មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/12/2025 - 08:07

រក​បាន​ប្រាក់​ចំណូល​ខ្ពស់​ពី​ការ​ដាំ​ដំ​ណាំ​ 

អា​ស្រ័យ​ដោយ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​ទេស​មាន​ប្រ​សិទ្ធ​ភាព​ កសិករ​ឃុំ​ហឹង​មី​ ខេត្ត​វិញ​ឡុង​ ដាំ​ដំ​ណាំ​រួម​ផ្សំ​ខុសរ​ដូវ​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​ឆ្លើយ​តប​បាន​ល្អ​ទៅ​នឹង​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​ប្រ​ជា​ជន​ក្នុង​និង​ក្រៅ​ខេត្ត​។

  បង​ថាច់​ណាង​ (ខាង​ឆ្វេង​ដៃ) នៅ​ភូមិ​កិញ្ឆាង​ ឃុំ​ហឹង​មី​ ខេត្ត​វិញ​ឡុង​ កំ​ពុង​ប្រ​មូល​ផល​ខ្ទឹម​ស្លឹក។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ កសិករ​នៅ​លើ​ភូមិ​ឋាន​ឃុំ​ហឹង​មី​ បាន​ចុះ​ពូជ​ដំ​ណាំ​ លើ​ផ្ទៃ​ដី​ប្រ​មាណ​ ១.១៧០ ហិក​តា​ សំ​ខាន់​គឺ​បន្លែ​បង្ការ​ដាំ​ប្រ​មូល​ផ្តុំនៅ​ភូមិ​នា​នា​ មាន​ដូច៖ ភូមិ​ង៉ាយ​ហេប ដាយ​ថោង រ៉ាច់​យឿ ដា​ហ្វា​បាក់​ដា​ ហ្វា​ណាម​ ផ្នោរ​កំ​បុត​និង​ភូមិ​កិញ្ឆាង​ជា​ដើម។ ថ្វី​ដ្បិត​អា​កាស​ធាតុ​មិន​អំ​ណោយ​ ភ្លៀង​ធ្លាក់​ជោក​ជាំ​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​ដោយ​សារ​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​ដាំ​ដុះ​ ទើប​ដំណាំ​របស់​គ្រួ​សារ​កសិករ​មិន​សូវ​រង​ផល​ប៉ះ​ពាល់។ ដោយ​បាន​ដឹង​ថា​ ឆ្នាំ​នេះ​ តម្លៃ​ផលិត​ផល​បន្លែ​គ្រប់​ប្រ​ភេទ​មាន​ភាព​លំ​នឹង​បង្គួរ​ ដូច្នេះ​ មាន​គ្រួ​សារ​កសិករ​ជា​ច្រើន​ រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​ពី​ការ​ដាំ​ដំ​ណាំ។

បង​ ថាច់​ណាង​ នៅ​ភូមិ​កិញ្ជាង​ឃុំ​ហឹង​មី​ ឱ្យ​ដឹង៖ “កន្លង​ហើយ​ គ្រួ​សារ​ខ្ញុំ​សម្រេច​ចិត្ត​បង្វែរ​ផ្ទៃ​ដី​ផលិតស្រូវ​ ៥ កុង​ មក​ដាំ​ដំណាំ​ សំ​ខាន់​គឺ​ខ្ទឹម​ស្លឹក​ អំ​បើស ជីរ​វ៉ាន់​ស៊ុយ​ ស្លឹក​ជន្លង់​និង​ផ្ទី​ដូង​។ ឆ្នាំ​នេះ​ ដោយ​សារ​ដំណាំ​លក់​បាន​ថ្លៃ​ ជាក់​ស្តែង​ដូច​ខ្ទឹម​ស្លឹក​លក់​ក្នុង​តម្លៃ​ ៤០​.០០០ ដុង​ក្នុង​ មួយ​គី​ឡូ​ក្រាម​ផ្ទី​ដូង​លក់​ក្នុង​តម្លៃ​ ១៥.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​ ជីរ​វ៉ាន់​ស៊ុយ​លក់​ក្នុង​តម្លៃ​ ៤០.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​។ល។ តាម​ការ​ប៉ាន់​ស្មាន់​ បន្ទាប់​ពី​ទូ​ទាត់​ចំ​ណាយ​គ្រួ​សារ​ ខ្ញុំ​នៅ​ចំណេញ​ប្រ​មា​ណ​ ១៧០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ”។ តាម​បទ​ពិសោធន៍​របស់​លោក​ថាច់​ណាង​ ដើម្បី​ដាំ​ដំណាំ​រួម​ផ្សំ​សម្រេច​ប្រ​សិទ្ធ​ភាព​ ត្រូវ​លើក​រង​ខ្ពស់​ មាន​ប្រ​ព័ន្ធ​បង្ហូត​ទឹក​បាន​ល្អ​ ប្រ​សិន​ទុក​ឱ្យ​លិច​ទឹក​ ដំ​ណាំ​ងាយ​នឹង​រង​ការ​ខូច​ខាត​។ ក្រៅ​ពី​នោះ​ គប្បី​បាច​ជី​សម​ស្រប​ បាញ់​ថ្នាំ​ការ​ពារ​សត្វ​ល្អិត​និង​ជំងឺ​បំ​ផ្លិច​បំ​ផ្លាញ។

លោក​ ផាម​ដាក់​តឹម ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហឹង​មី​ ឱ្យ​ដឹង៖ “អនុ​វត្ត​សេ​ចក្តីសម្រេច​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ដំ​ណាក់​កាល​ ២០២៥ - ២០៣០ ក្នុង​នោះ​ ផ្តោត​ទៅ​លើ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត បំផុត​គឺ​នាំ​យក​ដំ​ណាំ​ចុះ​ដាំ​លើ​ដី​ស្រែ​ដែល​ផលិត​ស្រូវ​មិន​សូវ​បាន​ផល។ នៅ​ពេល​ខាង​មុខ​ ឃុំ​នឹង​សហ​ការ​ជា​មួយ​ផ្នែក​ជំនាញ​ផ្តុំកម្លាំង​អនុ​វត្ត​ ពង្រឹង​ការ​ងារ​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ដល់​កសិករ​; បង្កើន​ការ​ជីក​ស្តា​រព្រែក​ប្រ​ឡាយ​ក្នុង​វាល​ស្រែ​ តភ្ជាប់​អគ្គិ​សនី​ ធានា​បម្រើ​តម្រូវ​ការ​ផលិតរបស់​កសិករ​។ ក្រៅ​ពី​នោះ​ ឃុំ​កំ​ពុង​ពិនិត្យ​ឡើង​វិញ​នូវ​តំបន់​ដី​ផលិត ដើម្បី​រៀប​ចំ​ឡើង​វិញ​តំបន់​ផលិតឱ្យ​បាន​សម​ស្រប​ ព្រម​ទាំង​បង្កើត​ក្រុម​សហ​ករណ៍​ ក្រុម​សហ​ការ​ផលិត ដើម្បី​បង្កើត​ជា​តំបន់​ផលិត​ប្រ​មូល​ផ្តុំ; ទន្ទឹម​នឹង​នោះ​ ធ្វើ​ជា​ស្ពាន​តភ្ជាប់​រវាង​កសិករ​និង​អ្នក​ផ្គត់​ផ្គង់​ប្រើ​ប្រាស់​ផលិត​ផល​ ជួយ​ឱ្យ​កសិករ​លើក​កម្ពស់​គុណ​ភាព​ទំនិញ​ បើក​ទូ​លាយ​ទី​ផ្សារ”។

អាច​និយាយ​បាន​ថា​ ការ​ដាំ​ដំ​ណាំ​រយៈ​ពេល​កន្លង​​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​ខ្ពស់​ដល់​កសិករ​ នៅ​ឃុំ​ហឹង​មី​ ប៉ុន្តែ​មាន​កសិករ​ជា​ច្រើន​បាន​ប្រាប់​ថា​ ពួក​គាត់​នៅ​តែ​ផ្អែក​លើ​ទី​ផ្សា​រទាំង​ស្រុង​ តម្លៃ​ មិន​លំ​នឹង​ ជា​ពិសេស​គឺ​រដូវប្រ​មូល​ផល​ស្រុះ​គ្នា​។ ហេ​តុ​នេះ​ ផ្នែក​សមត្ថ​កិច្ច​គប្បី​ជួយ​ធ្វើ​អន្តរ​គម​ន៍ទាន់​ពេល​ ដើម្បី​កសិករ​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​បង្ក​ បង្កើន​ផល​ បង្កើន​ប្រាក់​ចំណូល​៕

                                 សើុងម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ