មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/11/2025 - 07:30

អាង​និញ នា​បច្ចុប្បន្ន​ 

ដោយ​បាន​ផ្សព្វ​ផ្សាយ​ទាន់​ពេល ​និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​គោល​ន​យោ​បាយ​របស់​បក្ស​ រដ្ឋ​ និង​កិច្ច​ចង្អុល​ការ​យ៉ាង​ហ្មត់​ចត់​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ។ ផ្តើ​មពី​នោះ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​នៅ​ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ មាន​ភាព​រីក​ចម្រើន​ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​ មាន​ភាព​ផ្លាស់​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

  ផ្លូវ​គមនា​គមន៍​នៅ​ឃុំ​អាង​និញ បាន​វិនិយោគ​កសាង​យ៉ាង​រឹង​មាំ។

យើង​ខ្ញុំ​រួម​ជា​មួយ​នឹង​កម្មា​ភិបាល​ឃុំ​ ចុះ​ធ្វើ​បទ​យក​ការណ៍​អំ​ពី​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ឃុំ​អាង​និញ ក៏​បាន​ឃើញ​ច្បាស់​នូវ​ភាព​ផ្លាស់​ថ្មី​នៃ​តំបន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ មាន​ភាព​វិវឌ្ឍន៍​គួរ​ឱ្យ​កត់​សម្គាល់​ ផ្ទះ​សម្បែង​ ផ្លូវ​គមនា​គមន៍​ សា​លា​រៀន​ ដំ​ណាក់​សុខាភិបាល​ បាន​វិនិយោគ​កសាង​រឹង​មាំ​ ជួយ​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ភាព​ងាយ​ស្រួល​ កូន​ចៅ​មា​មីង​បាន​ទៅ​សិក្សា​ក្នុង​បរិស្ថាន​អប់រំ​ ដែល​មាន​សម្ភារៈ​សិក្សា​គ្រប់​គ្រាន់។

លោក​ ត្រឹង​ថាញ​ញ៉ាង អ្នក​នៅ​ភូមិ​ភាគ​ ចែក​រំលែក៖ “ពី​មុន​ ជីវ​ភាព​ប្រ​ជា​ជន​នៅ​ជួប​កា​រលំ​បាក​ច្រើន​ ផ្លូវ​ដី​តូច​ចង្អៀត​និង​ភក់​ជ្រាំ​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ ដោយ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​កសាង​ ផ្លូវ​ដី​បាន​ជំនួស​ដោយ​ផ្លូវ​ក្រាល​កៅ​ស៊ូ​និង​បេ​តុង។ ផ្ទះ​បណ្តោះអា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ ជំ​នួស​ដោយ​ផ្ទះ​ឥដ្ឋ​រឹង​មាំ​ ជួយ​ប្រ​ជា​ជន​រស់​នៅ​បាន​សុខ​ស្រួល”។

ទន្ទឹម​នឹង​កា​រវិ​និយោគ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​ ក៏​មាន​កម្ម​វិធី​គោល​ន​យោ​បាយ​ជា​ច្រើន​ ដូច​ជា​ ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ ឧបត្ថម្ភ​ទុន​ពង្រីក​ផលិត​ ក៏​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​និង​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។ គ្រួ​សារ​បង​ហាង​រ៉ង នៅ​ភូមិ​បឹង​ទ្រព្យ​ A ឃុំ​អាង​និញ ជា​គ្រួ​សារ​ក្រី​ក្រ​ ក្នុង​ឃុំ​បាន​រដ្ឋ​អំ​ណាច​ពិនិត្យ​ឧបត្ថម្ភ​ផ្ទះ​តាម​ រយៈ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ​ ដំ​ណាក់​កាល​ទី​១ ឆ្នាំ​ ២០២១-​២០២៥ គាត់​ឱ្យ​ដឹង​ ដោយ​ក្តី​រីក​រាយ៖ “បាន​រដ្ឋ​ឧបត្ថម្ភ​ប្រាក់​៤៤​លាន​ដុង​ ផ្សំ​និង​ប្រាក់​សន្សែ​សន្សំ​របស់​គ្រួ​សារ​ ខ្ញុំ​សង់​បាន​ផ្ទះ​មួយ​ខ្នង​រឹង​មាំ​ ឥ​ឡូវ​នេះ​ គ្រួ​សារ​ខ្ញុំ​លែង​បា​រម្ភ​ពេល​ភ្លៀង​ខ្យល់​ដូច​មុន​ទៀត”។ ដោយ​បាន​ដឹង​ថា​ គ្រួ​សារ​គាត់​ជា​គ្រួ​សារ​ក្រី​ក្រ​ ប្រាក់​ចំណូល​ សំ​ខាន់​បាន​មក​ពី​ធ្វើ​ការ​ឈ្នួល​ ប្រាក់​ដែល​រក​បាន​ល្មម​តែ​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ដូច្នេះ​ គ្មាន​លទ្ធ​ភាព​សាង​សង់​ផ្ទះ​ ឥ​ឡូវ​បាន​រដ្ឋ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ ជួយ​ឱ្យ​គ្រួ​សារ​មាន​ផ្ទះ​នៅ​លំ​នឹង​ ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។

សម​មិត្ត​ ចូវ​ង៉ុក​ហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាង​និញ ឱ្យ​ដឹង៖ ក្រោយ​ពី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​គោល​ន​យោ​បាយ​របស់​បក្ស​ រដ្ឋ​ ឃើញ​ថា​ ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ក្នុង​ឃុំ​ មាន​ការ​កែ​លម្អ​គួរ​ឱ្យ​កត់​សម្គាល់​។ ទិដ្ឋភាព​ជន​បទ​មាន​ភាព​រីក​ចម្រើន​ ពី​មុន​ផ្លូវ​ដី​ ឥ​ឡូវ​នេះ​បាន​ជំ​នួស​ដោយ​ផ្លូវ​កៅ​ស៊ូ​ ផ្លូវ​បេតុង​ មូល​ដ្ឋាន​សុខា​ភិបាល​ សា​លា​រៀន​បាន​វិនិយោគ​កសាង​ ជួស​ជុលយ៉ាង​សម​រម្យ​នៅ​គ្រប់​ទី​កន្លែង។ សម្រេច​បាន​លទ្ធ​ផល​ដូច​ពោល​ខាង​លើ​ គឺ​អា​ស្រ័យ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ និង​កិច្ច​ចង្អុល​ការ​យ៉ាង​ហ្មត់​ចត់​របស់​រដ្ឋ​អំ​ណាច​ និង​កា​រខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​របស់​ប្រ​ជា​ជន​ក្នុង​រយៈ​ពេល​កន្លង”៕

                                      ថាញវ៉ាង​-មុនី​

ចែករំលែកអត្ថបទ