មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/11/2025 - 05:52

ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី នៅ​ឃុំ​អាង​និញ 

ក្នុង​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​បាន​ចាត់​ទុក​ថា​ជា​កត្តា​សំ​ខាន់​បំ​ផុត រួម​ចំ​ណែក​បង្កើន​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​នៅ​មូល​ដ្ឋាន។ នៅ​ឃុំ​អាង​និញ ទម្រង់ “ផ្លូវ​គំរូ” មិន​ត្រឹម​តែ​ផ្តល់​ភាព​ស្រស់​ស្អាត​និង​សម​រម្យ​ដល់​ជន​បទ​នោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​ការ​ស្រុះ​ចិត្ត​គំ​និត ការ​ព្រួត​ដៃ​របស់​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន​ទៀត​ផង។

កម្មាភិ​បាល​ឃុំ​រួម​ជា​មួយ​នឹង​ប្រ​ជា​ជន​ជួយ​សម្អាត​ស្មៅ​តាម​សង​ខាង​ផ្លូវ​នៅ​ភូមិ​ចុង​ណូ ឃុំ​អាង​និញ។

អំ​ពី​ភូមិ​ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ក្នុង​ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ យើង​ខ្ញុំ​អាច​សង្កេត​ឃើញ​យ៉ាង​ច្បាស់​ពី​ភាព “ផ្លាស់​ប្ដូរ​មុខ​មាត់” នៅ​តំ​បន់​ជន​បទ​ដែល​ពី​មុន​នេះ​មាន​ការ​លំ​បាក​ច្រើន។ ពិ​សេស ផ្លូវ​ជន​បទ​បាន​ចាក់​បេ​តុង ប្រ​ជា​ជន​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​កសិ​ផល​និង​បង្ក​ទិដ្ឋ​ភាព​ស្រស់​ស្អាត​សម្រាប់​ភូមិ​ស្រុក។

ផ្លូវ​បេ​តុង​មាន​ទទឹង ៣ ម៉ែត្រ នៅ​ភូមិ​សា​ឡាង ឃុំ​អាង​និញ មាន​ដាំ​ផ្កា​អម​សង​ខាង​បង្ក​ជា​សោ​ ភណ​ភាព​ដ៏​ស្រស់​ស្អាត ដូច​ជា ពណ៌​ស្វាយ​នៃ​ផ្កា​ជង្គង់​មាន់ ពណ៌​លឿង​នៃ​ផ្កា​ត្រែ​លឿង និង​ពណ៌​ក្រ​ហម​នៃ​ផ្កា​ម៉ោង​ដប់​ជា​ដើម។ បង​យ៉ីប​មិញ​វឿង លេខា​សា​ខា​បក្ស​ភូមិ​សា​ឡាង ឃុំ​អាង​និញ ឱ្យ​ដឹង៖ “ផ្លូវ​នេះ​កសាង​តាំង​ពី​ឆ្នាំ ២០១៨ អា​ស្រ័យ​ដោយ​ភូមិ​ចលនា​សប្បុ​រស​ជន​និង​ប្រ​ជា​ជន​រួម​វិភាគ​ទាន។ បន្ទាប់​ពី​កសាង​រួច ប្រ​ជា​ជន​បាន​ចូល​រួម​ដាំ​ផ្កា​និង​ថែ​ទាំ​ផ្លូវ​ឱ្យ​មាន​ភាព​បៃ​តង់ ជ្រះ ​ស្អាត រហូត​មក​ដល់​បច្ចុប្បន្ន។ ពេល​យើង​មក​ដល់​ភូមិ​ចុង​ណូ ឃុំ​អាង​និញ យើង​ខ្ញុំ​បាន​ជួប​បងសសើុង​ខុម កំ​ពុង​សម្អាត​ស្មៅ​និង​ថែ​ទាំ​ផ្កា​ដែល​ដាំ​អម​សង​ខាង​ផ្លូវ។ បង​ខុម សំ​ណេះ​សំ​ណាល៖ “ឥឡូវ​នេះ ប្រ​ជា​ជន​គ្រប់​គ្នា​តែង​ព្រួត​ដៃ​បញ្ចេញ​កម្លាំង​ថែ​ទាំ​ផ្កា​ដែល​ដាំ​សង​ខាង​ផ្លូវ ម្នាក់ៗ​ធ្វើ​ការ​សម្អាត​ស្មៅ​ព្រៅ និង​ស្រោច​ទឹក​ជា​ប្រ​ចាំ ដើម្បី​ឱ្យ​ផ្កា​រីក​ស្អាត​មាន​ភាព​ស្រស់​បំ​ព្រង និង​បង្ក​ជា​ទិដ្ឋ​ភាព​ស្រស់​ស្អាត​សម្រាប់​ភូមិ​ស្រុក​របស់​យើង”។

ផ្លូវ​បេ​តុង​នៅ​ភូមិ​សា​ឡាង ឃុំ​អាង​និញ មាន​ដាំ​ផ្កា​អម​សង​ខាង​ដ៏​ស្រស់​ស្អាត។

បង​ស្រី​វ៉ង៉ុក​ហ្វិញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​អាង​និញ ឱ្យ​ដឹង៖ “ដើម្បី​អនុវត្ត​គម្រោង​សំ​ណង់ អំ​ណរ​សន្និ​បាត​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​នីស្ដ​ហូ​ជី​មិញ ឃុំ​អាង​និញ អា​ណត្តិ​កាល ២០២៥ - ២០៣០ សម្ព័ន្ធ​យុវ​ជន​ឃុំ​អាង​និញ បាន​អំ​ពាវ​នាវ​ការ​ចូល​រួម​ពី​សប្បុ​រស​ជន​សម្រាប់​កសាង​ស្ពាន​មួយ​នៅ​ភូមិ​ហ្វា​ឡុង សរុប​ទឹក​ប្រាក់ ៣៥០ លាន​ដុង។ ក្រៅ​ពី​នេះ សម្ព័ន្ធ​យុវ​ជន​បាន​បើក​យុទ្ធ​នា​ការ បង្កើត​ទម្រង់​ដាំ​ដើម​ឈើ​បៃ​តង ដើម្បី​ដាំ​តាម​ដង​ផ្លូវ​ដែល​បាន​ជ្រើស​រើស​ជា​ផ្លូវ​គំ​រូ។ ក្នុង​នោះ មាន​ផ្លូវ​ភូមិ​សា​ឡាង​ដែល​ជា​ផ្លូវ​គំរូ​មួយ នឹង​បាន​ជួស​ជុល​និង​ពង្រីក​បន្ថែម​ប្រ​វែង​ប្រ​មាណ ២.៣០០ ម៉ែត្រ ដើម្បី​បង្ក​ទិដ្ឋ​ភាព​ស្រស់​បំ​ព្រង​សម្រាប់​មូល​ដ្ឋាន។

អាច​និយាយ​បាន​ថា ដង​ផ្លូវ​គំរូ​មិន​មែន​ត្រឹម​តែ​ជា​ផ្លូវ​បេ​តុង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ជា​ដង​ផ្លូវ​មួយ​កើត​ឡើង​ពី​ការ​សាមគ្គី និង​ស្មារតី​ច្នៃ​ប្រ​តិដ្ឋ បង្ហាញ​ពី​បំ​ណង​ប្រាថ្នា​ឈាន​ឡើង​របស់​ប្រ​ជា​ជន​ដើម្បី​កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន សម្បូរ​សប្បាយ និង​ស្រស់​ស្អាត​នៅ​ឃុំ​អាង​និញ៕

              ដា​លីន -ប្រែ​សម្រួល៖ ពេជ្រ​សឿន

ចែករំលែកអត្ថបទ