កំសាន្ត រឿងពីនេះពីនោះ

28/11/2025 - 06:11

គន្លឹះ​ធ្វើ​ឱ្យ​ស​ម្លៀក​បំ​ពាក់​ឆាប់​ស្ងួត​ បំ​បាត់​ក្លិន​ផ្អួរ​ 

អា​កាស​ធាតុ​សំ​ណើម​ធ្វើ​ឱ្យ​សម្លៀក​បំ​ពាក់​ស្ងួត​យឺត​ ហើយ​មាន​ធុំ​ក្លិន​មិន​ល្អ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំ​នួន​សម្រាប់​លោក​អ្នក​ស្វែង​យល់​ ដើម្បី​បន្ថយ​បញ្ហា​ទាំង​នេះ។

១. លាត​សម្លៀក​បំ​ពាក់​ហាល​ឱ្យ​បាន​ធំ​

​ រូប​ជា​ឧទាហ​រណ៍។​

សម្លៀក​បំ​ពាក់​រដូវរ​ងា​ ភាគ​ច្រើន​ជា​អាវ​យឺត​ក្រាស់​ អាវ​រ​ងា​ដែល​មាន​ហោ​ប៉ៅ​ច្រើន​និង​មួក​ ដូច្នេះ​ហើយ​វា​កាន់​តែ​ពិបាក​ស្ងួត​ពេល​អា​កាស​ធាតុ​សំ​ណើម។ ចំ​ណុច​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​នៅ​ពេល​ហាល​សម្លៀក​បំ​ពាក់​ គឺ​លាត​សម្លៀក​បំ​ពាក់​ហាល​ឱ្យ​បាន​ធំ។

ការ​ហាល​សម្លៀក​បំ​ពាក់​ត្រូវ​មាន​គម្លាត​ មិន​គួរ​ហាល​ជាប់​គ្នា​ពេក​ ពី​ព្រោះ​អាច​បង្ក​ឱ្យ​មាន​ធុំ​ក្លិន​មិន​ល្អ។

២. ហាល​សម្លៀក​បំ​ពាក់​នៅ​កន្លែង​មាន​ខ្យល់​ល្អ​

ភាគ​ច្រើន​មាន​ទម្លាប់​ហាល​សម្លៀក​បំ​ពាក់​នៅ​មាត់​បង្អួច​ ដើម្បី​ជៀស​វាង​ភ្លៀង​សើម​ ប៉ុន្តែ​តាម​ពិត​ហាល​មាត់​បង្អួច​ធ្វើ​ឱ្យ​រាំង​ស្ទះ​ខ្យល់​ ដែល​នាំ​ឱ្យស​ម្លៀក​បំពាក់​ធុំ​ក្លិន​ផ្អួរ​។ កន្លែង​ល្អ​បំ​ផុត​សម្រាប់​ហាល​សម្លៀក​បំ​ពាក់​គឺ​នៅ​ខាង​ក្រៅ​ផ្ទះ។

៣. ប្រើ​កន្សែង​ដើម្បី​ប៊ឺត​ទឹក​

មុន​ពេល​ហាល​សម្លៀក​បំ​ពាក់​ លោក​អ្នក​អាច​ដាក់​វា​ចូល​ទៅ​ក្នុង​កន្សែង​ស្ងួត​ធំ​មួយ​ ប្រើ​ដៃ​សង្កត់​ខ្លាំងៗ​ដើម្បី​ឱ្យ​កន្សែង​ប៊ឺត​យក​សំ​ណើម​ចេញ​ខ្លះ​ សម្លៀក​បំ​ពាក់​នឹង​ឆាប់​ស្ងួត​ជាង។

៤. ថង់​ផ្លា​ស្ទិក​និង​ម៉ា​ស៊ីន​ផ្លុំ​សក់​

វិធី​នេះ​ស្រ​ដៀង​នឹង​ការ​ប្រើ​ម៉ា​ស៊ីន​សម្ងួត​សម្លៀក​បំ​ពាក់។ បន្ទាប់​ពី​ច្រ​បាច់​រឹត​ឱ្យ​ស្ងួត​ អ្នក​ដាក់​សម្លៀក​បំ​ពាក់​ទាំង​អស់​ចូល​ក្នុង​ថង់​ប្លា​ស្ទិក​ធំ​មួយ​ បិទ​មាត់​ឱ្យ​ជិត​ ដោយ​ទុក​ចន្លោះ​ប្រ​ហោង​តូចៗ​មួយ​ចំ​នួន​ដើម្បី​ឱ្យ​ចំ​ហាយ​ទឹក​ចេញ។ បន្ទាប់​មក​ប្រើ​ម៉ា​ស៊ីន​ ផ្លុំ​សក់​បើក​កម្តៅ​ខ្ពស់​ វា​នឹង​ជួយ​ឱ្យ​សម្លៀក​បំ​ពាក់​ឆាប់​ស្ងួត​ជាង​។

៥. ប្រើ​ម៉ា​ស៊ីន​ប៊ឺត​សំ​ណើម​និង​កង្ហារ​

ម៉ា​ស៊ីន​ប៊ឺត​សំ​ណើម​មិន​ត្រឹម​តែ​មាន​ប្រ​សិទ្ធ​ភាព​ប៊ឺត​សំ​ណើម​ខ្យល់​អា​កាស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ឧប​ករណ៍​ជួយ​ឱ្យសម្លៀក​បំ​ពាក់​ឆាប់​ស្ងួត​ទៀត​ផង។ ដាក់​សម្លៀក​បំ​ពាក់​ក្នុង​កន្លែង​បិទ​ជិត​ បើក​ម៉ា​ស៊ីន​ប៊ឺត​សំ​ណើម​ អ្នក​នឹង​ឃើញ​ប្រ​សិទ្ធ​ភាព​ជា​ពុំ​ខាន។

អ្នក​ក៏​អាច​ប្រើ​កង្ហារ​បក់​ដោយ​ផ្ទាល់​ទៅ​លើ​សម្លៀក​បំ​ពាក់​ដែល​ដាក់​វា​នៅ​មុខ​បង្អួច​ដើម្បី​ឱ្យ​ភាយ​ចំ​ហាយ​ទឹក។

៦. ប្រើ​ម៉ា​ស៊ីន​ត្រ​ជាក់​ដើម្បី​សម្ងួត​សម្លៀក​បំ​ពាក់​

ក្រៅ​ពី​នោះ​ ម៉ា​ស៊ីន​ត្រ​ជាក់​ក៏​ជា​ជម្រើស​ល្អ​ដើម្បី​ជួយ​ឱ្យ​សម្លៀក​បំ​ពាក់​ឆាប់​ស្ងួត​ផង​ដែរ។ គប្បី​ជ្រើស​រើស​បន្ទប់​បិទ​ជិត​មួយ​បន្ទប់​ តូច​គឺ​កាន់​តែ​ល្អ​ ព្យួរ​សម្លៀកបំ​ពាក់​ឡើង​។ បើក​ម៉ា​ស៊ីន​ត្រ​ជាក់​ ពេញ​មួយ​យប់​ព្រឹក​ឡើង​អ្នក​នឹង​ឃើញ​សម្លៀកបំ​ពាក់​ស្ងួត​និង​មិន​ក្លិន​ផ្អួរ​ទៀត​ផង៕

         យោង​៖ Vietnamnet.vn - ថាច់​ធី

ចែករំលែកអត្ថបទ