​ យើង​ខ្ញុំ​បាន​ពិ​ចារ​ណា​និង​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ចំ​ពោះ​ការ​ពង្រីក​បក្ខ​ជន​ ជន​ជាតិ​ភាគ​តិច​”។

លោក​ផាម​វុាំង​បាច់​ លេខា​សាខា​បក្ស​ភូមិ​កិញ​ដឹង​B ឃុំ​ខាញ់​ហ៊ឹង ឱ្យ​ដឹង​៖ “ភូមិ​មាន​ជន​រួម​ជាតិ​ ខ្មែរ​រស់​នៅ​ប្រ​មា​ណ​ ៥៧% ហើយ​ការ​ងារ​បណ្តុះ​បណ្តា​ល​និង​ពង្រីក​បក្ខ​ជន​ជន​ជាតិ​ភាគ​តិច​ តែង​បាន​សា​ខា​បក្ស​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​។ នា​ពេល​កន្លង​ បក្ខ​ជន​ជន​ជាតិ​ភាគ​តិច​ ៨/១១ នាក់​មិន​ត្រឹម​តែ​ពង្រីក​តួ​នា​ទី​ឈាន​មុខ​ ជា​គំ​រូ​ក្នុង​ការ​ចូល​រួម​ការ​ងារ​នៅ​ភូមិ​ភាគ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​សកម្ម​ ឃោស​នា​ ចលនា​មា​មីង​ខ្មែរ​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ រួម​ចំ​ណែ​ក​កសាង​ភូមិ​ស្រុក​សម្បូរ​សប្បាយ​និង​សុខ​សាន្ត​”។

ផ្តោ​ត​សំ​ខាន់​លើ​ការ​បណ្តុះ​បណ្តា​ល​ពង្រីក​បក្ខ​ជន​ជន​ជាតិ​ភាគ​តិច​មិន​ត្រឹម​តែ​ជា​ភារ​កិច្ច​កសាង​បក្ស​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​មួយ​ដើម្បី​ពង្រឹង​ផែន​មហា​សា​ម​គ្គី​ទូ​ទាំង​ជន​ជាតិ​ លើក​កម្ពស់​តួ​នា​ទី​ស្នូល​នយោបាយ​របស់​អង្គ​ការ​បក្ស​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​។ ផ្ដើម​ពី​នោះ​ ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​នៅ​មូល​ដ្ឋាន​៕

យ៉ី​អាញ​-ទី​ទុយ​

ចែករំលែកអត្ថបទ