មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/11/2025 - 07:30

កសិករ​គំ​រូ​របស់​ភូមិ​ស្រុក​ 

មាន​កសិករ​ខ្មែរ​ជា​ច្រើន​នៅ​ខេត្ត​កា​ម៉ាវ មិន​ត្រឹម​តែ​ឧស្សាហ៍​ព្យា​យាម​និង​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ពល​កម្ម​ផលិត​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ចិញ្ចឹម​កូន​ៗ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​ និង​ខ្នះ​ខ្នែង​ចូល​រួម​ក្នុង​កា​រក​សាង​ភូមិ​ស្រុក​សុខ​សាន្ត។ ក្នុង​ចំ​ណោម​កសិករ​គំរូ​ទាំង​នោះ​ មាន​លោក​យ័ញ​សើុង​និង​លោក​យ័ញ​សា​រី​ នៅ​ឃុំ​និញ​ថាញ​ឡើយ​ជា​តួ​យ៉ាង។

 លោក​យ័ញ​សើុង (ឈរ​កណ្តាល) ជា​មួយ​គេ​ហដ្ឋាន​យ៉ាង​សម​រម្យ​។

លោក​យ័ញ​សើុង នៅ​ភូមិ​ថុង​ញឹក​ ជា​កសិករ​គំ​រូ​ឈាន​ឡើង​ធ្វើ​មាន​ស្រប​ច្បាប់​នៅ​តំបន់​ជន​បទ​។ លោក​យ័ញ​សើុង ឱ្យ​ដឹង៖ “កាល​ពី​មុន​ ខ្ញុំ​នៅ​ឃុំ​ហុង​យ៉ឹង ដាំ​បន្លែ​និង​ចិញ្ចឹម​ជ្រូក​ ប៉ុន្តែ​ទោះ​បី​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​ឥត​ឈប់​ឈរ​ក៏​ដោយ​នៅ​តែ​មិន​គ្រប់​ហូប។ ខ្ញុំ​មិន​ព្រម​ចុះ​ចាញ់​ ប្ដេជ្ញា​ចិត្ត​ត្រូវ​តែ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ លំ​បាក​នេះ​ ដូច្នេះ​ខ្ញុំ​ក៏​បាន​ផ្លាស់​ប្ដូរ​មក​រស់​នៅ​និង​ផ្តើម​អា​ជីព​នៅ​ឃុំ​និញ​ថាញ​ឡើយ។ មក​រស់​នៅ​ទី​នេះ​ ខ្ញុំ​បាន​វិនិ​យោគ​លើ​ទម្រង់​បង្កង​-ស្រូវ​ ហើយ​ជីវ​ភាព​ខ្ញុំ​ក៏​បាន​ធូរ​ធារ​បន្ដិច​ម្តងៗ​តាំង​ពី​ពេល​នោះ​មក”។

និយាយ​គឺ​ដូច្នោះ​ ប៉ុន្តែ​នៅ​ពេល​បង្វែរ​មក​ចិញ្ចឹម​បង្កង​ លោក​យ័ញ​សើុង ក៏​ជួប​លំ​បាក​មិន​តិច​ទេ។ អា​ស្រ័យ​ការ​ឧបត្ថម្ភ​បុល​ទុន​អា​ទិ​ភាព​របស់​ធនា​គារ​ ខ្នះ​ខ្នែង​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​អំ​ពី​បច្ចេក​ទេស​ចិញ្ចឹម​បង្កង​ និង​មោះ​មុត​ក្នុង​ការ​វិនិយោគ​ទម្រង់​បង្កង-​ស្រូវ​ គួប​ផ្សំ​នឹង​ការ​ចិញ្ចឹម​ឆ្លាស់​ជា​មួយ​នឹង​ប្រ​ភេទ​ជល​ផល​ឯ​ទៀត។ ផ្ដើម​ពី​នោះ​ ទម្រង់​បង្កង​-ស្រូវ​សម្រេច​ប្រ​សិទ្ធ​ភាព​ ជួយ​គ្រួ​សារ​គាត់​បង្កើន​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព។ បច្ចុប្បន្ន​ គ្រួ​សារ​លោក​យ័ញ​សើុង មាន​ដី​ជា​កម្ម​សិទ្ធិ​៤,២​ហិក​តា​ និង​ចិញ្ចឹម​កូន​៣​នាក់​រៀន​មហា​វិទ្យា​ល័យ​ មាន​ការ​ងារ​ធ្វើ​ និង​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។

ចំណែក​លោក​យ័ញ​សា​រី​ នៅ​ភូមិ​កោះ​ធំ​ ក៏​ជា​កសិករ​គំរូ​មួយ​រូប​ជម្នះ​ការ​លំ​បាក​ក្លាយ​ជា​អ្នក​មាន​ និង​ជា​អ្នក​មាន​ប្រិយ​ភាព​ម្នាក់​ដែល​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​កា​រក​សាង​ជន​បទ​ថ្មី។ ជា​ច្រើន​ឆ្នាំ​កន្លង​ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព​ លោក​យ័ញ សា​រី​ បាន​ខ្នះ​ខ្នែង​ចលនា​មា​មីង​ខ្មែរ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​ន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ។ ចូល​រួម​សម្រប​សម្រួល​ករណី​វិវាទ​នៅ​មូល​ដ្ឋាន​ រួម​ចំ​ណែក​កសាង​ស្មារតី​ សាមគ្គី​ភាព​ រឹត​បន្តឹង​ចំ​ណង​មិត្ត​ភាព​ភូមិ​ផង​របង​ជា​មួយ​ភូមិ​ស្រុក​កាន់​តែ​មាន​ភាព​សុខ​សាន្ត។

ទន្ទឹម​នឹង​នោះ​ លោក​យ័ញ​សា​រី​ នៅ​ទាំង​ឈាន​មុខ​ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ភាគ​ទៀត​ផង។ លោក​យ័ញសារី​ មាន​ប្រ​សាសន៍៖ “ប្រ​សិន​បើ​ចង់​ឱ្យ​មា​មីង​ជឿ​ជាក់​ ធ្វើ​តាម​ជា​ដំ​បូង​គឺ​ខ្លួន​ យើង​និង​គ្រួ​សារ​ត្រូវ​ធ្វើ​ជា​គំ​រូ​ឈាន​មុខ។ អា​ស្រ័យ​ហេតុ​នោះ​ ខ្ញុំ​បាន​បរិច្ចាគ​ដី​កសាង​ផ្លូវ​បេ​តុង​ ស្ពាន​ជន​បទ​និង​ដាំ​ផ្កា​លម្អ​តាម​សង​ខាង​ផ្លូវ​ ដើម្បី​ឱ្យ​ភូមិ​ស្រុក​កាន់​តែ​ស្រស់​ស្អាត”។ ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លោក​យ័ញ​សារី​ សម្រេច​បាន​ជោគ​ជ័យ​ជា​មួយ​ទម្រង់​បង្កង​-ស្រូវ​ លើ​ផ្ទៃ​ដី​៤,៣​ហិក​តា។ ក្រៅ​ពី​នោះ​ លោក​យ័ញ​សារី​ នៅ​ទាំង​បើក​ហាង​លក់​សារ​ពើ​ភ័ណ្ឌ​និង​ទិញ​រថ​យន្ត​ធ្វើ​សេ​វា​កម្ម​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ឱ្យ​គ្រួ​សារ។ គិត​មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​គាត់​រក​បាន​ប្រាក់​ចំណូល​ប្រ​មាណ​១​ពាន់​លាន​ដុង។ ជា​ពិ​សេស​ លោក​យ័ញ​សា​រី​ បាន​ចិញ្ចឹម​កូន​៣​នាក់​រៀន​ចប់​មហា​វិទ្យា​ល័យ​ មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ជីវ​ភាព​គ្រួ​សារ​មួយ​ថ្ងៃ​កាន់​តែ​ធូរ​ធារ។

ដោយ​ឆន្ទៈ​និង​ការ​ប្ដេជ្ញា​ចិត្ត​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ លោក​យ័ញ​សើុង​និង​យ័ញ​សា​រី​ គឺ​ជា​អ្នក​គំ​រូ​របស់​ភូមិ​ស្រុក​ សក្ដិ​សម​នឹង​ទទួល​បាន​ការ​ស្ងើច​សរ​សើរ៕

                                 យ្វី​អាញ​ - ថាច់​ធី​

ចែករំលែកអត្ថបទ