មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

15/10/2025 - 08:27

ភាព​រីកច​ម្រើន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ឃុំ​មី​ហឿង 

ដោយ​បាន​ផ្សព្វ​ផ្សាយ​ទាន់​ពេល​និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ គោល​នយោ​បាយ​របស់​បក្ស រដ្ឋ របៀប​ធ្វើ​សម​ស្រប​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​ការ​ស្រុះ​ស្រួល​របស់​ប្រ​ជា​ជន​ក្នុង​ដំ​ណើរ​ការ​អនុវត្ត។ ផ្តើម​ពី​នោះ​ ទិដ្ឋ​ភាព​ជន​បទ​ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ មាន​ភាព​រីក​ចម្រើន​ច្រើន​ មូល​ដ្ឋាន​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​បាន​លើក​កម្ពស់​ដោយ​ឥត​ឈប់​ឈរ។

ដង​ផ្លូវ​នៅ​ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ បាន​កសាង​រឹង​មាំ​ជួយ​ឱ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​ ទិដ្ឋ​ភាព​ជន​បទ​កាន់​តែ​ស្រស់​បំ​ព្រង។

មក​កាន់​ឃុំ​មី​ហឿង ​ទី​ក្រុង​កឹង​ធើ ក្នុង​អំ​ឡុង​ពេល​នេះ​ យើង​នឹង​ឃើញ​ច្បាស់​នូវ​ភាព​ផ្លាស់​ថ្មី​នៃ​តំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ដោយ​មាន​ផ្ទះ​ឥដ្ឋ ដំ​បូល​ប្រក់​ស័ង្ក​សី​សម​រម្យ​ ផ្លូវ​ សា​លា​រៀន​ ដំ​ណាក់​សុខា​ភិ​បាល​បាន​វិនិ​យោគ​កសាង​រឹង​មាំ ជីវ​ភាព​ស្មារតី​របស់​ប្រ​ជា​ជន​កាន់​តែ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ និយាយ​អំពី​ភាព​ផ្លាស់​ថ្មី​របស់​ស្រុក​កំ​ណើត​ លោក​ត្រឹង​វុាំង​ឌឹក នៅ​ភូមិ​ប៊ូ​លៀង​ ៣ ឃុំ​មី​ហឿង ឱ្យ​ដឹង៖ “ពី​មុន​ ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​មាន​ការ​លំ​បាក​ច្រើន​ ការ​ផលិត​នៅ​ឱន​ថយ​ ផ្លូវ​តូច​ចង្អៀត​ និង​ភក់​ជ្រាំ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ បាន​រដ្ឋយកចិត្ត​ទុក​ដាក់​ វិនិ​យោ​គកសាង​ផ្លូវ​ ការ​ធ្វើ​ដំណើរ​ទៅ​មកនិង​ដោះ​ដូរ​ទំនិញ​របស់​ប្រជា​ជនមានភាព​ងាយ​ស្រួល​ជាង​ ផ្តើម​ពីនោះ​ ជីវភាព​របស់​មាមីង​ក៏​មានការ​រីកចម្រើងផងដែរ​។

តាម​ប្រសាសន៍​សមមិត្ត​ គីមិញ​ធី ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជនឃុំ​មីហឿង ឆ្នាំ​២០២៣ ឃុំ​បានថ្នាក់​លើវិនិ​យោ​គកសាង​ដងផ្លូវ​ភូមិ​បាន២ គឺ​នៅ​ភូមិ​ដៃ​ដូន​អ៊ុយ និង​ភូមិ​ត្រាលៃ​ចាស់​ គិតជាថវិកា​សរុប​ជាង​ ៣ ពាន់​លានដុងពីគម្រោង​៤ និង​កម្មវិធី​ទិសដៅ​ជាតិ​អភិ​វឌ្ឍន៍សេដ្ឋកិច្ច​-សង្គម​ នៅ​តំបន់​ជនជាតិ​ភាគតិច​និង​តំបន់​ភ្នំ​ ដំណាក់​កាល I  ឆ្នាំ​២០២១-២០២៥។

ទន្ទឹម​នឹង​ការ​វិនិ​យោ​គហេដ្ឋា​រចនា​សម្ព័ន្ធ​ជនបទ​ គម្រោង​ទី១អំពី​ឧបត្ថម្ភ​សង់​ផ្ទះ​ ដីសង់​ផ្ទះ​ និង​ផ្លាស់​ប្តូរ​មុខ​របរ។ល។ ឃុំ​ផ្សព្វ​ផ្សា​យអនុ​វត្តបានទាន់​ពេល​ ដើម្បី​ជួយ​ប្រជា​ជនមានលក្ខណៈ​ផលិត​ ឈាន​ឡើង​ចាកភាព​ក្រី​ក្រ។ ឆ្នាំ​២០២២-២០២៣ ដោយ​មានការ​ឧបត្ថម្ភ​របស់​ថ្នាក់​លើ ឃុំ​មីហឿង បានធ្វើ​ការ​ចលនា​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​គ្រួ​សារក្រី​ក្រ គ្រួ​សារលំ​បាកបាន១០២ខ្នង​ ឧបត្ថម្ភ​ផ្លាស់​ប្តូរ​របរបាន៤៥គ្រួ​សារ និង​ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​បាន៥៦គ្រួ​សារ គិតជាថវិកា​សរុប​ជាង​៤ពាន់​លានដុង។

បងស្រី​សើុង​ធី​ហុង​អាញ នៅ​ភូមិ​ដៃ​ដូន​អ៊ុយ ឃុំ​មី​ហឿង ជា​គ្រួ​សារ​បាន​ទទួល​ផល​ពី​គោល​នយោ​បាយ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “ដោយ​សារ​បាន​រដ្ឋ​ឧបត្ថម្ភ​៤៤លាន​ដុង ផ្សំ​និង​ប្រាក់​សន្សែ​សន្សុំ​ខ្ញុំ​សង់​បានផ្ទះ​មួយ​ខ្នង​រឹង​មាំ ឥឡូវ​ពេល​មេឃ​ភ្លៀង​ ខ្ញុំ​មិន​បា​រម្ភ​ទៀត​ឡើយ”។ ដោយ​បាន​ដឹង​ថា បង​ស្រី​សើុង​ធី​ហុង​អាញ ជា​គ្រួ​សារ​ក្រី​ក្រ គ្មាន​ដី​ផលិត​ ប្រាក់​ចំ​ណូល​សំ​ខាន់​បាន​មក​ពី​ធ្វើ​ការ​ឈ្នួល​ ប្រាក់​ដែល​រក​បាន​គ្រាន់​តែ​គ្រប់​ហូប​ចុក​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​ ម្ល៉ោះ​ហើយ​គ្មាន​លទ្ធ​ភាព​សង់​ផ្ទះ​ទេ។ ឥឡូវបាន​រដ្ឋ​អំ​ណាច​ជ្រើស​ឧបត្ថម្ភ​សង់​ផ្ទះ​ឱ្យ​ជួយ​គ្រួ​សារគាត់​ស្ងប់​ចិត្ត​ផលិត​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។

សម​មិត្ត​ គី​មិញ​ធី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​មី​ហឿង ឱ្យ​ដឹង៖ “ច្រើន​ឆ្នាំ​កន្លង ដោយ​សារ​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​និង​គម្រោង​ ទើប​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ក្នុង​ឃុំ​មាន​ការ​រីក​ចម្រើន។ អត្រា​គ្រួ​សារក្រ គ្រួ​សារ​ក្បែរ​ក្រ ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ ការ​ងារ​បណ្តុះ​បណ្តាល​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​សម្រេច​តាម​លក្ខ​ឋាន​ដែល​បានដាក់​ចេញ។ល។ សម្រេច​បាន​លទ្ធ​ផល​ដូច​ពោល​ខាង​លើ គឺ​អា​ស្រ័យ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​របស់​បក្ស រដ្ឋ ការ​ខិត​ខំ​របស់​រដ្ឋអំ​ណាច​ភូមិ​ភាគ និង​ឆន្ទៈ​ឈាន​ឡើង​របស់​ប្រជា​ជន​នៅ​ភូមិ​ភាគ៕

            ថាញ​វ៉ាង​-វិមាន​

ចែករំលែកអត្ថបទ