20/11/2025 - 07:21

យក​ចិត្ត​ទុក​ដាក់​ដល់​វិស័យ​អប់​រំ​ជន​ជាតិ​ 

ជា​ភូមិ​ភាគ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ទី​ក្រុង​កឹង​ធើ​តែង​យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍ​វិស័យ​សិក្សា​អប់រំ​ជន​ជាតិ​ ដោយ​ការ​វិនិ​យោគ​កសាង​សា​លា​រៀន​បាន​សម​រម្យ អនុ​វត្ត​គ្រប់​សព្វ​គោល​នយោ​បាយ​អា​ទិភាព។​ មូល​ដ្ឋាន​សម្ភារៈ​សា​លា​រៀន​តែង​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា​ ធានា​តម្រូវ​ការ​ប្រ​ជុំ​ជីវ​ភាព​ រៀន​សូត្រ​របស់​ប្អូន​ៗ​សិស្សា​នុសិស្ស​។​ បច្ចុ​ប្បន្ន​ ទូ​ទាំង​ទី​ក្រុង​កឹង​ធើ​មាន​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​ ១៣​ ដោយ​មាន​ ១៨១ បន្ទប់​ មាន​សិស្ស​កំ​ពុង​សិក្សា​ចំ​នួន​ ៦.០០០ នាក់។​

  សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​វិញ​ចូវ​ សង្កាត់​វិញ​ភឿក ទី​ក្រុង​កឹង​ធើ
បាន​វិនិ​យោគ​កសាង​យ៉ាង​សម​រម្យ។​

ប៉ុន្មាន​ឆ្នាំ​កន្លង​ សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​វិញ​ចូវ​ សង្កាត់​វិញ​ភឿក តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ របស់​បក្ស​ រដ្ឋ​ អំ​ពី​មូល​ដ្ឋាន​សម្ភារៈ​និង​បំ​ពាក់​ឧបករណ៍​បង្ហាត់​បង្រៀន។​ តាម​ប្រ​សាសន៍​លោក​ គ្រូ​ ហ្វិញ​ភុង​ហ៊ីប នា​យក​សា​លា​ឱ្យ​ដឹង​ សា​លា​បាន​បង្កើត​កាល​ឆ្នាំ​ ១៩៩៨​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដំ​ណើរ​ការ​ សា​លា​មាន​ភាព​ទ្រុឌ​ទ្រោម​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​រៀន​សូត្រ​និង​ប្រ​ជុំ​ជីវ​ភាព​របស់​ប្អូនៗ​សិស្សា​នុ​សិស្ស។​  ចំ​ពោះ​មុខ​ការ​លំ​បាក​នោះ​ ឆ្នាំ​២០២៣​ សា​លា​បាន​រដ្ឋ​វិនិ​យោគ​ កសាង​ថ្មី​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​សិក្សា​ ២០២៤ - ២០២៥ សរុប​ថវិកា​ ៩៧ ពាន់​លាន​ដុង។​

ចំ​ណែក​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​តឹង​ថា​ញ់ (ឃុំ​តឹង​ថាញ់ ទី​ក្រុង​កឹង​ធើ​) បាន​កសាង​កាល​ពី​ឆ្នាំ​ ២០០៤។​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ដំ​ណើរ​ការ​សា​លា​មាន​ភាព​ទ្រុឌទ្រោម​ បាន​ជះ​ឥទ្ធិ​ពល​ដល់​ការ​បង្រៀន​និង​រៀន។​ ឆ្នាំ​ ២០២៣​ សា​លា​បាន​រដ្ឋ​វិនិ​យោគ​កសាង​ជួរ​សំ​ណង់​ចំ​នួន​ ៣​ គឺ​បន្ទប់​មុខ​ជំ​នាញ​ចំ​នួន​៧​ បន្ទប់​កិច្ច​ការ​សា​ធារ​ណៈ​ចំ​នួន​ ៣​ បន្ទប់​គ្រប់​គ្រង​សិស្ស​ ១​ និង​បន្ទប់​បន្ទាប់​បន្សំ​ឯទៀត​ សរុប​ថវិកា​ជាង​ ២០​ ពាន់​លាន​ដុង។​ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ វិនិ​យោគ​ឧបករណ៍​បង្ហាត់​បង្រៀន​គ្រប់​សព្វ​ រួម​នឹង​ការ​ឆ្លង​កាត់​ការ​លំ​បាក​នៃ​សមូហ​ភាព​កម្មា​ភិបាល​ គ្រូ​បង្រៀន​ជា​ជំ​ហានៗ​ សា​លា​លើក​កម្ពស់​បាន​គុណ​ភាព​បង្រៀន​និង​រៀន។​ តាម​នោះ​ នៅ​ឆ្នាំ​ ២០២៥​ សា​លា​រៀន​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​ ១ ។​

“ទន្ទឹម​នឹង​ការ​លើក​កម្ពស់​គុណ​ភាព​អប់រំ​នៅ​តាម​សា​លា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ ទី​ក្រុង​កឹង​ធើ​នៅ​ទាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សេច​ក្តី​សម្រេច​លេខ​ ១៤២​/QĐ-TTg ចុះ​ថ្ងៃ​ទី​ ២៧​ ខែ​មក​រា​ ឆ្នាំ​២០២២​ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ស្តីពី​ការ​លើក​កម្ពស់​គុណ​ភាព​បង្រៀន​វិញ្ញា​សា​ភា​សា​ជន​ជាតិ​ភាគ​តិច​ក្នុង​កម្ម​វិធី​អប់រំ​ចំ​ណេះ​ទូទៅ​ ដំ​ណាក់​កាល​ ២០២៦​-២០៣០​ យក​ចិត្ត​ទុក​ដាក់​បំ​ប៉ន​កង​ជួរ​គ្រូ​បង្រៀន​ រៀប​រៀង​ចង​ក្រង​ ប្រើ​ប្រាស់​សៀវ​ភៅ​សិក្សា​គោល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។​ ទន្ទឹម​នឹង​នោះ​ ធានា​បន្ត​ការ​រក្សា​ ពង្រីក​ភា​សា​ អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ភាគ​តិច​” - សម​មិត្ត​យ័ញ​ហ្វាង​ង្វៀង​ នា​យក​រង​មន្ទី​រ​អប់​រំនិង​បណ្តុះ​បណ្តាល​ទី​ក្រុង​កឹង​ធើ​ បាន​ឱ្យ​ដឹង​ដូចេ្នះ៕

                                 ថាញ​វ៉ាង-ដាលីន

ចែករំលែកអត្ថបទ